វិធី​ ៣​យ៉ាង ដែល​មាន​ប្រសិទ្ធភាព​ កម្ចាត់​ស្នាម​ខ្មៅ​​ដក់​ក្រោម​ភ្នែក​ខ្ទេច​គ្មាន​សល់

  • 2019-12-19 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ស្នាម​ខ្មៅ​នៅ​រង្វង់​ភ្នែក​គឺ​ជា​បញ្ហា​មាន​កើត​ឡើង​ញឹក​ញាប់​មែន​ទែន ហើយ​តែង​នាំ​មក​នូវ​ក្តី​កង្វល់​សល់​មនុស្ស​ស្រី ព្រោះ​វា​កាត់​បន្ថយ​នូវ​សម្រស់​នៃ​ផ្ទៃ​មុខ​របស់​នារី​អស់​មួយ​ភាគ​ផង​ដែរ។ រង្វង់​ភ្នែក​ខ្មៅ​អាច​បណ្តាល​មក​ពី​ការ​គេង​មិន​គ្រប់​គ្រាន់ ការ​ទទួល​រង​កម្តៅ​ថ្ងៃ​ច្រើន ការ​ប្រើ​ប្រាស់​គ្រឿង​សម្អាង​មិន​សូវ​មាន​គុណ​ភាព​ជា​ដើម។ នារី​ឧស្សាហ៍​ជួប​ប្រទះ​នូវ​បញ្ហា​នេះហើយ​​ពួក​គាត់​ច្រើន​​ធ្វើ​ការ​បិទ​បាំង​ដោយ​ប្រើ​ប្រាស់​គឿង​សម្អាង។ យ៉ាង​ណា​មិញ​ ពេល​លុប​វា​ចេញ ស្នាម​ខ្មៅ​នោះ​នៅ​តែ​មាន​ការ​រំខាន​ដដែល​ ដូច​នេះ​ហើយ​ នារី​អាច​សាក​ល្បង​អនុវត្ត​តាម​វិធី​ដែល​​​អាច​លុប​បំបាត់​ស្នាម​ខ្មៅ​នៅ​រង្វង់​ភ្នែក​នោះ​ចេញ​ឱ្យ​អស់ ហើយ​មិន​ចាំ​បាច់​បិទ​បាំង​វា​ទៀត ដូច​ខាង​ក្រោម៖

១. យក​កញ្ចប់​តែ​​​មក​ស្អំ​ថ្នមៗ

រូបតំណាង

អ្នក​ប្រហែល​​ជា​ធ្លាប់​ឆុង​តែ​ដែល​មាន​កញ្ចប់​តូចៗ​នៅ​ក្នុង​នោះ​ហើយ​ តែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​កាក​តែ​ទាំង​នោះ​អាច​យក​មក​ធ្វើ​ជា​រូបមន្ត​សម្រស់​បាន​ផង​ដែរ។ វិធី​នេះ​អាច​ជួយ​បំបាត់​នូវ​ស្នាម​ខ្មៅ​ដែល​ដក់​ក្រោម​ភ្នែក​ និង ជួយ​កាត់​បន្ថយ​ការ​ហើម​ភ្នែក​។

វិធី​ធ្វើ៖ យក​កញ្ចប់ ឬ កាក​តែ​ដែល​លោក​អ្នក​បាន​ឆុង​ហើយ​នោះ​ទៅច្របាច់​យក​ទឹក​ចេញ​ខ្លះ កុំ​ឱ្យ​ជោគ​ពេក​ រួច​យក​វា​ដាក់​ចូល​ទូ​ទឹក​កក​រយៈពេល​ប្រមាណ ១០នាទី​ ឱ្យ​វា​ត្រជាក់​ល្មម​ សិម​យក​មក​ស្អំ​ថ្នមៗ​នៅ​ជុំ​វិញ​រង្វង់​ភ្នែក​។

២. លាប​គ្រីម​លាប​ភ្នែក​ដែល​មាន​ជាតិ​កាហ្វអុីន

រូបតំណាង

កាហ្វអ៊ីន​ជួយ​សម្រួល​ដល់​សរសៃ​ឈាម ដែល​អាច​បំបាត់​នូវ​ការ​ហើម​ភ្នែក ឬ ដក់​ក្រោម​ភ្នែក។ ដើម្បី​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព គួរ​ដាក់​គ្រីម​លាប​ភ្នែក​ក្នុង​ទូទឹក​កក​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​តិចៗ​ រួច​យក​មក​លាប​ជុំវិញ​រង្វង់​ភ្នែក​ដែល​មាន​បញ្ហា​​ ហើយ​ធ្វើ​ការ​ម៉ាស្សា​ថ្នមៗ។

៣. ស្អំ​ស្លាប​ព្រា

រូបតំណាង

វិធី​នេះ​រៀង​ប្លែក​បន្តិច​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ និង អនុវត្ត​ច្រើន​គួរ​សម។ បើ​អ្នក​មិន​មែន​ជា​អ្នក​ចូល​ចិត្ត​ផឹក​តែ ហើយ មិន​ចង់​ចំណាយ​លើ​គ្រីម​លាប​ភ្នែក អ្នក​អាច​យក​សាក​ល្បង​វិធី​ងាយ​នេះ។

វិធី​ធ្វើ៖ អ្នក​គ្រាន់​តែ​យក​ស្លាប​ព្រា​អ៊ីណុក​​ស្អាត​មួយ​គូ​ យក​ទៅ​ដាក់​ក្នុង​ទូ​ទឹកកក​យ៉ាង​តិច​ណាស់​ ១០​នាទី ដើម្បី​ឱ្យ​វា​ត្រជាក់​ល្មម។​ បន្ទាប់​មក​ យក​​ផ្នែក​ខាង​ក្រោយ​នៃ​ស្លាប​ព្រា​​​ទាំង​គូមក​ស្អំ​លើរង្វង់​ភ្នែក​ប្រមាណ​ ៥-១០​នាទី ជា​ការ​ស្រេច​។ យ៉ាង​ណា​មិញ​ អ្នក​គួរ​អនុវត្ត​វិធី​នេះ​មុន​លាប​គ្រឿង​សម្អាង៕ ​

រូបតំណាង
រូបតំណាង
រូបតំណាង

អានបន្ត៖ ស្អាតប្លែក! ស្ទីល​ផាត់​មុខ​បែប​ពេញនិយម​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​លេចធ្លោ​គ្រប់​កម្មវិធី​

ប្រភព៖ Wiki How ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម