ល្បិចស្លៀកពាក់ ៤ ជួយឲ្យនារីមានសាច់ទ្រលុកទ្រលន់​ កាន់តែស្អាតគួរឲ្យស្រលាញ់ទ្វេដង

  • 2019-11-21 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​អ្វី​ត្រូវ​បារម្ភ​ខ្វល់​ចិត្ត​​ពេក​នោះ? ទោះ​បី​រូបរាង​របស់​អ្នក​មាន​សាច់​ មើល​ទៅ​ទ្រលុកទ្រលន់​​បន្តិច​មែន ក៏​នៅ​តែ​អាច​លេង​ស្ទីល​ស្លៀកពាក់​ស្អាត​ៗ​ជា​ច្រើន​​បាន​ដែរ។ ឲ្យ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​ដឹង​តិចនិក​ស្លៀកពាក់ ៤ យ៉ាង​នេះ​ទៀត នឹង​កាន់​តែ​ស្រស់​ស្អាត​ទាក់​ទាញ​ គួរ​ឲ្យ​ស្រលាញ់​មួយ​កម្រិត​ទៀត។

១. រ៉ូប​ក​ស្រួច

រ៉ូប​គឺ​ជា​ប្រភេទ​សម្លៀកបំពាក់ ដែល​អាច​ជួយ​​លើក​សម្រស់​​ស្រស់​ស្អាត​បែប​សុភាព​នារី​។ សម្រាប់​អ្នក​ដែល​មាន​សាច់ កុំ​គិត​ថា​ស្លៀក​ទៅ​ខ្លាច​មិន​​សម អ្នក​អាច​ជ្រើស​រើស​រ៉ូប​ ដែល​មាន​ក​ស្រួច ព្រោះ​វា​អាច​ជួយ​បិទបាំង​សាច់​ស្មា​និង​មើល​ទៅ​​ឃើញ​ស្លី​មជាង​មុន​។

២. ​សំពត់​មាន​ផ្ទៃ​លាត​និង​រឹប​រាង​បន្តិច

ប្រសិន​បើ​អ្នក​ចង់​ស្លៀក​សំពត់ កុំ​យក​ម៉ូដ​ណា​ដែល​​មើល​ទៅ​ស្មុគស្មាញ គ្មាន​​រាង​រ៉ូវ ព្រោះ​វា​នាំ​ឲ្យ​​​ឃើញ​ដង​ខ្លួន​កាន់​ធំ​និង​ស្អេកស្កះ​។ សំពត់​មាន​ផ្ទៃ​លាត រឹប​រាង​ និង​ឆែក​មុខ​​បន្តិច ជា​ជម្រើស​ដ៏​ល្អ​បំផុត​។

៣. សំពត់​មាន​ចង​ខ្សែ​ឬ​មាន​ខ្សែ​ក្រវាត់

មនុស្ស​ស្រី​មាន​សាច់​ទ្រលុកទ្រលន់​ភាគ​ច្រើន ចូល​ចិត្ត​ស្លៀក​សំពត់​រលុង​ៗ ដោយ​សារ​តែ​យល់​ថា​គ្មាន​រូប​រាង​ត្រូវ​បញ្ចេញ​ដូច​គេ​។ ផ្ទុយ​ទៅ​វិញ អ្នក​អាច​ស្លៀក​សំពត់ ដែល​មាន​ចង​ខ្សែ​ចង្កេះ ឬ​បន្ថែម​ខ្សែ​ក្រវាត់ កាន់​សម​ឥត​ទាស់។

៤. រ៉ូប​ឬសំពត់ក្រោម​ជង្គង់

ប្រវែង​នៃ​រ៉ូប​ឬសំពត់ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​រំលេច​ចេញ​នូវ​​រួប​រាង​របស់​អ្នក។ ប្រហែល​ជា​អ្នក​គិត​ថា​រ៉ូប​វែង​ អាច​ធ្វើ​ឲ្យ​​មើល​ទៅ​ឃើញ​ធាត់​លើស​ដើម​ តែ​ការ​ពិត​បើ​អ្នក​ស្លៀក​រ៉ូប​​ក្រោម​ជង្គង់​វិញ​ម្តង អ្នក​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​សម្រស់​ថ្មី​ប្លែក​ភ្នែក​របស់​ខ្លួន​ឯង​។

កុំ​យក​បញ្ហា​ទម្ងន់​មក​បញ្ចប់​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​អ្នក ត្រូវ​តែ​មាន​ទំនុក​ចិត្ត​ជឿជាក់​ថា មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​​រូប​សម្បត្តិ​ស្រស់​សោភា​ និង​មាន​ចំណុច​​ពិសេស​ផ្សេងៗ​គ្នា​

ចុចអានបន្ត៖ ស្ទីលថតឈរបែបជឿជាក់ លើសពីស្រស់ស្អាត ថែមទាំងបញ្ជាក់ថាអ្នកមិនខ្លាចនឹងឧបសគ្គ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម