១២ យ៉ាង Selena Gomez បានចំណាយលុយរាប់លានទៅលើវា
- 2019-12-06 06:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១២ យ៉ាង Selena Gomez បានចំណាយលុយរាប់លានទៅលើវា
ទម្រាំបានរឹងមាំឡើងវិញទាំងផ្លូវកាយនិងផ្លូវចិត្ត តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព Selena Gomez បានចំណាយពេលនិងប្រើវិធីជាច្រើនដើម្បីជួយសង្គ្រោះខ្លួនឯង បន្ទាប់ពីឆ្លងកាត់បញ្ហាស្មុគស្មាញរាប់មិនអស់។
យ៉ាងណាក៏ដោយ ម្ចាស់បទ Lose You To Love Me នៅតែអាចធ្វើជាគំរូល្អដ៏មនុស្សជុំវិញខ្លួន បន្តភាពរឹងប៉ឺង ព្រមទាំងបានចំណាយលុយរាប់លានដុល្លារ ទៅលើអ្វីដែលនាងត្រូវការ និងអាចធ្វើឲ្យខ្លួនឯងរស់នៅដោយរីករាយក្នុងជីវិត។
ធ្វើដំណើរដោយយន្តហោះឯកជន
Selena ចូលចិត្តធ្វើដំណើរកម្សាន្តខ្លាំងណាស់។ ក្នុងថ្ងៃខួបកំណើត ២៧ឆ្នាំ នាងបានហោះហើរទៅកាន់ប្រទេសអ៊ីតាលី តាមជើងយន្តហោះឯកជនផ្ទាល់ខ្លួនមួយ។ សម្រាប់តម្លៃវិញ គឺចាប់ពី ៤០០០-១៣០០០ ដុល្លារ ក្នុងមួយម៉ោង អាស្រ័យលើទំហំនៃយន្តហោះ។ បើគិតចាប់ពី Los Angeles ទៅកាន់អ៊ីតាលី មានរយៈពេល១២ម៉ោង ដូច្នេះទោះបីជាជិះយន្តហោះខ្នាតតូច ក៏ត្រូវចំណាយយ៉ាងហោចណាស់អស់ ៩៦០០០ ដុល្លារដែរ ទាំងទៅមក។ បើ Selena ជ្រើសយកបន្ទប់ធំទូលាយ អាចសណ្តូកជើងបាន វាមានតម្លៃដល់ទៅ ៣១ម៉ឺន ២ពាន់ ដុល្លារឯណោះ។
ផ្ទះនៅទីក្រុងស្ទូឌីយោ (Studio City)
ក្នុងវ័យក្មេងនៅឡើយ Selena Gomez បានទិញផ្ទះធំៗជាច្រើនកន្លែង។ ក្នុងនោះដែរ ផ្ទះរបស់នាង ដែលមានទៅតាំងនៅទីក្រុងស្ទូឌីយោ មានតម្លៃដល់ទៅ ២,២ លានដុល្លារ។ ជាពិសេស ផ្ទះនោះមានទីធ្លាធំទូលាយ មានអាងហែលទឹក កន្លែងហាត់ប្រាណ រួមទាំងការរចនាដ៏ប្រណិតគ្រប់បន្ទប់ទាំងអស់។ ក្នុងករណីបានចំណេញ នាងនឹងលក់ចេញវិញ ក្នុងតម្លៃ ២,៧ ដុល្លារ។
ផ្ទះនៅក្រុង Texas
វាជាផ្ទះក្នុងក្តីស្រមៃរបស់នាង ហើយចំណុចពិសេសរបស់វាគឺមានបន្ទប់សម្រាប់កម្សាន្តអារម្មណ៍ដ៏ធំមួយ។ ផ្ទះទំនើបប្រៀបបានដូចជាវិមាន មានតម្លៃ ៣,៥លានដុល្លារ ប៉ុន្តែគួរឲ្យស្តាយ Selena បានលក់វាចេញត្រឹមតម្លៃ ២,៧លានដុល្លារប៉ុណ្ណោះ។
ផ្ទះនៅ Calabasas
សម្រាប់ផ្ទះនេះវិញ ក៏មិនចាញ់ផ្ទះមុនៗដែរ កាន់តែធំស្កឹមស្កៃក្នុងតំបន់ Calabasas និងមានតម្លៃ ៣,៦៩ ដុល្លារ។ យ៉ាងណាមិញ Selena ban បានលក់ចេញវិញទាំងខាត គឺក្នុងតម្លៃ ៣,៣លានដុល្លារ។
