ជា​សេដ្ឋីនី​រាប់​ពាន់​លាន​ដុល្លារ តែ​ឃើញរបប​អាហារ​របស់ Yang Mi អ្នក​ណា​ក៏​ខ្លោច​ចិត្ត

  • 2019-12-09 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​នឹង​កំពស់ ១.៧០ម ប៉ុន្តែ​ទម្ងន់​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi មិន​ដែល​លើស ៤៨​គីឡូ​ឡើយ ដោយ​នៅ​ពេល​ទំងន់​ទាប​ជាងបំផុត​របស់​នាង​គឺ​ត្រឹម​តែ​៣៨​គីឡូ​ប៉ុណ្ណោះ។

តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Mi គឺជា​តារា​សម្ដែង​ស្រី​ដែល​មាន​ស្ដើង​បំផុត ក្នុង​ចំណោម​តារា​ស្រី​ទាំង​ឡាយ​ក្នុង​វិថី​សិល្បៈ។ ជាមួយ​នឹង​រឿងភាគ ក៏​ដូច​ជា​ភាពយន្ត​ចេញ​ជា​បន្តបន្ទាប់ ព្រម​ទាំង​កិច្ច​សន្យា​ផ្សាយ​ពាណិជ្ជកម្ម​រាប់​មិន​អស់​នោះ អ្នក​ម្ដាយ​កូន​១​រូប​នេះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជា​តារា​ស្រី​ដែល​មាន​បំផុត​ក្នុង​សិល្បៈ ដោយ​រាប់​បញ្ចូល​អចលនទ្រព្យ គឺ​នាង​មាន​ទ្រព្យ​​សម្បត្តិ​ជាង​១​ពាន់​លាន​ដុល្លារ។

ខណៈ​មនុស្ស​ជា​ច្រើន​គិត​ថា មាន​លុយ​ច្រើន ស្រី​ស្អាត​រូប​នេះ​នឹង​រស់​នៅ ហូបចុក​ដោយ​សប្បាយ​រីករាយ​នោះ នាង​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​របប​អាហារ​របស់​ខ្លួន។ ចែក​រំលែក​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ស្រី​ស្អាត​៣៣​ឆ្នាំ បាន​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​នាង​ទទួល​ទាន​អាហារ​២​ពេល ដោយ​ពេល​ថ្ងៃ​ញ៉ាំ​គាវ​ចំហុយ​ជ្រលក់​ទឹក​ស៊ីអីវ​ចំនួន​៧​ដុំ ឯ​ពេល​យប់​វិញ គឺ​ញ៉ាំ​សាឡាត់​ផ្លែប័រ​ជាមួយ​ស៊ុត។ ថ្ងៃ​ណា​ក៏​ញ៉ាំ​បែប​នេះ​ដែរ តែ​នាង​នៅ​តែ​បារម្ភ​ខ្លាច​ឡើង​គីឡូ។

ដូច​នេះ​ហើយ រាល់​ពេល​ញ៉ាំ​រួច តួ​រឿង Eternal Love តែងតែ​ឈរ​យ៉ាង​តិច​ឲ្យ​បាន​៣០​នាទី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្នុង​១​សប្ដាហ៍ ក៏​នាង​ហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​តិច​៣​ថ្ងៃ​ដែរ ព្រោះ​ខ្លាច​ដុះ​ក្បាល​ពោះ។ នៅ​ពេល​ឃើញ​រប​ប​អាហារ​របស់ Yang Mi ទស្សនិកជន​មិន​តិច​ឡើយ ដែល​បាន​បង្ហាញ​ក្ដី​បារម្ភ ត្បិត​នាង​ញ៉ាំ​តិច​ពេក​ហើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម