របៀប Makeup បែបស្រទន់ កំពុងពេញនិយមខ្លាំងនៅកូរ៉េនិងជប៉ុន ក្នុងរដូវធ្លាក់ខ្យល់រងា

  • 2019-12-05 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ខែ​ធ្លាក់​ខ្យល់​​រដូវ​រងា​​នេះ ស្ទីល​ផាត់​មុខ​បែប​​ស្រាល​ស្រទន់ ពិត​ជា​ពេញ​និយម​ខ្លាំង​ណាស់​ ទាំង​នៅ​ប្រទេស​កូរ៉េ​និង​ជប៉ុន​។ តើ​មិត្ត​ៗ​នារី​ដឹង​ទេ​ថា គួរ​ត្រៀម​អ្វី​ខ្លះ​ ទើប​ទទួល​បាន​ស្ទីល​ផាត់​មុខ​ដ៏​ស្រស់​​ស្អាត​បែប​នេះ​?

តិចនិក​ទី១៖ មិន​ប្រើ​ម្សៅ​ហ៊ុយ

ដោយ​សារ​តែ​រដូវ​រងា​អាច​បណ្តាល​ឲ្យ​ស្បែក​ប្រេះ​ស្ងួត កក​ម្សៅ​លើ​មុខ ដូច្នេះ​ហើយ​ទើប​បាន​ជា​ត្រូវ​ប្រើ​ម្សៅ​ទ្រនាប់​ ប្រភេទ​រាវ​និង​មាន​ពណ៌​ស្រាល​ជំនួស​វិញ។

តិចនិក​ទី​២៖ ប្រើ​ម្សៅ​ទ្រនាប់​ប្រភេទ​រលោង​ចែង​ចាំង​ផ្តល់​សំណើម​បាន​យូរ

ជ្រើស​រើស​ម្សៅ​ទ្រនាប់​ឲ្យ​បាន​ត្រឹម​ត្រូវ ទើប​អាច​ជាប់​នៅ​លើ​ស្បែក​មុខ​បាន​យូរ​ប៉ុន្តែ​មិន​ក្រាស់​ពេក​ឬ​ស្តើង​ពេក​ ប៉ុន្តែ​មាន​ភាព​រលោង​ចែង​ចាំង​ ទើប​ស័ក្តិសម​ជាមួយ​នឹង​ស្ទីល​មួយ​នេះ​។

​​តិចនិក​ទី​៣៖ ផាត់​ថ្ពាល់​ពណ៌​ស្រស់

ពណ៌​ផ្កាឈូក​ ទឹក​ក្រូច ឬ​ពណ៌​ដែល​ស្រស់​មិន​ក្រមៅ ​​និង​ផាត់​ត្រង់​បរិវេណ​ឆ្អឹង​ថ្ពាល់​អូស​មក​ដល់​ក្រោម​ភ្នែក។

តិចនិក​ទី​៤៖ គូរ​ខ្ទង់​ច្រមុះ​ពណ៌​សូកូឡា

បន្ថែម​ដោយ​គូល័រ​ជក់​ឬ​ទៀន ដើម្បី​ឲ្យ​ទម្រង់​ច្រមុះ​មើល​ឃើញ​តូច​ជាង​មុន​ និង​កាន់​តែ​លេច​ធ្លោ​ទាក់ទាញ។

តិចនិក​ទី​៥៖ បន្ថែម​ហាយ​ឡាយ

ផាត់​ហាយ​ឡាយ​នៅ​លើ​ឆ្អឹង​ថ្ពាល់ ទ្រនុង​ច្រមុះ ចង្កា និង​ផ្នែក​កណ្តាល​នៃ​ថ្ងាស នោះ​ការ​ផាត់​មុខ​របស់​អ្នក នឹង​ស្អាត​ចែង​ចាំង​​តែ​ម្តង។

តិចនិក​ទី​៦៖ ​ផាត់​ភ្នែក​ពីរ​ពណ៌

ត្រូវ​ជ្រើស​រើស​ពណ៌​ដែល​ស្រដៀង​គ្នា ដោយ​ផាត់​ពណ៌​ស្រាល​មុន​គេ​ សឹម​បន្ថែម​ពណ៌​ក្រមៅ​​ឬ​ពណ៌​ភ្លឺផ្លេក​ពី​លើ​ជា​ការ​ស្រេច។

តិចនិក​ទី​៧៖ លាប​ក្រែម​ស្រដៀង​នឹង​ពណ៌​មាត់​

អាច​លាប​ក្រែម​​ពណ៌​សាច់​ ឬ​​ស្រដៀង​ទៅ​នឹង​ស្បែក​មាត់ ជា​ប្រភេទ​ស្ងួត​ល្មម​មិន​រលើប​រលោង​ពេក និង​ស្រដៀង​ទៅ​នឹង​ពណ៌​ភ្នែក​​ឬ​ថ្ពាល់​ កាន់​តែ​សម​ឥត​ទាស៕​

ចុចអានបន្ត៖ កំហុស​​៤យ៉ាង ​ស្រី​ៗ​ច្រើន​ធ្វើ​ពេល​បិទ​ម៉ាស ដូច​បំផ្លាញ​ស្បែក​មុខ​ដោយ​មិន​ដឹង​ខ្លួន

ប្រភព៖ beauty321 ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម