មកដឹងរបៀបធ្វើស្លាបមាន់ដុត​ទឹកអំពៅ ទុកញ៉ាំល្ងាចនេះទាំងអស់គ្នា!

  • 2019-12-09 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ត្រៀម​ម្ហូប​អ្វី​សម្រាប់​ចម្អិននៅ​ល្ងាច​នេះ​? បើ​មិន​ទាន់​នឹក​ឃើញ​ទេ ​អ៊ីចឹង​មក​សាក​ល្បង​រៀន​ធ្វើ​ស្លាប​មាន់​លីង​ទឹក​អំពៅ ​តាម​របៀប​ខាង​ក្រោម​ទាំង​អស់​គ្នា​៖

គ្រឿង​ផ្សំ៖ ស្លាប​មាន់​ ទឹក​អំពៅ​ រំដេង ​គល់​ស្លឹក​គ្រៃ ​ទឹក​ស៊ីអ៊ីវ​ខាប់ ​ប្រេង​ខ្យង ​ចេង ​ស្ករ​ស ​អំបិល​។

គ្រឿង​ផ្សំ​ទឹក​ជ្រលក់​៖ ខ្ទឹម​ស ​ម្ទេស ​ក្រូច​ឆ្មារ ​សណ្តែក​ដី ​ស្ករ​ស ​ទឹក​ត្រី​។

របៀប​ធ្វើ​៖

១. ហាន់​រំដេង​ជា​ចំនិត​តូច​ៗ ​ដំ​គល់​ស្លឹក​គ្រៃ​រួច​ដាក់​ក្នុង​ឆ្នាំង​។

២. យក​ស្លាប​មាន់​ដែល​កាប់​និង​សម្អាត​រួច​ ដាក់​ក្នុង​ឆ្នាំង​ជាមួយ​គ្រឿង​ផ្សំ​ខាង​លើ​។

៣. រោយ​ប៊ីចេង ​ទឹក​ស៊ីអ៊ីវ​ខាប់ ​ប្រេង​ខ្យង ​ស្ករ​ស ​និង​អំបិល​ ហើយ​ច្របូល​ចូល​គ្នា​ឱ្យ​ចូល​ជាតិ​បន្តិច​សឹម​ចាក់​ទឹក​អំពៅ​ចូល​។

៤. បើក​ភ្លើង​ឱ្យ​ល្មម​ដើម្បី​រំងាស់​សាច់​មាន់​។

៥. យក​ខ្ទឹម​ស​ ម្ទេស ​សណ្តែក​ដី​បុក​ចូល​គ្នា​ឱ្យ​ហ្មត់ ​ហើយ​ដាក់​ជាមួយ​ទឹក​ត្រី​។ បន្ទាប់​មក​ច្របាច់​ក្រូច​ឆ្មារ​ថែម​ប្រហែល​ ២ ​គ្រាប់​។

៦. រំងាស់​សាច់​មាន់​ក្នុង​ឆ្នាំង​ឱ្យ​ស្ងួត​ទឹក ​និង​ឡើង​ពណ៌​ក្រហម​ជា​ការ​ស្រេច​៕

ទស្សនាវីដេអូ៖

ចុចអាន៖ធ្លាប់តែឮជ្រកជើងមាន់ហឹរ ឥឡូវមកសាកឆាជើងមាន់ហឹរហោះម្តងមើស៍!

ប្រភព៖ YouTube អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម