ពណ៌សម្លៀកបំពាក់ទាំង ១១ អាចបកស្រាយយ៉ាងច្បាស់ពីអត្តចរិតខុសគ្នារបស់ស្រីៗ

  • 2019-11-27 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពណ៌​សម្លៀកបំពាក់​អាច​បញ្ជាក់​ពី​អារម្មណ៍​និង​ការ​គិត​របស់​មនុស្ស​ម្នាក់​ៗ។ ពិត​ប្រាកដ​ណាស់ ពេល​ទៅ​ទិញ​សម្លៀក​បំពាក់ នៅ​កន្លែង​ណា​ក៏​មាន​ដាក់​តាំង​ម៉ូដ​និង​ពណ៌​ជា​ច្រើន​ប្រភេទ​ផ្សេងៗ​ ប៉ុន្តែ​ពណ៌​ដែល​អ្នក​​តែង​តែ​​ពេញ​ចិត្ត​និង​​​និយម​ស្លៀក​​​ញឹក​ញាប់​បំផុត​ អាច​បក​ស្រាយ​​យ៉ាង​ច្បាស់​ពី​អត្តចរិត​និង​ទម្លាប់​ផ្ទាល់​ខ្លួន​របស់​អ្នក។

១. ពណ៌​ទឹក​ក្រូច

រូបតំណាង

ពណ៌​ទឹក​ក្រូច មាន​សភាព​ចែង​ចាំង​ មើល​ទៅ​ស្រស់​ស្រាយ​រំភើប​ត្រេក​អរ។ បើ​អ្នក​ចូល​ចិត្ត​ស្លៀក​សម្លៀក​បំពាក់​​មួយ​ពណ៌​នេះ មាន​ន័យ​ថា​ អ្នក​ជា​​មនុស្ស​ប្រកាន់​គំនិត​សុទិដ្ឋិនិយម រីករាយ មាន​មហិច្ឆតា​ខ្ពស់ និង​ចេះ​គិតគូរ​បាន​ល្អ។ អ្នក​តែង​តែ​បង្ក​បរិយាកាស​ស្រស់​ស្រាយ​ដល់​មនុស្ស​​ជុំ​វិញ​ខ្លួន​ផង​ដែរ។ អ្នក​មិន​ខ្លាច​ការ​ផ្លាស់ប្តូរ​ក្នុង​ជីវិត ហើយ​តែង​ត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​ប្រឈម​នឹង​បញ្ហា​នានា និង​បើក​ចិត្ត​ទូលាយ​​ជាមួយ​ដំណោះ​ស្រាយ​ដ៏​ល្អ​ប្រសើរ។

២. ពណ៌​ស្វាយ

រូបតំណាង

អ្នក​ដែល​ចូល​ចិត្ត​ស្លៀកពាក់​ពណ៌​ស្វាយ តែង​តែ​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​មិន​ចេះ​រីង​រៃ និង​មាន​អំណះអំណាង​ជាប់​ខ្លួន​ជា​និច្ច។ អ្នក​​មាន​ដុង​ផ្នែក​សិល្បៈ និង​ចេះ​រក​វិធី​សប្បាយ​រីករាយ​ដោយ​ខ្លួន​ឯង។ យ៉ាង​ណា​មិញ នៅ​ពេល​អារម្មណ៍​​ប្រែ​ប្រួល​ទៅ​ជា​មិន​ល្អ អ្នក​មើល​ទៅ​ហាក់​បី​​ដូច​ជា​ពិបាក​យល់​ចិត្ត​​ខ្លាំង​ណាស់ ហើយ​ក៏​មិន​ចង់​បង្ហាញ​ឲ្យ​គេ​ដឹង​ដែរ។ អ្នក​ពូកែ​រក្សា​អាថ៌កំបាំង ជា​មនុស្ស​​ដែល​អាច​ធ្វើ​ជា​មិត្ត​ដ៏​ល្អ​និង​ជឿ​ទុក​ចិត្ត​បាន។

៣. ពណ៌​បៃតង

រូបតំណាង

ពណ៌​បៃតង​តំណាង​ឲ្យ​ដង្ហើម​នៃ​ធម្មជាតិ​ ដែល​បក់​ឆ្លង​កាត់​​រុក្ខជាតិ​តូច​ធំ​ រួម​ទាំង​​ផ្កា​នានា ​​ពោរពេញ​ដោយ​ភាព​ស្រស់​បំព្រង រឹងមាំ ស្ងប់ស្ងាត់ ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ក្តី​សុខ។ អ្នក​ដែល​និយម​ស្លៀក​ពណ៌​បៃតង គឺ​ជា​មនុស្ស​ដែល​មាន​កម្លាំង​ថាមពល ចេះ​យក​ចិត្ត​ទុក​ដាក់​និង​ជួយ​យក​អសារ​អ្នក​ដទៃ។ បែប​នេះ​ហើយ​ទើប​មនុស្ស​គ្រប់​គ្នា​ ចូល​ចិត្ត​សុំ​ការ​ពឹង​ពាក់​ពី​អ្នក។

