ទឹកដូងមានគុណប្រយោជន៍ តែបើផឹកតាមវិធីនេះ មិនខុសពីផឹកថ្នាំពុល

  • 2019-11-28 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទាំង​នេះ​ជា​កំហុស​ធំៗ​ដែល​​មនុស្ស​ជា​ច្រើន​តែង​បង្កើត​ឡើង​នៅ​ពេល​​ផឹក​ទឹក​ដូង​ម្ដង​ៗ​។ ​

រូបតំណាង

**​១. ​ផឹក​ទឹក​ដូង​នៅ​ពេល​ល្ងាច**

​វា​ធ្វើ​ឲ្យ​រាង​កាយ​​ចុះ​ខ្សោយ​ងាយ​នឹង​ប្រឈម​ជំ​ងឺ​ផ្ដាសាយ ពិសេស​បើ​អ្នក​ផឹក​ដោយ​ដាក់​ទឹក​កក។ ​កត្តា​អវិជ្ជមាន​​នេះ ​បាន​ជំរុញ​ឲ្យ​អ្នក​កើត​ជំ​ងឺ​ផ្លូវ​ដង្ហើម​បាន​។ ​ជា​ទូ​ទៅ ​​អ្នក​ប្រដាល់ ​ឬ​កីឡា​បាល់​ទាត់ ​មិន​ត្រូវ​បាន​លើក​ទឹក​​ចិត្ត​ឲ្យ​ផឹក​ទឹក​ដូង​​មុន​ពេល​ប្រកួត​ឡើយ ព្រោះ​​ប៉ះ​ពាល់​ដល់​សរសៃ​ពួរ ​មិន​អាច​រត់​លឿន​និង​ប្រយុទ្ធ​តទល់​​បាន​ខ្លាំង​ក្លា។

រូបតំណាង

២. ផឹក​ទឹក​ដូង​បន្ទាប់​ពី​ធ្វើការ​ក្រោម​កម្ដៅ​ថ្ងៃ​យូរ​ម៉ោង

​ទឹក​ដូង​មិន​មែន​ជា​ភេសជ្ជៈ​ល្អ​សម្រាប់​អ្នក​​​ដែល​ទើប​បញ្ចប់​ការងារ​ក្រោម​កម្ដៅ​ថ្ងៃ​យូរ​ម៉ោង​នោះ​ឡើយ ព្រោះ​វា​ងាយ​បណ្ដាល​ឲ្យ​ខ្យល់​គរ​បាន​។ ​ពេល​ខ្លះ​​អាច​ធ្វើ​ឲ្យ​​​គ្រុន​​ញាក់ ​គ្រុន​ក្ដៅ​ខ្លាំង ​និង​ហើម​ពោះ​ទៀត​ផង​។​ ម្ល៉ោះ​ហើយ​បើ​អ្នក​ទើប​តែ​លេង​កីឡា​ ឬ​បញ្ចេញ​កម្លាំង​ខ្លាំង​ក្រោម​កម្ដៅ​ថ្ងៃ ​មិន​គួរ​ប្រញាប់​​ផឹក​ទឹក​ដូង​​ទេ។ ​​វា​ក៏​បណ្ដាល​ឲ្យ​អវយវៈ​ចុះ​ខ្សោយ ​បាត់​ភាព​រហ័ស​រហួន​ផង​ដែរ។ ប្រសិន​បើ​អ្នក​ចង់​ផឹក គួរ​ផឹក​យឺត​ៗ​បន្តិច​ម្ដង​ៗ។

រូបតំណាង

៣. ឲ្យ​ក្មេង​ផឹក​​ទឹក​ដូង

ថ្វី​ដ្បិត​ទឹក​ដូង​​មាន​គុណ​ប្រយោជន៍​ដល់​កុមារ​អាច​បំ​បាត់​ការ​រាគ​បាន ​តែ​សម្រាប់​ទារក​អាយុ​ក្រោម​៦​ខែ ​មិន​គួរ​ឲ្យ​ផឹក​ឡើយ ​ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​គេ​​មិន​ទាន់​បន្ស៊ាំ។ សម្រាប់​កុមារ​​មាន​សុខភាព​ល្អ​វិញ ​ក៏​មិន​ត្រូវ​បណ្ដោយ​​ឲ្យ​គេ​ផឹក​ទឹក​ដូង​ញឹក​ញាប់​ដែរ ព្រោះ​ងាយ​នឹង​ហើម​ពោះ ​និង​ប៉ះ​​ពាល់​ប្រព័ន្ធ​រំលាយ​អាហារ។

រូបតំណាង

៤. ផឹក​ទឹក​ដូង​ជា​ប្រចាំ

​សូម​កុំ​ផឹក​ទឹក​ដូង​ច្រើន​ជាង ១​ផ្លែ​ ​ក្នុង​មួយ​ថ្ងៃ​ ​និង​​មិន​ត្រូវ​ផឹក​​​ជា​ប្រចាំ​ដែរ ពិសេស​សម្រាប់​អ្នក​ឡើង​គី​ឡូ​។ អ្នក​ដឹង​ទេ ​ផឹក​ទឹក​ដូង​​២ផ្លែ ​​គឺ​ស្មើ​នឹង​ហូប​បាយ​​កន្លះ​ចាន​គោម ឬ​ស្មើ​នឹង ១៤០ Kcal ​។ ​ដូច្នេះ ​បើ​អ្នក​ចង់​សម្រក​គីឡូ​នេះ​វិញ ​គឺ​​ស្មើ​នឹង​អ្នក​ត្រូវ​រត់​ចំនួន​ ៤៥ នាទី ​ឬ​ធាក់​កង់​ប្រហែល​ ២០​ នាទី​។ ​ប៉ុន្តែ​បើ​អ្នក​ចង់​ផឹក​ទឹក​ដូង ​នោះ​ត្រូវ​កំណត់​បរិមាណ​អាហារ​រួម​ទាំង​ផ្លែ​ឈើ​ជា​របប​ប្រចាំ​ថ្ងៃ ​ដើម្បី​កុំ​ឲ្យ​លើស​ទម្ងន់។​

ចុចអាន៖ ​ បន្លែ​គួរ​បរិភោគ​ក្នុងរដូវរងា ដើម្បី​បន្ថែម​ភាព​កក់ក្ដៅ​ដល់​រាងកាយ និង​សុខភាព​ល្អ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា