នៅពេលទម្លាប់នឹងភាពឯកាហើយ ការមានស្នេហាឬអត់ លែងសំខាន់ទៀតហើយ
- 2019-12-04 06:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលទម្លាប់នឹងភាពឯកាហើយ ការមានស្នេហាឬអត់ លែងសំខាន់ទៀតហើយ
គង់នឹងមានថ្ងៃមួយ មនុស្សស្រីដែលធ្លាប់ស្រលាញ់អ្នកអស់ពីចិត្ត នឹងលែងបារម្ភពីអ្នកទៀត ហើយក៏លែងត្រូវការវត្តមានរបស់អ្នកទៀត។
បរាជ័យដ៏ធំមួយរបស់មនុស្សស្រីនោះគឺស្រលាញ់មនុស្សប៉ះចំមនុស្សដែលគ្មានចិត្ត។ បរាជ័យរបស់មនុស្សប្រុសនោះគឺ អត់ចិត្តដាក់មនុស្សស្រី។
ក្នុងរឿងមនោសញ្ចេតនា មនុស្សស្រីពេលខ្លះគិតគេច្រើនពេក ក៏ភ្លេចគិតខ្លួនឯង។ ពួកគេរស់នៅក្នុងការទ្រាំទ្រ យូរៗទៅ ក្លាយជាទម្លាប់ ដែលបុគ្គលម្ខាងទៀត គិតថានោះគឺជាកាតព្វកិច្ចរបស់អ្នកគឺទ្រាំទ្រគេ។
ក៏ប៉ុន្តែក៏នឹងមានថ្ងៃមួយ មនុស្សស្រីដែលធ្លាប់ស្រលាញ់គ្នា អស់ពីខ្លួននឹងលែងខ្វល់ពីអ្នកទៀត ហើយមានអ្នកក៏បាន អត់អ្នកក៏បាន។ ព្រោះនៅពេលដែលស៊ាំនឹងភាពឯកាហើយ វត្តមានរបស់អ្នកក៏លែងសំខាន់ទៀតដែរ។ នៅពេលមនុស្សស្រីម្នាក់ស្រលាញ់គេហើយ គឺនាងតែងរំពឹងថាគេតបស្នងមកនាងវិញដូចគ្នា។ មិនមែនបែប គ្រាន់តែឃើញនាងដូចជារបស់លេង ចង់មកក៏មក ចង់ទៅក៏ទៅនោះទេ។
មនុស្សស្រីស្អប់បំផុតនោះគឺ មានឈ្មោះថាស្រលាញ់គ្នា តែនាងមើលទៅមិនខុសពីអ្នកនៅលីវ។ ឬអាក្រក់ជាងនេះគឺឯកាជាងអ្នកនៅលីវទៅទៀត។ គេថាវាយកាន់តែខ្លាំង កាន់តែឈឺ ប៉ុន្តែត្រូវឈឺម្ដងឲ្យខ្លាំង ដើម្បីឲ្យភ្ញាក់រលឹក។ នៅពេលភ្ញាក់ហើយ ជំនួសឲ្យការស្រលាញ់មនុស្សម្នាក់ដែលមិនស្រលាញ់ខ្លួននោះ នាងនឹងយកពេលនោះមកស្រលាញ់ខ្លួនឯងវិញ៕
អានបន្ត៖ ក្រោយបែកបាក់ស្នេហា ស្រីៗគួរធ្វើរឿង ៤ យ៉ាងនេះភ្លាមដើម្បីចាប់ផ្ដើមសាជាថ្មី