កុំឲ្យខកចិត្ត! រឿងមួយចំនួនគួរដឹង ពេលលង់ស្នេហ៍ប៉ះចំបុរសចាស់ទុំ

  • 2019-11-19 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​មាន​​ភាព​ចាស់​ទុំ​ម្នាក់ គឺ​ជា​ក្ដី​ស្រមៃ​របស់​នារី​គ្រប់​រូប ​ដោយ​សារ​តែ​​អត្តចរិត​របស់​គាត់​ចេះ​ដឹង​ខុស​ត្រូវ ​គួរ​ឲ្យ​គោរព​។ ​បើ​អ្នក​កំពុង​មាន​ចិត្ត​លើ​បុរស​មាន​ភាព​ចាស់​ទុំ​ម្នាក់​ហើយ​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ ​​តែ​មិន​ដឹង​ថា​ត្រូវ​រៀប​ចំ​ខ្លួន​យ៉ាង​​ណា​ដើម្បី​ឲ្យ​ចំណង​នេះ​ដើរ​ទៅ​មុខ​រលូន ​ព្រោះ​អ្នក​មាន​អាយុ​ក្មេង​ជាង​គាត់​ច្រើន​ពេក ​អត្ថបទ​ខាង​ក្រោម​អាច​ជួយ​អ្នក​បាន​។

រូបតំណាង

**១. ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង**

​នេះ​ជា​មន្ត​ស្នេហ៍​​ខ្លាំង​បំផុត​ដែល​អ្នក​អាច​ឆក់​បេះ​ដូង​បុរស​មាន​ភាព​ស្រគត់​ស្រគុំ​ម្នាក់។ ​បើ​អ្នក​រក​ឃើញ​ថា​ខ្លួន​ឯង​មិន​ទាន់​មាន​ទំនុក​ចិត្ត​​​នៅ​ឡើយ​ទេ ​ត្រូវ​តែ​ប្រញាប់​ពង្រឹង​បន្ថែម​ ដោយ​ការ​រៀន​ តាម​រយៈ​ចូល​រួម​ការងារ​សង្គម ​ធ្វើ​សកម្មភាព​ថ្មី​ៗ ​ដំណើរ​កម្សាន្ត​ផ្សង​ព្រេង ​​រុក​រក​អ្វី​មួយ​ដើម្បី​ឲ្យ​មាន​បទ​ពិសោធន៍​ក្នុង​ជីវិត​និង​ភាព​ក្លាហាន។ ​​វិធី​នេះ​នឹង​ជួយ​តម្រង់​អ្នក​ដោយ​​ផ្ទាល់​ឲ្យ​ទោរ​ទន់​ជា​មនុស្ស​មាន​ទំនុក​ចិត្ត​បាន​យ៉ាង​ឆាប់​រហ័ស។

រូបតំណាង

​២. ​មាន​អាកប្បកិរិយា​ល្អ​

​​អ្នក​ត្រូវ​​​បង្ហាញ​កាយវិការ​សម​រម្យ ​មិន​ត្រូវ​រប៉ិលរប៉ូច​​នៅ​នឹង​មុខ​មហាជន​ឬ​បុរស​ដែល​អ្នក​កំពុង​ចាប់​ចិត្ត​នោះ​ឡើយ ​ព្រោះ​​ទង្វើ​នេះ​អាច​​ជា​រឿង​គួរ​ឲ្យ​ធុញ។ ​មិន​​ថា​នៅ​ចំពោះ​មុខ​គាត់ ​ឬ​មិត្ត​ភក្កិ​របស់​គាត់​ទេ ​កុំ​ធ្វើ​ឬក​ពារ​ងង៉ក់ ​ឬ​​ចរិត​ដូច​ក្មេង​ឲ្យ​គេ​ទ្រ​​ពេក។ ​គ្រាន់​តែ​បង្ហាញ​ពី​អាកប្បកិរិយា​​សម​រម្យ ​មាន​ការ​ជជែក​រឿង​ចាំ​បាច់​ ​នោះ​​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ស្រី​មាន​មន្ត​ស្នេហ៍​ក្នុង​ភ្នែក​បុរស​ដែល​អ្នក​កំពុង​ចាប់​ចិត្ត​មិន​ខាន។