៤. ពណ៌​ទឹក​សមុទ្រ

រូបតំណាង

ពណ៌​នេះ​ដែរ ពិត​ជា​ភ្លឺ​ថ្លា​ ស្រទន់​ស្រស់បស់ និង​ទាក់​ភ្នែក​ខ្លាំង​មែន​ទែន មិន​ខុស​ពី​ពណ៌​​បៃតង​ប៉ុន្មាន​ទេ។ អ្នក​ចូលចិត្ត​ខោ​អាវ​ពណ៌​ទឹក​សមុទ្រ​ បញ្ជក់​ថា​​ អ្នក​ជា​មនុស្ស​ដែល​អាច​យល់​ពី​អ្នក​ដទៃ​បាន​ល្អ​ រាង​អៀនប្រៀន​បន្តិច និង​មិន​សូវ​ក្លាហាន​ ក្នុង​ការ​បង្ហាញ​អារម្មណ៍​ចេញ​មក​ខាងក្រៅ។ ពេល​​នៅ​ក្បែរ​មនុស្ស​ប្លែក​មុខ អ្នក​មិន​សូវ​ចេះ​មាត់​ក​ឡើយ ដូច្នេះ​ហើយ​ទើប​បាន​ជា​មាន​មនុស្ស​មួយ​ចំនួន​គិត​ថា​អ្នក​វាយ​ឫក​។ តាម​ការ​ពិត​ វា​គ្រាន់តែ​ជា​ចរិត​ធម្មជាតិ​របស់​អ្នក​តែ​ប៉ុណ្ណោះ​។

៥. ពណ៌​ប្រផេះ

រូបតំណាង

ពណ៌​ប្រផេះ​មើល​ទៅ​ស្រគត់ស្រគំ មិន​ឆើត​ឆាយ ហើយ​ក៏​មិន​ភ្លឺ​ចែង​ចាំង​ឬ​ងងឹត​ពេក​ដែរ។ អ្នក​ស្រលាញ់​សម្លៀក​បំពាក់​ពណ៌​ប្រផេះ ជា​មនុស្ស​ដែល​មាន​ទម្លាប់ មិន​ចាប់​អារម្មណ៍​ចូលចិត្ត ប្រកួត​ប្រជែង ចង់​ចាញ់​ឈ្នះ​ជាមួយ​នរណា​​ទាំង​អស់​។ អ្នក​មិន​ចេះ​សម្តែង​ធ្វើ​ពុត ដើម្បី​ទាមទារ​ចំណាប់​អារម្មណ៍​។ អ្នក​មាន​គំនិត​ចាស់​ទុំ ចេះ​គិត​ពិចារណា​ដោយ​ហេតុផល មើល​ទៅ​រាង​ស្ងៀមស្ងាត់​បន្តិច ប៉ុន្តែ​មិន​បណ្តោយ​ឲ្យ​គេ​ជិះជាន់​មើល​ងាយ​បាន​។

៦. ពណ៌​ក្រហម

នេះ​ជា​ពណ៌​មួយ​តំណាង​ឲ្យ​កម្លាំង​ថាមពល ភាព​អង់​អាច​រឹង​មាំ។ សម្រាប់​អ្នក​ដែល​ចង់​ឲ្យ​ខ្លួន​ឯង​​មាន​ភាព​លេច​ធ្លោ ទាក់​ទាញ​ភ្នែក​អ្នក​ដទៃ ពណ៌​ក្រហម​ជា​ជម្រើស​​ដ៏​ល្អ​បំផុត។ ភាព​ចែង​ចាំង​របស់​ពណ៌​មួយ​នេះ អាច​បង្ហាញ​ពី​ការ​ជឿជាក់​ឲ្យ​តម្លៃ​​លើ​គំនិត​ខ្លួន​ឯង​។ ​អ្នក​អាច​លើក​​ទឹក​ចិត្ត ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត និង​បង្កើត​សុភមង្គល​ឲ្យ​ខ្លួន​ឯង​​គ្រប់​ពេល​វេលា​។

៧. ពណ៌​ត្នោត

រូបតំណាង

ពណ៌​ត្នោត​បែប​ធម្មជាតិ អាច​បញ្ជាក់​ពី​ទំនុក​ចិត្ត ភាព​រឹង​មាំ និង​ស្ថិតស្ថេរ​។ បើ​អ្នក​ចូល​ចិត្ត​ពណ៌​ត្នោត មាន​ន័យ​ថា អ្នកជា​មនុស្ស​ចាស់​ទុំ ចង់​បាន​អារម្មណ៍​ស្ងប់​ស្ងាត់​មាន​ក្តី​សុខ ហើយ​តែង​តែ​បារម្ភ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចាស់​ទុំ។ អ្នក​មាន​ប្រាជ្ញា​វាងវៃ អាច​ពឹង​អាស្រ័យ​ទុក​ចិត្ត​បាន​។

