ស្ទីលថតឈរបែបជឿជាក់ លើសពីស្រស់ស្អាត ថែមទាំងបញ្ជាក់ថាអ្នកមិនខ្លាចនឹងឧបសគ្គ
- 2019-11-20 09:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទីលថតឈរបែបជឿជាក់ លើសពីស្រស់ស្អាត ថែមទាំងបញ្ជាក់ថាអ្នកមិនខ្លាចនឹងឧបសគ្គ
ស្ទីលថតនិមួយៗ មិនមែនត្រឹមតែចង់បង្ហាញពីភាពស្រស់ស្អាតប៉ុណ្ណោះទេ វាក៏បង្កប់ទៅដោយអត្ថន័យផ្សេងៗគ្នា។ ថ្ងៃនេះដែរ វេបសាយ "កញ្ញា” បានប្រមែប្រមូល បណ្តុំស្ទីលថតឈរបែបជឿជាក់វិញម្តង ជាពិសេសវាអាចបញ្ជាក់ពីភាពអង់អាចក្លាហាន មិនខ្លាចនឹងឧបសគ្គទាំងឡាយដែលបានកើតឡើងក្នុងជីវិត។
ដៃម្ខាងលូកហោប៉ៅជាមួយនឹងទឹកមុខមាំទាំ
ដៃទាំងសងខាងលូកហោប៉ៅនិងថតបញ្ឈរពីក្រោមបន្តិច
កាន់កែវកាហ្វេមើលទៅជាស្ទីលឡូយមួយបែប
បោះមួយជំហានមកមុខ លើកដៃម្ខាងឡើង ជាមួយនឹងកែវភ្នែកមុតស្រួច
សម្លឹងទៅឆ្ងាយដូចជាកំពុងគិតអ្វីម្យ៉ាង
ឈរបែរខ្នងយ៉ាងរឹងមាំ
ឈរបង្ហាញពីភាពអង់អាចក្នុងខ្លួន
ដៃម្ខាងសៀតចង្កេះហើយម្ខាងទៀតគងពីលើ
ឈរងាកមកចំហៀងបន្តិចកាន់តែលេចធ្លោស្រស់ស្អាត
ឈរផ្អែកនឹងជញ្ជាំង ដាក់ដៃម្ខាងគងតិចៗ ជាមួយនឹងស្នាមញញឹមស្រស់ស្រាយ
ដាក់អាវក្រៅគ្របពីលើ
ឈរជ្រែងហោប៉ៅ
ម៉ឺងម៉ាត់បែបអ្នកធ្វើការ
ចុចអាន៖ មិនសាកមិនដឹងថាអាវខើចចង្កេះស្រស់ស្អាតទាក់ទាញ