ជប់លៀងលើកប៉ាល់
ក្នុងថ្ងៃខួបកំណើត នាងបានហៅមិត្តភ័ក្តិ មកជប់លៀងនៅលើកប៉ាល់ ដែលត្រូវចំណាយអស់ ៥ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍។ បើបូកបញ្ចូលទាំងថ្លៃធានារ៉ាប់រង ម្ហូបអាហារ ឥន្ធនៈ រួមទាំងសេវាផ្សេងៗ គឺមានតម្លៃប្រមាណដល់ទៅ ១០ម៉ឺនដុល្លារ។
ចេញលុយឲ្យសង្សារនិងមិត្តភ័ក្តិក្នុងថ្ងៃកំណើតរបស់នាង
អំឡុងពេលកំពុងតែទាក់ទងគ្នាជាមួយ The Weeknd ក្នុងថ្ងៃកំណើតរបស់ខ្លួន Selena បានចេញលុយឲ្យអតីតសង្សាររួមទាំងមិត្តភ័ក្តិប៉ុន្មាននាក់ផ្សេងទៀត អស់ចំនួន៣ម៉ឺនដុល្លារ សម្រាប់ថ្ងៃម្ហូបអាហារនិងស្រាទាំងអស់ នៅភោជនីយដ្ឋាននិងកន្លែងកម្សាន្ត Dave & Buster's។ យ៉ាងណាមិញ នាងអវត្តមាន ដោយសារជាប់រវល់ចូលរួមក្នុងកម្មវិធី New York Fashion Week។
សម្លៀកបំពាក់ប្រណិត
ឲ្យតែពេលចូលរួមក្នុងកម្មវិធីម្តងៗ សម្លៀកបំពាក់របស់ Selena ត្រូវបានសម្រិតសម្រាំងយ៉ាងប្រណិត ដោយអ្នកច្នៃម៉ូដជំនាញល្បីៗ ដូចជារ៉ូបខ្មៅមើលទៅធម្មតាៗ ប៉ុន្តែមានតម្លៃដល់ទៅ ជាង១៥ម៉ឺនដុល្លារ បន្ថែមជាមួយនឹងចិញ្ចៀនដែលមានតម្លៃ ជាង៥ម៉ឺនដុល្លារ។
ខ្សែក BVLGARi
នៅលើកម្រាលព្រំក្រហមក្នុងកម្មវិធី Cannes Film Festival ជាមួយនឹងម៉ូដរ៉ូប LOUIS VUITTON និងខ្សែកពេជ្រBVLGARi មានតម្លៃរាប់សិបម៉ឺន ពិតជាធ្វើឲ្យ Selena ចែងចាំងលេចធ្លោខ្លាំងមែនទែន។
ចំណាយលុយឲ្យបងប្អូនស្រីជីដូនមួយក្នុងថ្ងៃមង្គលការ
មិនថាថ្លៃរ៉ូប ថ្លៃស្នាក់នៅក្នុងសណ្ឋាគារ ដែលមានតម្លៃ ៩២៩ដុល្លារក្នុងមួយយប់ ឬដល់ទៅ ៥៦៨៤ ដុល្លារក្នុងមួយយប់ ក៏នាងហ៊ានចំណាយឲ្យដែរ។
ស្បែកជើងកវែងម៉ាក Fendi
នាងបានចំណាយលុយអស់ ១១០០ សម្រាប់ស្បែកជើងកវែង ជាមួយនឹងអាវក្រៅ Balenciaga តម្លៃ១១៩៥ដុល្លារ និងរ៉ូបជាង២ពាន់ដុល្លារ។
ផលិតផលថែរក្សាស្បែក
នាងបានចំណាយលុយលើផលិតផលថែរក្សាស្បែកថ្លៃៗជាច្រើន ដើម្បីថែរក្សាសម្រស់ឲ្យនៅតែស្អាតផូរផង់ក្មេងបានយូរ។
Winnie
ក្រៅពីចំណាយលុយទិញឆ្កែដ៏គួរឲ្យស្រលាញ់ហើយ Selena ត្រូវចាយអស់ប្រមាណ ១៤០០ ដុល្លារទៀត សម្រាប់ឆ្នាំដំបូង។
ក្រៅពីនេះ នៅមានរបស់ផ្សេងទៀតរាប់មិនអស់ ដែល Selena Gomez បានចាយលុយយ៉ាងច្រើន ដើម្បីបំពេញភាពរីករាយនៅក្នុងជីវិត៕
ចុចអានបន្ត៖ Dilraba លើកទីមួយបង្អួតសម្រស់ដើមទ្រូងសិចស៊ីសន្លប់ វ៉ាមុខតារាផ្សេងទៀត