មកស្គាល់មុខតារាស្រីចិនដែលទើបយកប្ដី អាយុជាង៤០ ជិតចូល៥០ឆ្នាំ
- 2019-12-12 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មុខតារាស្រីចិនដែលទើបយកប្ដី អាយុជាង៤០ ជិតចូល៥០ឆ្នាំ
សិល្បការិនីជាច្រើន បានឲ្យឥទ្ធិភាពលើអាជីពរបស់ខ្លួនជាធំ ដោយរឿងប្ដីសីពួកគេមិនបានគិតឡើយ រហូតដល់អ្នកខ្លះអាយុជិតហាសិបឆ្នាំទើប ស្រវារឿងគ្រួសារ។
១. Ruby Lin
ល្បីឈ្មោះតាំងពីអាយុម្ភៃស្ដើងពេលសម្ដែងរឿង ព្រះនាងយេយេ តារាសម្ដែងស្រី Ruby Lin បានក្លាយជាតារាលំដាប់ A ក្នុងរយៈពេលច្រើនឆ្នាំជាប់គ្នា។ រឿងមនោសញ្ចេតនារបស់នាងត្រូវបានគេចាប់អារម្មណ៍ច្រើន តែនៅពេលនោះ នៅពេលដែលមានអាយុក្រៅសែទៅហើយ គេនៅតែមិនឃើញនាងមានមិត្តប្រុសនឹងគេ។ ឆ្នាំ២០១៦ នៅពេលមានវ័យជាង៤០ហើយនោះ តើចៀវៃ ព្រមចូលរោងការជាមួយកំពូលតារាសម្ដែងប្រុស Wallace Huo នៅកោះបាលី។
២. Shu Qi
ខុសគ្នានឹង Ruby Lin, Shu Qi មុនពេលចូលរោងការ ធ្លាប់មានព័ត៌មានស្នេហាច្រើនចុះពីនាង តែសុទ្ធតែមិនអាចឈានដល់មង្គលការទាំងអស់។ ចុងឆ្នាំ២០១៦ នាងបានធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំងនៅពេលប្រកាសថា ខ្លួននឹងយកតារាសម្ដែងប្រុស Stephen Fung ធ្វើជាឧត្តមស្វាមី នៅវ័យ៤០ឆ្នាំ។ មុននោះដែរ នាងធ្លាប់និយាយថាខ្លួនមិនដាក់សម្ពាធខ្លួនឯងរឿងប្ដីសីនោះទេ។
៣. Lin Chi Ling
មុននេះបន្តិច កំពូលតារាម៉ូដែល និងសម្ដែងស្រី Lin Chi Ling បានលាភាពនៅលីវរបស់ខ្លួនហើយ នៅវ័យ៤៥ឆ្នាំ ដោយរៀបការនឹងតារាចម្រៀងល្បីឈ្មោះជប៉ុន Akira។ តាមនោះដែរ ប្ដីរបស់អតីតមិត្តស្រី តាវ មិញស៊ឺ មានអាយុតិចជាងនាង៧ឆ្នាំ។ មូលហេតុដែលធ្វើឲ្យអ្នកទាំង២ប្រញាប់ចូលរោងការនោះគឺ អាយុរបស់ឪពុកម្ដាយខាងស្រីជ្រេខ្លាំងណាស់ហើយ៕
ចុចអានបន្ត៖ ជាសេដ្ឋីនីរាប់ពាន់លានដុល្លារ តែឃើញរបបអាហាររបស់ Yang Mi អ្នកណាក៏ខ្លោចចិត្ត