រូបតំណាង

៣. ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​គាត់

​ដើម្បី​អាច​ចូល​កាន់​តែ​កៀក​ជាមួយ​គាត់​បាន ​អ្នក​ត្រូវ​ដឹង​ពី​រឿង​រ៉ាវ​គាត់​ខ្លះ​ៗ​ដែល​នេះ​ជា​គុណ​សម្បត្តិ​មិន​អាច​ខ្វះ​បាន​។ ​ដឹង​ថា​គាត់​ចូល​ចិត្ត​អ្វី ​​ចាប់​អារម្មណ៍​លើ​អ្វី​ជាង​គេ ​ដែល​បង្ហាញ​ថា​​អ្នក​មាន​ទំ​នាក់​ទំនង​ល្អ​អំ​ពី​គាត់។ ​វា​ក៏​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ ​គាត់​សំខាន់​សម្រាប់​អ្នក ​តែ​ក៏​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យដល់​ថ្នាក់​​​តាម​ដាន​គាត់​ដូច​ប៉ូលិស​ស៊ើប​អង្កេត។ ​អ្នក​គួរ​ដឹង​ពី​គាត់​តាម​វិធី​ស្ងាត់​ៗ ​ដែល​មើល​ទៅ​ទើប​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង។

រូបតំណាង

​៤. ជជែក​ពី​រឿង​ដែល​គាត់​​កំពុង​​ចាប់​អារម្មណ៍​​បំ​ផុត​

​នៅ​ពេល​ដែល​អ្នក​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​គាត់​ហើយ​ ​ព្យាយាម​បង្កើត​ការ​ជជែក​ទាក់​ទង​នឹង​ប្រធាន​បទ​​នោះ​ឲ្យ​បាន​ច្រើន។ ​ឧ​៖ ​គាត់​ចូល​ចិត្ត​ការ​​ស្ទូច​ត្រី​ ​លេង​តន្ត្រី ​ថត​រូប​ជា​ដើម ​ដែល​អ្នក​អាច​សួរ​គាត់​ពី​​របៀប​រៀន ​បទ​ពិសោធន៍​​ពី​វា ​និង​ជួយ​ឲ្យ​បង្រៀន​អ្នក​​​​​ ដែល​ទាំង​នេះ​ជា​ឱកាស​បង្កើត​ការ​សន្ទនា​យ៉ាង​ស្និទ្ធស្នាល​និង​មិន​ចេះ​ធុញ​ទ្រាន់​ជាមួយ​គាត់​បាន​យ៉ាង​រីក​រាយ​។

៥. ​មាន​ភាព​នឹង​ធឹង

​នៅ​ពេល​អ្នក​លង់​ស្នេហ៍​លើ​មនុស្ស​ប្រុស​មាន​ភាព​ចាស់​ទុំ ​អ្នក​ក៏​ត្រូវ​មាន​​ភាព​ចាស់​ទុំ​ដូច​គ្នា។ ​​​ភាព​ជា​កូន​ក្មេង​ដែល​អ្នក​​តែង​តែ​ប្រើ​អារម្មណ៍​ ឆាប់​ខឹង ​គឺ​ត្រូវ​កាត់​បន្ថយ។ ​អ្នក​ត្រូវ​​​គិត​ឲ្យ​បាន​ច្រើន​មុន​និយាយ​ស្ដី​​អ្វី​ចេញ​មក មិន​ត្រូវ​ធ្វើ​ចរិត​ដូច​ក្មេង ​ដែល​ធ្វើ​ឲ្យ​បុរស​ដែល​អ្នក​កំពុង​ស្រលាញ់​មាន​អារម្មណ៍​​ពិបាក​នោះ​ទេ។

រូបតំណាង

​ទោះ​យ៉ាង​ណា​ក៏​ដោយ ​​មិន​ត្រូវ​ព្យាយាម​ខ្លាំង​ពេក​រហូត​បាត់​​ភាព​ជា​ខ្លួន​ឯង​នោះ​ទេ ​។ ​​ថ្វី​ដ្បិត​បុរស​ដែល​អ្នក​ស្រលាញ់​មាន​អាយុ​ច្រើន​លើស​ពី​៣០​ឆ្នាំ​ក៏​ដោយ ​​​ក៏​មិន​អាច​បញ្ជាក់​ថា​គាត់​មិន​ចូល​ចិត្ត​ការ​កំប្លែង​ លេង​សើច​សោះ​នោះ​​ទេ។ ​សំខាន់​អ្នក​ទាំង​ពីរ​ចេះ​យល់​ពី​គ្នា ​និង​​ពេល​នៅ​​​ក្បែរ​គ្នា​កុំ​មាន​អារម្មណ៍​ថា​សម្ពាធ​នោះ​គឺ​ស្នេហា​នេះ​ចាប់​ផ្តើ​ម​លូត​លាស់​ហើយ៕

ចុចអាន៖ ​ ទង្វើ ៥ យ៉ាងបង្ហាញថា បុរសនោះចង់បានអ្នកជាសង្សារពិតប្រាកដហើយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម