១៣ ចំណុចក្នុងខ្លួនមនុស្សស្រី ធ្វើឲ្យស្វាមីបាក់ចិត្តមិនចង់ឃ្លាតទៅណាឆ្ងាយ

  • 2019-12-04 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ជីវិត​ពិត អាពាហ៍ពិពាហ៍​មិន​មែន​ជា​​គោលដៅ​បញ្ចប់ ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​ក្អាក​កក្អាយ​ដូច​ក្នុង​រឿង​ភាគ​ឡើយ។ វា​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្តើម​ ដែល​​​ប្តី​ប្រពន្ធ​ត្រូវ​​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ​ដើម្បី​ចាត់ចែង​រស់​នៅ​ក្នុង​ជីវិត​គូ​ ស្វែង​រក​ក្តី​សុខ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក។ ស្រប​ពេល​ជាមួយ​គ្នា ក្នុង​​នាម​ជា​ភរិយា​​​ប្រកប​ដោយ​តម្លៃ​ថ្លៃថ្នូរ​គួរ​ឲ្យ​គោរព​​ស្រលាញ់​ខ្វះ​មិន​បាន នារី​គ្រប់​រូប​រមែង​ប្រកាន់​ខ្ជាប់​នូវ​អត្តចរិត​​​​ល្អ​ៗ ដែល​អាច​ធ្វើ​ឲ្យ​ស្វាមី​ផ្ញើ​បេះដូង​ជាប់​នឹង​រូប​អ្នក​ គ្មាន​ថ្ងៃ​​​ចង់​ដក​យក​ទៅ​វិញ ​និង​មិន​ចង់​ឃ្លាត​​ទៅ​ណា​ឆ្ងាយ​សូម្បី​មួយ​ជំហាន។

មាន​ទឹក​ចិត្ត​បរិសុទ្ធ៖ សម្រស់​ខាង​ក្រៅ​សំខាន់​​ម្យ៉ាង​ ប៉ុន្តែ​​ពន្លឺ​ចែង​ចាំង​លេច​ធ្លោ​ពិត​ប្រាកដ គឺ​ជា​​ភាព​ស្រស់​ស្អាត​នៃ​ទឹក​​​ចិត្ត​​ទៅ​វិញ​ទេ។ បេះ​ដូង​បរិសុទ្ធ ភាព​ទន់​ភ្លន់ សណ្តានចិត្ត​ល្អ​ ចេះ​កែប្រែ​បរិយាកាស​អាប់អួ​ទៅ​ជា​ស្រស់​ថ្លា នរណា​ៗ​ក៏​ចូល​ចិត្ត​ស្រលាញ់​រាប់​អាន មិន​មែន​តែ​ស្វាមី​នោះ​ទេ។

ស្រលាញ់​ចេញ​ពី​ចិត្ត​ពិត៖ កម្រិត​នៃ​ភាព​​ផ្អែម​ល្ហែម​របស់​ស្នេហា​អាច​នឹង​ចុះ​អន់​ថយ ​អាស្រ័យ​ទៅ​​តាម​ពេលវេលា។ ប៉ុន្តែ​ក្តី​ស្រលាញ់​ពិត មិន​អាច​​ប្រែ​ប្រួល​​តាម​អារម្មណ៍​ តាម​កាលៈទេសៈ និង​គ្មាន​ជន​ទី​៣​ណា​​ចូល​មក​ជ្រៀតជ្រែក​បាន​ឡើយ។ នៅ​ពេល​ដែល​អ្នក​​ប្រគល់​ស្នេហា​ពិត​ទៅ​ឲ្យ​គាត់​ ដោយ​គ្មាន​លក្ខណ​ ភាគ​រយ​ច្រើន​ណាស់​ ដែល​ធ្វើ​ឲ្យ​​គាត់​កាន់​តែ​ស្រលាញ់​អ្នក​​ទ្វេ​ដង។

ចេះ​ជំរុញ​ទឹក​ចិត្ត៖ មនុស្ស​ប្រុស​ណា​ក៏​ត្រូវ​ការ​ភរិយា​ដែល​ចេះ​លើក​ទឹក​ចិត្ត​​ជានិច្ច​ដែរ​ ដូច​ពាក្យ​គេ​និយាយ​រឿយ​ៗ​​ថា​ នៅ​ពី​ក្រោយ​បុរស​ជោគជ័យ តែ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ភរិយា។

​ស្រលាញ់​ចូលចិត្ត​មនុស្ស​ដែល​ស្វាមី​​​ខ្លួន​ស្រលាញ់​៖ ទាំង​ក្រុម​គ្រួសារ ទាំង​មិត្តភ័ក្តិ របស់​ស្វាមី​ អ្នក​គួរ​បើក​ចិត្ត​ទូលាយ ចេះ​គោរព​ស្រលាញ់​រាប់​អាន​ មិន​​ឲ្យ​ចាញ់​​គាត់​នោះ​ឡើយ។

ចេះ​កែប្រែ​ចំណុច​ខ្វះ​ខាត​របស់​ស្វាមី៖ មិន​មែន​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​ចេះ​ដឹង​រឿង​ជ្រុល​ហួស​ហេតុ ប៉ុន្តែ​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​មួយ​រូប​ ដែល​អាច​កែ​លម្អ​ពេល​ឃើញ​ស្វាមី​មាន​កំហុស​។

ជា​ដៃគូ​ធ្វើ​​ដំណើរ​កម្សាន្ត​ដ៏​ល្អ​៖ ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទី​ជិត​ឆ្ងាយ អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ បង្កើត​អនុស្សាវរីយ៍​និង​ការ​ចង​​ចាំ​ល្អ​​ៗ​ជាមួយ​គ្នា។

មិន​​ពឹង​​លើ​ស្វាមី​ទាំង​ស្រុង​ដើម្បី​សម្រេច​ក្តី​សុបិន​របស់​ខ្លួន៖ ប្រពន្ធ​ដែល​មាន​ភាព​វៃ​ឆ្លាត នាង​អាច​ប្រើ​សមត្ថភាព​ផ្ទាល់​ខ្លួន ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេង​ៗ ដើម្បី​សម្រេច​ក្តី​សុបិន​ខ្លួន​​ឯង។ នាង​អាច​សុំ​​មតិ​យោបល់​ពី​ស្វាមី​ ប៉ុន្តែ​មិន​មែន​ពឹង​ពាក់​លើ​គេ​ទាំង​ស្រុង​ឡើយ​។

​​មាន​ភាព​អត់​ធ្មត់​៖ បុរស​ត្រូវ​ការ​ខ្លាំង​ណាស់​ នារី​ដែល​មាន​ភាព​អត់ធ្មត់ មិន​ទ្រគោះ​បោះ​បោក​ រក​រឿង​គ្មាន​ហេតុផល ឆេវឆាវ​មួម៉ៅ​មិន​ចេះ​ទប់​អារម្មណ៍​។ មនុស្ស​ស្រី​ដែល​អាច​និយាយ​វែក​ញែក​រក​ខុស​ត្រូវ​ ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី ទើប​ជា​ជម្រើស​​ក្នុង​ចិត្ត​របស់​បុរស​គ្រប់​រូប៕​​

ចុចអានបន្ត៖ នៅ​ពេល​ទម្លាប់​នឹង​ភាព​ឯកាហើយ ការ​មាន​ស្នេហា​ឬ​អត់ លែង​សំខាន់​ទៀត​ហើយ

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម