ចំំណាយពេលត្រឹមតែ ៣០ វិនាទីក៏អាចទទួលរាងស្អាតបានដែរ

  • 2019-11-29 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណាៗ​ក៏ដឹង​ហើយថា​ការហាត់​ប្រាណ​ជួយដល់​ការសម្រក​​រាងនិង​ថែរក្សា​សម្រស់។ ការ​ហា​ត់​ប្រាណ​ដើម្បី​ថែ​រាងឬ​សម្រក​រាង​គឺមាន​ច្រើន​ប្រភេទ​ទៅ​តាម​ការនិយម​របស់​អ្នក​ហា​ត់។ យ៉ាង​ណា​មិញ សម្រាប់​មិត្តនារី​ដែល​មិនចង់​ហាត់នៅ​ក្លឹបហាត់​ប្រាណ​ឬ​ចំណាយ​ពេល​យូ​រៗ​នោះ ​អាចប្តូរ​មកហាត់​បែបនេះវិញ​គឺដឹងតែ​ពេញចិត្ត​តែម្តង។ ក្បាច់​នោះរួម​មាន៖

ក្បាច់​អាវ៉ង់

រូបតំណាង

ក្បាច់​អាវ៉ង់​ពិតជា​អាចជួយ​អ្នកបាន​ក្នុង​ការថែ​រាង​មែន​ណា។ មុន​ដំបូង​អ្នកត្រូវ​ផ្កាប់​ខ្លួន​នៅលើ​កម្រាល​ឬឥដ្ឋ​ដោយ​មាន​ជំហរ ដាក់​ជើង​ឲ្យត្រង់ នៅពេល​ធ្វើចលនា​អ្នក​ត្រូវ​ដាក់​ដៃ​ទៅក្រោម​ស្មើនឹង​ឥដ្ឋហើយ​ធ្វើ​ចលនា​យឺតៗ​មួយៗ។ បន្ទាប់​មកទៀត​ត្រូវទប់ខ្លួន​យ៉ាង​តិច ៣០ វិនាទី។

រូបតំណាង

ធ្វើបែប​នេះ​ជារៀងរាល់​ថ្ងៃឲ្យ​បាន​ទៀង​ទាត់ ត្រឹម​តែរ​យៈពេល​មួយខែ​ទេអ្នក​នឹងឃើញ​លទ្ធផល​ហើយ។

ប្រសិន​បើ​អ្នក​ចង់ប្តូរ​ការហាត់​បែប​ប្លែកវិញ អ្នកក៏​អាច​ប្រើដុំដែក​ឆ្លាស់​គ្នានៅ​ពេល​អាវ៉ង់​បាន​ដែរ។

រូបតំណាង

រូបភាព៖ istock

ចុចអានបន្ត៖

លំហាត់ប្រាណ ៥ ងាយៗសម្រាប់អ្នកខ្ជិលដុតរំលាយខ្លាញ់នៅក្បែរចង្កេះយ៉ាងមានប្រសិទ្ធភាព

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម