ប្ដីលួចកន្ទុយសន្លឹកឆ្នោតឈ្នះ២០ម៉ឺនដុល្លាររបស់ប្រពន្ធ ហើយរត់គេចខ្លួនបាត់
- 2019-11-25 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីលួចកន្ទុយសន្លឹកឆ្នោតឈ្នះ២០ម៉ឺនដុល្លាររបស់ប្រពន្ធ ហើយរត់គេចខ្លួនបាត់
នារីជនជាតិថៃមួយរូបបានធ្វើពាក្យបណ្ដឹង ដើម្បីប្ដឹងប្ដីខ្លួនឯងផ្ទាល់ ក្រោយពេលលោកបានលួចកន្ទុយសន្លឹកឆ្នោតឈ្នះ៦លានបាតរបស់នាង ទៅបាត់គ្មានស្រមោល។
យោងតាមបណ្ដាញព័ត៌មាន Today Online កន្លងទៅនេះ នៅប៉ុស្តិ៍ប៉ូលិស Phra Pradaeng ប្រទេសថៃ នារីម្នាក់ឈ្មោះ Pornthida Chamnanwet វ័យ២៣ឆ្នាំ បានដាក់ពាក្យបណ្ដឹងប្ដីខ្លួនឯង ក្រោយពេលលោកបានរត់គេចខ្លួន ដោយមានកន្ទុយសន្លឹកឆ្នោតឈ្នះប្រាក់៦លានបាត (២០ម៉ឺនដុល្លារ) នៅជាប់ខ្លួន។
តាមនោះដែរ នារីខាងលើ ព្រមទាំងប្ដីឈ្មោះ Wijak Wannaprasit អាយុ៣៤ឆ្នាំ ធ្វើការជាមួយគ្នានៅក្រុមហ៊ុនមួយនៅទីក្រុងបាងកក។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ពួកគេបានទិញឆ្នោតផ្សងសំណាង២សន្លឹក ហើយមានមួយសន្លឹកដែលមានលេខកូដ 017223 បានឈ្នះរង្វាន់លេខ១ តម្លៃ៦លានបាត។
នៅប៉ុស្តិ៍ប៉ូលិស ស្ត្រីជាប្រពន្ធបានឲ្យដឹងថា ពួកគេបាសម្រេចថានឹងចែកប្រាក់នេះជា២ស្មើគ្នា ហើយ មានគម្រោងប្រើលុយនេះដើម្បីធ្វើអ្វីផ្សេងៗទៀតផង។ យ៉ាងណាក្ដី យប់ឡើងស្រាប់តែប្ដីនាងបានថា នឹងឲ្យនាងតែ២លានបាតប៉ុណ្ណោះ ហើយពួកគេក៏ឈ្លោះគ្នា។ ក្រោយមកប្ដីនាងក៏យកសន្លឹកឆ្នោតនោះរត់បាត់ខ្លួន។
នារីវ័យ២៣ឆ្នាំ បានស្នើឲ្យប៉ូលិស និងក្រុមហ៊ុនឆ្នោត មិនបើកលុយឲ្យប្ដីនាង ដ្បិតសន្លឹកឆ្នោតនោះបានមានហត្ថលេខារបស់នាងរួចហើយ៕
ចុចអាន៖ វេរលុយឲ្យមិត្តស្រីអនឡាញ១ម៉ឺន៥ពាន់ដុល្លារ ដល់ជួបខាងក្រៅ បុរសម្នាក់ស្ដាយក្រោយលែងទាន់