៨. ពណ៌​ផ្កា​ឈូក

រូបតំណាង

ពណ៌​ផ្កាឈូក ជា​ពណ៌​ពេញ​និយម​​ខ្លាំង​សម្រាប់​មនុស្ស​ស្រី ព្រោះ​វា​មើល​ទៅ​មាន​ភាព​​ស្រាល​ស្រទន់​គួរ​ឲ្យ​ស្រលាញ់​។ មនុស្ស​ស្រី​ដែល​​តែង​តែ​ស្លៀកពាក់​ពណ៌​ផ្កាឈូក បញ្ជាក ​ថា​ នាង​មាន​ភាព​រ៉ូមែនទិក មាន​គំនិត​សុទិដ្ឋិនិយម មាន​ទឹក​ចិត្ត​ល្អ ទន់​ភ្លន់ និង​តែង​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ភាព​កក់​ក្តៅ​ ពេល​នៅ​ក្បែរ។

៩.​ ពណ៌​លឿង

រូបតំណាង

ពណ៌​លឿង​បញ្ជាក់​ពី​ពន្លឺ​និង​សុភមង្គល។ វា​ក៏​ជា​ពណ៌​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចាប់​អារម្មណ៍​ងាក​មើល​ ពេល​ដែល​អ្នក​ស្លៀក​ពាក់​ពណ៌​មួយ​នេះ​។ បើ​​អ្នក​ចូលចិត្ត​ខោ​​អាវ​ពណ៌​លឿង បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ មាន​កម្លាំង​ចិត្ត​ខ្លាំង​ខ្លា មាន​គំនិត​ច្នៃ​ប្រឌិត​ប្លែកៗ​ ចូល​ចិត្ត​ស្រមើស្រមៃ ហើយ​រីករាយ​ក្នុង​ដំណើរ​ផ្សង​ព្រេង​ដើម្បី​ជួប​អ្វី​ថ្មី​ៗ និង​ត្រៀម​ខ្លួន​បាន​ល្អ ក្នុង​ការ​តតាំង​ជាមួយ​នឹង​ឧបសគ្គ ភាព​លំបាក​គ្រប់​បែប​យ៉ាង​ក្នុង​ជីវិត​ ដោយ​មិន​រារែក។

១០. ពណ៌​ស

រូបតំណាង

ពណ៌​ស​តំណាង​ឲ្យ​សេរីភាព ភាព​បរិសុទ្ធ និង​សាមញ្ញ។ អ្នក​ដែល​ចូលចិត្ត​សម្លៀកបំពាក់​ពណ៌​ស ជា​មនុស្ស​ស្រលាញ់​ភាព​សាមញ្ញ និង​មាន​ទឹក​ចិត្ត​ស្មោះ​ស។ មិន​ថា​មាន​បញ្ហា​អ្វី​កើត​ឡើង អ្នក​តែង​ប្រកាន់​ខ្ជាប់​នូវ​គំនិត​វិជ្ជមាន​ជានិច្ច និង​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ។ ជាពិសេស​​សម្លៀក​បំពាក់​ពណ៌​ស អាច​ផ្គូផ្គង​ជាមួយ​ពណ៌​ផ្សេង​ទៀត បាន​យ៉ាង​ងាយ​ស្រួល​និង​ទាន់​សម័យ ហេតុ​នេះ​ហើយ​ទើប មាន​មនុស្ស​ជាច្រើន​ តែង​មាន​ខោអាវ​ពណ៌​ស​ក្នុង​ទូ​។

១១. ពណ៌​ខ្មៅ

រូបតំណាង

ពណ៌​ចុង​ក្រោយ​គេ​នេះ គឺ​តំណាង​ឲ្យ​សេចក្តីថ្លៃថ្នូរ ឧស្សាហ៍ព្យាយាម ប្តេជ្ញា​ចិត្ត ម៉ឺងម៉ាត់​និង​មាន​ប្រាជ្ញា។ សម្រាប់​អ្នក​ដែល​ឧស្សាហ៍​​ស្លៀកពាក់​ពណ៌​ខ្មៅ​​ មាន​ន័យ​ថា​ជា​មនុស្ស​ដែល​មាន​មហិច្ឋតា​ខ្ពស់​ខ្លាំង​ណាស់។ អ្នក​​ចេះ​កំណត់​គោលដៅ​ច្បាស់លាស់​ក្នុង​ជីវិត។ ពេល​ពិបាក​ចិត្ត​​ក៏​អ្នក​ដទៃ​មិន​អាច​មើល​ដឹង​ដែរ ព្រោះ​អ្នក​ពូកែ​លាក់​អារម្មណ៍​ខ្លាំង​ណាស់​៕

ចុះ​អ្នក​វិញ​ចូល​ចិត្ត​ពណ៌​ស្លៀក​សម្លផកបំពាក់​ពណ៌​​មួយ​ណា​ជាង​គេ?​

ចុចអានបន្ត៖ ទម្រង់មាត់របស់អ្នកអាចជួយប្រាប់ពីបុគ្គលិកលក្ខណៈបានយ៉ាងងាយ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម