វិធី​កម្ចាត់​កំណក​កំបោរ​ជាប់​ធ្មេញ​ដែល​មាន​ប្រសិទ្ធ​ភាព​មិន​គួរ​ឱ្យ​ជឿ

  • 2019-12-18 11:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នាម​ញញឹម​គឺ​ជា​ភាព​ទាក់​ទាញ​បំផុត​របស់​មនុស្ស​ម្នាក់ៗ។​ ប៉ុន្តែ​ស្នាម​ញញឹម​ទាំង​អស់​នោះ​នឹង​រលាយ​អស់​ដោយ​សារ​តែ​កំណក​កំបោរ​ដែល​កើត​ឡើង​ពី​ការ​ជក់​បារី​ ការ​ផឹក​កាហ្វេ​ និង​ការ​មិន​បាន​ថែ​ទាំ​ឱ្យ​បាន​ត្រឹម​ត្រូវ​។​ ប្រសិន​បើ​អ្នក​ខ្ជិល​ទៅ​ពេទ្យ​ធ្មេញ​ ឬ​ចូល​ចិត្ត​ការ​សម្អាត​តាម​បែប​ធម្មជាតិ​ វិធី​ទាំង​នេះ​អាច​ជួយ​អ្នក​បាន៖​

រូបតំណាង

**១.​ ប្រើ​ម្សៅ​សូដា**

ម្សៅ​សូដា​គឺ​ជួយ​ដល់​ការ​សម្អាត​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ លាយ​ម្សៅ​សូដា​១​ស្លាប​ព្រា​បាយ​ជាមួយ​នឹង​អំបិល​បន្តិច​ រួច​យក​ច្រាស​ដុស​ធ្មេញ​របស់​អ្នក​មក​ផ្តិត​ហើយ​ដុស​តាម​ធម្មតា។​

២.​ សំបក​ក្រូច​

ក្រោយ​ពេល​ដែល​អ្នក​ញាំ​ក្រូច​រួច​ សូម​កុំ​ចោល​សំបក​វា​​ព្រោះ​ថា​សំបក​ក្រូច​ពិត​ជា​មាន​ប្រយោជន៍​ណាស់​សម្រាប់​សម្អាត​ធ្មេញ​។​ វា​ជួយ​ឱ្យ​ធ្មេញ​របស់​អ្នក​កាន់​តែ​ស​ ភ្លឺ​ចែង​ចាំង​ និង​កម្ចាត់​បាក់តេរី​នៅ​ក្នុង​មាត់​បាន​ថែម​ទៀត​ផង​។​ អ្នក​គ្រាន់​តែ​យក​សំបក​ក្រូច​មក​ដុស​ខាត់​លើ​ធ្មេញ​ជា​ការ​ស្រេច។​

៣.​ គ្រាប់​ល្ង

អ្នក​អាច​យក​ល្ង​មួយ​ក្តាប់​មក​ទំពារ​ក្នុង​មាត់​២​ឬ​៣​នាទី​ រួច​យក​ច្រាស​ដុស​ធ្មេញ​មក​ដុស​ដើម្បី​សម្អាត​ល្ង​ដែល​មាន​នៅ​ជាប់​ធ្មេញ។​ ល្ង​ជួយ​បំបាត់​កំណក​កំបោរ​ទាំង​ឡាយ​បាន​ល្អ។

៤​.​ វីតាមីន​កិន​

កិន​ផ្លែឈើ​ និង​បន្លែ​ដែល​មាន​ជាតិ​វីតាមីន​C ​គឺ​ពិត​ជា​អាច​ជួយ​កម្ចាត់​ធាតុ​កខ្វក់​ និង​បាក់តេរី​បាន​ឆាប់​រហ័ស​បំផុត។​ អ្នក​អាច​កិន​ប៉េងប៉ោះ​ ស្ត្រប៊ែរី​ និង​ផ្លែ​ក្រូច​ ហើយ​ដាក់​នៅ​លើ​ធ្មេញ​៥​ទៅ​៦​នាទី​ចាំ​ខ្ពុល​ទឹក​ចេញ​។

៥.​ ទឹក​ខ្មេះ

ទឹក​ខ្មេះ​មាន​ក្លិន​និង​រសជាតិ​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​វា​សម្អាត​ធ្មេញ​បាន​ស្អាត​ហើយ​គ្មាន​ប៉ះពាល់​អ្វី​ទាំង​អស់

វិធី​ប្រើ​៖ លាយ​ទឹក​ខ្មេះ​២​ស្លាប​ព្រា​បាយ​ជាមួយ​នឹង​អំបិល​១​ស្លាប​ព្រា​បាយ​និង​ទឹក​បន្តិច​។​ លាប​ល្បាយ​នោះ​ទៅ​លើ​កំណក​កំបោរ​៣​ទៅ​៤​ថ្ងៃ​ជាប់​គ្នា៕

ចុចអាន៖

ប្រភព៖ Brightside ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម