ធ្លាប់តែឮជ្រកជើងមាន់ហឹរ ឥឡូវមកសាកឆាជើងមាន់ហឹរហោះម្តងមើស៍!

  • 2017-08-29 08:17:58
  • ចំនួនមតិ

ចន្លោះមិនឃើញ

បច្ចុប្បន្ន​យើង​ឃើញ​គេ​និយម​ជាមួយ​ការ​បរិភោគ​ជើង​មាន់​ជ្រក់​ដែល​មានរ​សជាតិ​ហឹរ​ខ្លាំង​ គ្រាន់​តែ​នឹក​ឃើញ​ក៏​មាន​អារម្មណ៍​ថា​ឃ្លាន​លេប​ទឹក​មាត់​មុន​ទៅ​ហើយ​។ ​ប៉ុន្តែ​ថ្ងៃ​នេះ ​កញ្ញា ​នឹង​លើក​យក​នូវ​មុខ​ម្ហូប​ថ្មី​របស់​ជើង​មាន់​មួយ​ទៀត ​ដែល​មាន​ឈ្មោះ​ថា ​ជើង​មាន់​ឆារ​ហឹរ​ហោះ​វិញ​ម្តង​។

គ្រឿង​ផ្សំ៖ ជើង​មាន់ ​ខ្ទឹម​ស ​ក្រូច​ឆ្មារ ​អំបិល ​ស្ករស​ ទឹក​ត្រី ​ប្រេង​ខ្យង ​ប្រេង​ឆា​ មើម​ខ្ញី គល់​ស្លឹក​គ្រៃ​។

របៀប​ធ្វើ​៖

១. យក​ខ្ទឹម​ស ​ម្ទេស ​អំបិល ​ស្ករ​ស ​បុក​បញ្ចូល​គ្នា ​ហើយ​លាយ​ជាមួយ​ទឹក​ត្រី និង​ច្របាច់​ក្រូច​ឆ្មារ​។

២. ឈូសគល់​ស្លឹក​គ្រៃ​ស្តើងៗហើយ​យក​ទៅ​រំលីង​ឱ្យ​ក្រៀម​ជាមួយ​ស្លឹក​ក្រូច​សើច​ និង​មើម​ខ្ញី​។

៣. ឆា​ជើង​មាន់​ដែល​កាប់​រួច​ហើយ​ដាក់​ប្រេង​ខ្យង ​និង​គ្រឿង​ដែល​លាយ​រួច​។

៤. ឆា​ជើង​មាន់​ឱ្យ​រៀង​ឆ្អិន​បន្តិច​សឹម​ដាក់​គល់​ស្លឹក​គ្រៃ ​ស្លឹក​ក្រូច​សើច ​និង​មើម​ខ្ញី​ដែល​រំលីង​រួច​៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Kimyee Ros Cooking


អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា