ទើបធ្លាយរូបចូលសណ្ឋាគារជាមួយប្រុសថ្មីសោះ Yang Mi ត្រូវគេទម្លាយក្រដាសពិនិត្យផ្ទៃពោះបាត់
- 2019-12-12 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបធ្លាយរូបចូលសណ្ឋាគារជាមួយប្រុសថ្មីសោះ Yang Mi ត្រូវគេទម្លាយក្រដាសពិនិត្យផ្ទៃពោះបាត់
កំពូលតារាសម្ដែងស្រីចិន Yang Mi ត្រូវគេសង្ស័យថាកំពុងមានផ្ទៃពោះមានស្នេហាថ្មី ក្រោយពេលកម្រងរូបភាពនាង និងគេបណ្ដើរគ្នាចូលសណ្ឋាគារត្រូវបានគេទម្លាយ។
កាលពីព្រឹកថ្ងៃទី១០ ខែធ្នូកន្លងទៅនេះ បណ្ដាញព័ត៌មាន Ifeng បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលគ្រប់គ្នា នៅពេលប្រភពខាងលើនេះបានទម្លាយកម្រងរូបភាពរបស់តារាសម្ដែងស្រីជួរមុខចិន Yang Mi និងតារាសម្ដែងប្រុស Wei Daxun បណ្ដើរគ្នាចូលសណ្ឋាគារមួយកន្លែង ដែលមានទីតាំងជិតកន្លែង Yang Mi កំពុងថតរឿង។
តាមនោះដែរ នៅក្បាលព្រលប់ ខាងប្រុសបានចូលស្នាក់នៅក្នុងសណ្ឋាគារខាងលើ ដល់ម៉ោងប្រហែល១០យប់ តួរឿង Eternal Love បានត្រលប់មកពីការថតរឿងវិញ ហើយចូលស្នាក់នៅទីនេះដែរ រហូតដល់ម៉ោង៦ភ្លឺ ទើបគេឃើញខាងប្រុសលួចលាក់ចេញមក។
ខណៈរឿងរ៉ាវខាងលើមិនទាន់ស្ងប់ស្ងាត់វិញផង ស្រាប់តែមុននេះបន្តិច អ្នកកាសែតម្នាក់ បានទម្លាយរូបភាពទៅពិនិត្យសុខភាពរបស់ស្រីស្អាតវ័យ៣៣ឆ្នាំ ដោយបង្ហាញថា នាងកំពុងមានផ្ទៃពោះទៀតផង។ ប៉ុន្តែអ្នកគាំទ្រមិនទាន់ដឹងនៅឡើយទេថា រូបភាពខាងលើ គឺពិតឬអត់។ ប្រឈមមុខនឹងរឿងនេះ ភាគីទាំងប្រុសស្រី មិនទាន់ចេញមុខបកស្រាយនៅឡើយទេ គឺសម្ងំស្ងាត់ជ្រាបតែម្ដង។
គួរបញ្ជាក់ផងដែរថា ស្រីស្រស់ប្រុសស្អាតមួយគូនេះ ចាប់ផ្ដើមស្គាល់គ្នា ក្រោយចូលរួមលេងក្នុងកម្មវិធី ទូរទស្សន៍មួយ ហើយ Wei Daxun គឺជាមិត្តរបស់ Harwick Lau ដែលជាអតីតស្វាមីរបស់ Yang Mi តែម្ដង៕
ចុចអានបន្ត៖ ១២ យ៉ាង Selena Gomez បានចំណាយលុយរាប់លានទៅលើវា