មានបញ្ហាក្លិនជើង មកដឹងពីវិធីងាយបំបាត់ក្លិនគ្មានសល់

  • 2019-12-11 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ជើង​មានក្លិន​មិន​ល្អតែង​កើត​ឡើង​ចំពោះ​មនុស្ស​ទូទៅ​មិនថា​ប្រុស ស្រី ក្មេង ឬ​ចាស់​ឡើយ។ ទោះ​បីជាអ្នក​មិន​បាន​ចាប់​អារម្មណ៍​ជា​មួយ​បញ្ហា​ក្លិន​ជើង​ក៏​ដោយ អ្នក​ក៏​គួរ​តែ​ធ្វើយ៉ាង​ណាកុំ​ឲ្យមាន​ក្លិន​ទៅ​លើ​អ្នក​ជុំវិញ​ខ្លួន​ទើប​ជា​ការ​ល្អ។ យ៉ាង​ណាប្រសិន​បើ​អ្នក​ពុំ​មាន​ក្លិន​ជើង​ទៅ​រំខាន​អ្នក​នៅជុំ​វិញខ្លួន​នោះ វា​ជា​ការប្រសើរ​និង​ជាកា​រផ្តល់​ទំនុក​ចិត្ត​មួយ​សម្រាប់​ខ្លួន​ឯង​ដែរ។ វិធី​ខ្លីៗ​ងាយៗ​រួម​មាន៖

មូលហេតុ​នៃក្លិន​ជើង

មូល​ហេតុ​សំខាន់​ដែល​បណ្តាល​ឲ្យមានក្លិន​ជើង​នោះ​គឺបណ្តាល​មកពី​បាក់តេរី​និង​ញើស​នៅលើ​ជើង នៅពេល​មាន​វាធ្វើ​ឲ្យ​ក្រពេញ​ញើស​មាន​ញើស​ច្រើន​នៅក្នុង​ប្រអប់​ជើង។ វា​អាច​បណ្តាល​មក​ពី​ស្បែក​ជើង ស្រោម​ជើង មិន​ស្អាត សើម រួមទាំង​ការពាក់​ស្បែក​ជើង​ចូល​ទឹក​ឬដើរ​លុយ​ទឹក​ជា​ដើម។

រូបតំណាង

**វិធី​ខ្លីៗ​ងាយៗ៖**

១. រក្សាជើង​និង​ឧស្សាហ៍​សម្អាត​ជើង​ឲ្យ​បាន​ស្អាតជាមួយសាប៊ូដុសខាត់ឲ្យសព្វ។ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្លិន​ជើង​ខ្លាំង​គួរតែ​ប្រើ​ម្សៅ Baking Soda លាយ​ជាមួយ​ទឹករួច​ត្រាំ​ប្រហែល ២០ នាទី​នៅពេលយប់ដោយ​វាមាន​នាទី​កម្ចាត់​បាក់​តេរី។

រូបតំណាង
រូបតំណាង

២. រក្សាទុក​ស្បែក​ជើង​ដែល​អ្នកប្រើ​ប្រាស់​រាល់ថ្ងៃ​ឲ្យ​បាន​ស្ងួត​និង​ស្អាត ហាល​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ដូច្នេះ​ដើម្បី​កុំ​ឱ្យ​កក​កុញ​មេរោគ​និង​បាក់​តេរី​ ចូរ​ជ្រើស​រើស​ស្បែក​ជើង​ដែល​មានខ្យល់​ចេញ​ចូល​បានល្អ ឬមិន​តឹង​ពេក​រួម​ទាំង​ពាក់​ស្រោម​ជើង​ថ្មី​ជារៀងរាល់​ថ្ងៃ។

៣. ប្រើម្សៅ​បំបាត់​ក្លិន​ជើង ឬ​ក៏ spray បំបាត់​ក្លិន​ជើង​ដែល​មាន​ការពេញ​និយម​នាពេល​បច្ចុប្បន្ន​នេះ។

រូបភាព៖ Pinterest, wikihow

ចុចអានបន្ត៖

មកដឹងវិធីងាយៗការពារភ្នែកកុំឲ្យស្ងួត ក្នុងរដូវរងារ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម