លំហាត់ប្រាណ ៥ ងាយៗសម្រាប់អ្នកខ្ជិលដុតរំលាយខ្លាញ់នៅក្បែរចង្កេះយ៉ាងមានប្រសិទ្ធភាព

  • 2019-11-25 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​របប​អាហារ​បាន​ត្រឹមត្រូវ ប៉ុន្តែ​ទម្ងន់​នៅ​ក្បែរ​ចង្កេះ​របស់​អ្នក​ហាក់​បីដូច​ជា​ពុំ​ស្រក​ទៅ​ណា​សោះ។ ក្នុង​ការ​ហាត់​ប្រាណ​តាម​បែប pilates គឺវា​មាន​អត្ថប្រយោជន៍​ជួយ​ទៅ​ដល់​ឆ្អឹងខ្នង​លើសពី​នេះ​វា​ក៏ជួយ​សម្រួល​ទៅដល់​សាច់ដុំ​នៅខាង​ក្នុង​និង​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ។ យ៉ាងណាមិញ សម្រាប់​អ្នកចង់​ហាត់​ប្រាណ​បែប​ងាយ​ហើយ​ជួយ​សម្រក​ខ្លាញ់​នៅក្បែរ​ចង្កេះ​នោះ​កុំ​ភ្លេច​សាក​ជា​មួយ​ក្បាច់​ខាង​ក្រោម​នេះ រួម​មាន៖

រូបតំណាង

**១. ក្បាច់ Plié ៖គឺជាក្បាច់​ពត់​ជង្គង់​ឡើង​លើឲ្យ​ស្មើគ្នា។**

ចំណុច​ចាប់ផ្តើម៖ ដេកខ្លួន​ទៅម្ខាង ដាក់ដៃ​នៅក្រោម​ក្បាល​និងដៃ​ម្ខាងទៀត​ដាក់​ទៅមុខ។ បន្ទាប់​មក​ពត់​ជង្គង់​របស់​អ្នក​តិចៗ ទៅវិញ​ទៅ​មក។ ដើម្បី​ឲ្យ​សាច់​ដុំត្រូវ អ្នកត្​រូវ​កុំរំកិល​ឆ្អឹង​ត្រគាក​និង​កុំឲ្យ​ក​អ្នក​ពត់​ចុះ​ក្រោម។

ចំនួន៖ ត្រូវធ្វើ​ឲ្យបាន​ពី ១៥ទៅ ២០ ដង។

ប្រសិទ្ធភាព៖​ អ្នកនឹង​ធ្វើជាមួយ​នឹងសាច់​ដុំពោះ​របស់​អ្នក។

២. ក្បាច់​ពត់ខ្លួន​ម្ខាង

ចំណុច​ចាប់ផ្តើម៖ ពត់ដៃម្ខាង​និង​ដៃម្ខាង​ទៀត​ទប់​ខ្លួន​ឲ្យ​ជាប់។ បន្ទាប់​មកពត់​ជើង​របស់​អ្នក​ចេញ​ក្រៅ រួច​លើក​ឆ្អឹង​ត្រគាក​អ្នក​ឡើង​លើ ហើយ​ដាក់​ដៃ​ម្ខាង​នៅលើ​ត្រគាក។ លើក​ឆ្អឹង​ត្រគាក​អ្នក​ចុះ​ឡើង ព្យាយាម​ធ្វើ​ឲ្យ​កនៅ​ត្រង់​និង​មិន​ពត់ខ្លួន​ទៅ​មុខ​ឬ​ទៅ​ក្រោយ។

ចំនួន៖ ត្រូវធ្វើ​ឲ្យបាន​ពី ១៥ទៅ ២០ ដង។

ប្រសិទ្ធភាព៖ អ្នកនឹ​ងផ្សារភ្ជាប់​ជាមួយ​សាច់ដុំ​ពោះ​និង​ផ្នែក​ចំហៀង​ខ្លួន។

៣. ក្បាច់អ្នករាំរបាំបាឡេ Ballerina

ចំណុច​ចាប់ផ្តើម៖ ដំបូងអ្នក​ត្រូវពត់​ដៃម្ខាង​និង​ដៃម្ខាង​ទៀត​ទប់​ខ្លួន។ រួច​លាត​ជើង​របស់​អ្នក ហើយ​លើកដៃ​និងឆ្អឹង​ត្រគាក​របស់​អ្នក​ឡើង។ លើក​ដៃខាង​លើ​របស់​អ្នក​យឺតៗ​នៅ​ក្រោម​ខ្លួន​អ្នក ហើយ​ក៏​ត្រឡប់​ទៅ​ចំណុច​ចាប់​ផ្តើមវិ​ញ។

ចំនួន៖ ១២ ដង ម្ខាងម្នាក់។

ប្រសិទ្ធភាព៖ អ្នកនឹ​ងផ្សារភ្ជាប់​ជាមួយ​សាច់ដុំ​ពោះ​និង​ផ្នែក​ចំហៀង​ខ្លួន។

៤. ក្បាច់ string

ចំណុច​ចាប់ផ្តើម៖ ដំបូង​ត្រូវរក្សា​បាតដៃ​និង​ជង្គង់​របស់​អ្នក​លើឥដ្ឋ។ រួច​លើ​កមេជើង​របស់​អ្នក​ហើយ​ចូល​ទៅក្នុង​ទីតាំង​ដែល​អ្នកព្យាយាម​មិន​ឱ្យ​ពត់​ខ្នង។ ធ្វើបែប​នេះ​រយៈ​ពេល 2-3 វិនាទី​ធ្វើឱ្យ​សាច់​ដុំ​របស់​អ្នក​សកម្ម។

ចំនួន៖ ១៥ ទៅ ២០ ដង។

ប្រសិទ្ធភាព៖ អ្នកនឹង​បំពេញ​មុខងារ​ជាមួយ​សាច់​ដុំពោះ។

៥. ក្បាច់រំអិល rolls

ចំណុច​ចាប់ផ្តើម៖ ដំបូង​អ្នក​ត្រូវអង្គុយ​នៅ​លើ​ឥដ្ឋ​ជាមួយ​នឹងកា​រពត់ជង្គង់​រួចដាក់​ដៃក្រោម​ជង្គង់​របស់​អ្នក។ រីឯ​ឆ្អឹង​ខ្នង​វិញ គួរ​តែ​ពត់​បែប​យឺតៗ។

ចំនួន៖ ១០ ទៅ ១៥ ដង។

ប្រសិទ្ធភាព៖ អ្នក​កនឹង​ធ្វើចលនា​ខ្នង​និង​សាច់ដុំ​ហើយ​លាត​ឆ្អឹងខ្នងរបស់អ្នក។

ជាចុងក្រោយ បើអ្នក​ធ្វើបែប​នេះ​ជារៀងរាល់​ថ្ងៃអ្នក​នឹង​ទទួល​បាន​លទ្ធផល​ជាទី​គាប់​ចិត្ត​ជា​មិនខាន។

ចុចអានបន្ត៖

អ្នកនឹងអាយុខ្លីមិនខាន បើហ៊ានហូបស្វាយទាំងខ្លួនមានជំងឺទាំងនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម