ទីតាំងប្រជ្រុយ ៧ កន្លែង បញ្ជាក់ថាអ្នកជាមនុស្សសំណាងមានទ្រព្យស្តុកសត្តម
- 2019-11-29 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីតាំងប្រជ្រុយ ៧ កន្លែង បញ្ជាក់ថាអ្នកជាមនុស្សសំណាងមានទ្រព្យស្តុកសត្តម
ទីតាំងប្រជ្រុយមួយចំនួននៅលើរាងកាយរបស់អ្នក អាចធ្វើឲ្យអ្នកគិតថាមើលទៅមិនសម ឬគួរឲ្យខ្មាសជាដើម។ ផ្ទុយទៅវិញជាក់ស្តែង វាសុទ្ធសឹងតែជាប្រជ្រុយកម្រ និងអាចបញ្ជាក់ថាអ្នកជាមនុស្សមានសំណាង មានទ្រព្យស្តុកសត្តម។
១. ប្រជ្រុយនៅលើដើមទ្រូង
ក្រៅពីប្រជ្រុយនៅកន្លែងផ្សេងនៃដងខ្លួន ទីតាំងនៅលើដើមទ្រូងនេះ គឺតំណាងឲ្យលាភសំណាងនិងទ្រព្យសម្បត្តិរបស់អ្នក។ មិនថាប្រជ្រុយនោះស្ថិតនៅលើដើមទ្រូង នៅចន្លោះកណ្តាល ឬនៅក្រោមបន្តិចក៏ដោយ សុទ្ធតែចាត់ទុកជាឃ្លាំងទ្រព្យទាំងអស់។
វាអាចនាំអ្នកឲ្យជួបនូវរឿងល្អៗ មានសំណាងក្នុងជីវិត និងឆ្ពោះទៅកាន់ភាពជោគជ័យ។ បន្ទាប់ពីរៀបការរួច អ្នកក៏ជាមនុស្សម្នាក់ ដែលស្វាមីខ្វះមិនបាន ថែមទាំងអាចធ្វើឲ្យគ្រួសាររុងរឿងមានសុភមង្គលផងដែរ។
២. ប្រជ្រុយនៅលើចុងសុដន់
សម្រាប់ទីតាំងមួយនេះវិញ បញ្ជាក់ថាអ្នកជាមនុស្សដែលមានអត្តចរិតសុភាពទន់ភ្លន់ ចេះអត់ធ្មត់សង្កត់ចិត្ត និងដឹងពីរបៀបថែរក្សាគ្រួសារទាំងសងខាងបានយ៉ាងល្អ ដូច្នេះហើយទើបបានជាគ្រប់គ្នាស្រលាញ់គោរពអ្នកជានិច្ច។ ជាពិសេស ជីវិតអាពាហ៍ពិពាហ៍របស់អ្នក នឹងដើរទៅមុខយ៉ាងរលូន មានទាំងលុយចាយមិនខ្វះ ហើយមានទាំងសុភមង្គលទៀត។
៣. ប្រជ្រុយនៅលើរន្ធផ្ចិត
មនុស្សស្រីដែលមានប្រជ្រុយនៅលើរន្ធផ្ចិត តែងតែសប្បាយរីករាយជានិច្ច ហើយក៏ជាអ្នកមានដែរ។ នាពេលអនាគតធំដឹងក្តី អ្នកនឹងមានអាជីពការងារជាក់លាក់ បានជួបស្នេហ៍ពិត ស្របពេលដែលមានអ្នកតាមស្រលាញ់យ៉ាងច្រើន។ បន្ទាប់ពីរៀបការរួច អ្នកនឹងក្លាយជាស្រ្តីមេផ្ទះ និងជាបេះដូងរបស់ស្វាមីព្រមទាំងកូនៗ។
៤. ប្រជ្រុយនៅតំបន់សម្ងាត់
មនុស្សស្រីដែលមានប្រជ្រុយនៅបរិវេណតំបន់សម្ងាត់ តែងតែបង្កប់ដោយភាពរឹងមាំ និងឯករាជ្យ ដូច្នេះហើយទើបបានជាគេឯងចាប់អារម្មណ៍អ្នកខ្លាំងណាស់។ អ្នកឲ្យតម្លៃលើការងារលើសអ្វីៗដទៃទៀត ដោយសារតែបែបនេះបានជាអ្នកតែងតែជោគជ័យលើគ្រប់ភារកិច្ចទាំងអស់។ សូម្បីតែក្នុងគ្រួសារ អ្នកក៏អាចធ្វើជាប្រពន្ធនិងអ្នកម្តាយដ៏ល្អមួយរូបផងដែរ។
ជាពិសេសសម្រាប់អ្នកដែលមានប្រជ្រុយនៅក្នុងតំបន់សម្ងាត់តែម្តង ជីវិតនឹងជួបតែសំណាង មានទ្រព្យហូរហៀរ ប្រាជ្ញាវៃឆ្លាត បានស្វាមីល្អ ហើយអ្នកក៏ជាទីពឹងពាក់របស់ប្តីដែរ។
៥. ប្រជ្រុយនៅបរិវេណក្រលៀន
វាជាទីតាំងមួយដែលតំណាងឲ្យ លុយកាក់ មាសប្រាក់ ដែលអ្នកមានមិនខ្វះក្នុងជីវិត។ អ្នកអាចក្លាយជាប្រពន្ធមួយរូបដែលអាចមើលថែរក្សាចាត់ចែងនៅក្នុងគ្រួសារបានយ៉ាងល្អ។ លើសពីនេះទៅទៀត នៅកន្លែងធ្វើការអ្នកតែងចេះយកអសារគ្នាទៅវិញទៅមក និងមានឱកាសច្រើនដើម្បីអភិវឌ្ឍខ្លួនឯង មិនយូរមិនឆាប់ ក៏អាចក្លាយជាចៅហ្វាយនាយឬទទួលបានតំណែងខ្ពស់ជាដើម។
៦. ប្រជ្រុយនៅចន្លោះកណ្តាលនៃដើមទ្រូង
ក្រៅពីទ្រព្យសម្បត្តិច្រើនគគោកហើយ អ្នកដែលមានប្រជ្រុយនៅចន្លោះកណ្តាលនៃដើមទ្រូង ក៏អាចទទួលបានស្នេហាពិតប្រាកដ ជីវិតប្តីប្រពន្ធពោរពេញដោយសុភមង្គល។ ទោះបីមានទុក្ខ ក៏មិនសូវយូរដែរ។
៧. ប្រជ្រុយនៅបរិវេណជុំវិញរន្ធផ្ចិត
អ្នកជាមនុស្សម្នាក់ ដែលប្រកបដោយគុណធម៌ តាំងពីក្មេង និងត្រូវបានចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅពីក្រុមគ្រួសារនិងសាច់ញាតិយ៉ាងពេញលេញ។ សូម្បីតែពេលអនាគត អ្នកនឹងមានលុយចាយមិនអស់ និងមានសុភមង្គលបំផុត៕
ចុចអានបន្ត៖ ពណ៌សម្លៀកបំពាក់ទាំង ១១ អាចបកស្រាយយ៉ាងច្បាស់ពីអត្តចរិតខុសគ្នារបស់ស្រីៗ