ស្រីៗកាន់តែមានមន្តស្នេហ៍ពេលបន្ថែមរបស់ ៦ យ៉ាងនេះលើខ្លួន

  • 2019-12-13 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ថ្ងៃ​នេះ​ កញ្ញា បាន​នាំ​យក​របស់​ល្អ​មក​បង្ហាញ​មិត្ត​នារី​យើង​ម្ដង​ទៀត​ហើយ​។​ ចង់​ឲ្យ​ខ្លួន​ឯង​មើល​ទៅ​កាន់​តែ​មាន​មន្ត​ស្នេហ៍​កុំ​ភ្លេច​របស់​បន្ថែម​ ៦​ យ៉ាង​នេះ​នៅ​លើ​ខ្លួន​ឲ្យ​សោះ​ណា​។​ ធានា​ថា​មាន​របស់​ ៥​ យ៉ាង​នេះ​លើ​ខ្លួន​ហើយ​បុរស​ណា​ក៏​ចង់​នៅ​ក្បែរ​ ហើយ​ចង់​មក​សាសង​ពាក្យ​សម្ដី​ជា​មួយ​ដែរ​។​

ទឹក​អប់​ដែល​មាន​ក្លិន​ទាក់​ទាញ

របស់​ដំបូង​គេ​បំផុត​នេះ​គឺ​ទឹក​អប់​ ដែល​ស្រី​គ្រប់​គ្នា​ប្រហែល​ដឹង​ហើយ​ថា​វា​អាច​បន្ថែម​មន្ត​ស្នេហ៍​។​ ប៉ុន្តែ​កុំ​ជ្រើស​រើស​យក​ក្លិន​ខ្លាំង​ពេក ឬ​ស្រាល​ពេក​ ។​ សម្រាប់​មនុស្ស​ស្រី​គួរ​តែ​រើស​យក​​ ទឹក​អប់​ដែល​មាន​ក្លិន​បែប​ ស្ករ​គ្រាប់​ ផ្លែឈើ​ ជា​ដើម​ព្រោះ​រស​ជាតិក្លិន​ទាំង​នេះ​នឹង​ជួយ​ឲ្យមនុស្ស​ស្រី​​កាន់​មាន​ប្រជាប្រិយ​ថែម​មួយ​កម្រិត​ទៀត​បាន​។

​​Make up

របស់​ទី​ ២​ នោះ​គឺ​ Make up ព្រោះ​មនុស្ស​គ្រប់​គ្នា​នឹង​មើល​មុខ​របស់​អ្នក​ ដោយ​សារ​តែ​វា​ជា​កន្លែង​លេច​ធ្លោ​ជាង​គេ​ អ៊ីចឹង​ហើយ​វា​ត្រូវ​តែ​មាន​ពន្លឺ​។​ ពេល​ដែល​មុខ​ស្អាត​និង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​កាន់​តែ​មាន​មន្ត​ស្នេហ៍​ជាង​មុន​។​

អាវ​វៀល​ក្លៀក

អាវ​ប្រភេទ​នេះ​​ផ្ដល់​ភាព​ទាក់​ទាញ​ឲ្យ​ស្រី​ៗ​ច្រើន​ណាស់​ ហើយ​វា​ក៏​មិន​ពិបាក​រក​ទិញ​ដែរ​។​ ពាក់​អាវ​វៀល​ក្លៀក​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ឃើញ​រាង​ស្គម​ ហើយ​ខ្ពស់​ ហើយ​ដង​ខ្លួន​រឹត​តែ​ទាក់​ទាញ។​ ប៉ុន្តែ​សម្រាប់​នារី​ខ្លះ​គ្មាន​ទំនុក​ចិត្ត​នឹង​ពាក់​អាវ​នេះ​ទេ​។​ បើ​អ្នក​អាច​​ពាក់​វា​ពេញ​ដោយ​ទំនុក​ចិត្ត​បាន​អ្នក​នឹង​ទទួល​បាន​ភាព​ស្រស់​ស្អាត​​យ៉ាង​ខ្លាំង​។​

ចំណេះដឹង

របស់​ទី​បួន​​គឺ​ចំណេះដឹង​ ព្រោះពេល​ទៅ​បណ្ណាល័យ​ ឬ​ហាង​កាហ្វេ​បើ​សិន​ជា​បាន​ឃើញ​ស្រី​ៗ​អង្គុយ​អាន​សៀវ​ភៅ​ ប្រុស​ៗ​នឹង​ចាប់​អារម្មណ៍​ភ្លាម​ ដោយសារមើល​ទៅ​នាង​ពោរ​ពេញ​ដោយ​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ និង​មាន​មន្ត​ស្នេហ៍​។​

ស្បែក​ជើង​កែង

របស់​ទី​ប្រាំ​គឺ ​ស្បែក​ជើង​កែង​ ដឹង​ទេ​ថា​ស្រី​ៗ​ពេល​ពាក់​ស្បែក​ជើង​កែង​ទៅ​មាន​មន្ត​ស្នេហ៍​ខ្លាំង​ណាស់​។​ មើល​ទៅ​មាន​ទំនុក​ចិត្ត​ និង​ទាក់​ទាញ​បំផុត​។​ បើ​ចង់​ឲ្យ​ខ្លួន​ឯង​មើល​ទៅ​កាន់​តែ​ទាក់​ទាញ​កុំ​ភ្លេច​សាកល្បង​ពាក់​ស្បែក​ជើង​កែង​ណា​។

រ៉ូប

របស់​ចុង​ក្រោយ​នោះ​គឺ​ជា​រ៉ូប​ ឬ​អាច​ជា​សំពត់​។​ ពេល​ដែល​អ្នក​ស្លៀក​សំពត់​ឬ​រ៉ូប​ វា​មើល​ទៅ​អ្នក​កាន់​តែ​ដូច​មនុស្ស​ស្រី​យ៉ាង​ពិត​ប្រាកដ​មួយ​រូប​។​ រ៉ូប​ខ្លី​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ឃើញ​គួរ​ឲ្យ​ស្រលាញ់​ ហើយ​ទាក់​ទាញ​ខ្លាំង​មិន​ខាន​៕

ចុចអាន៖ របស់​ ៥ យ៉ាង​ស្រី​ៗ​គួរ​តែ​មាន​ក្នុង​កាបូប​ជាប់​ជា​និច្ច

ប្រភព៖ Spiceee ប្រែសម្រួល៖ ឃួន​ សុលីកា