ទង្វើ ៥ យ៉ាងបង្ហាញថា បុរសនោះចង់បានអ្នកជាសង្សារពិតប្រាកដហើយ

  • 2019-11-15 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ពេល​ខ្លះ ​យើង​បែង​ចែក​មិន​ដាច់​រវាង​ថា​តើ​គេ​គ្រាន់​មាន​អារម្មណ៍​ល្អ​ចំពោះ​យើង ​ឬ​គេ​ពិត​ជា​កំពុង​ចង់​ទាក់​ទង​យើង​មែន​ទែន នៅ​ពេល​ឃើញ​គេ​ធ្វើ​​ល្អ​និ​ង​ស្និទ្ធ​ស្នាល​នឹង​យើង​បែប​នេះ។ ​​ដើម្បី​​ឲ្យ​ដឹង​ច្បាស់​ថា​សកម្មភាព​នោះ​គ្រាន់​ជា​ការ​ញ៉ែ​លេង​ៗឬ​អត់ ​កញ្ញា ​សូម​បង្ហាញ​គន្លឹះ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

រូបតំណាង

១. ​គាត់​ចែក​រំលែក​រឿង​ក្នុង​ចិត្ត​ឲ្យ​អ្នក​ស្តាប់​

​រឿង​សំខាន់ៗ​ក្នុង​ជីវិត​គាត់​កាល​ពី​នៅ​ក្មេង ​ក្តី​ប្រាថ្នា ​ឬ​ការ​ចាប់​អារម្មណ៍​អ្វី​មួយ​​ដែល​ទាំង​អស់​នេះ​គាត់​នឹង​មិន​ដែល​ប្រាប់​អ្នក​ណា​ឡើយ។ ​តែ​អ្នក​វិញ ​គាត់​មាន​រឿង​ហូហែរ​ដើម្បី​ប្រាប់​អ្នក​ឲ្យ​ដឹង ​នេះ​ដោយសារ​គាត់​ចង់​បង្កើត​ទំនាក់ទំនង​យូរ​អង្វែង​ជាមួយ​អ្នក​។ ​

រូបតំណាង

២. ​គាត់​ចង់​ដឹង​ថា​តើ​អ្នក​មាន​ម្ចាស់​ចិត្ត​ឬ​នៅ​?

​​​ចម្លើយ​នេះ គាត់​ចង់​ដឹង​ ដើម្បី​ឲ្យ​ប្រាកដ​ថា​អ្នក​មិន​ទាន់​សង្សារ​នៅ​ឡើយ ហើយ​គាត់​នឹង​បើក​ចិត្ត​បន្ត​ក្តី​សង្ឃឹម​ស្នេហា​នេះ​ជាមួយ​អ្នក​។

៣. ចូល​ចិត្ត​ជជែក​លេង​ជាមួយ​អ្នក​

​មិន​ថា​​ពេល​ជួប​មុខ​ផ្ទាល់​ដោយ​ចៃ​ដន្យ ​ឬ​​នៅ​តាម​បណ្ដាញ​សង្គម ​គាត់​ប្រៀប​ដូច​​ជា Fan ​ម្នាក់​ដែល​រួស​រាយ​នឹង​អ្នក​ជាង​គេ។ ​គាត់​និយាយ​ជាមួយ​អ្នក​ពេល​ណា ​ក៏​សប្បាយ​ចិត្ត ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​សើច​ស្ទើរ​គ្រប់​ពេល។

រូបតំណាង

៤. ​ខ្លាច​អ្នក​ខឹង

បើ​ជួប​គ្នា​នៅ​តាម​ផ្លូវ ​តែ​ពេល​នោះ​គាត់​កំពុង​រវល់​ហើយ​មិន​អាច​រាក់​ទាក់​ជាមួយ​អ្នក​បាន ​គាត់​ក៏​ប្រញាប់​ផ្ញើរ​សារ​មក​អ្នក​ សុំ​ទោស ​​ដែល​អំបាញ់​មិញ​មិន​បាន​​ជជែក​លេង​ជាមួយ ​ជា​ដើម។ ​នេះ​ក៏​ព្រោះ​​គាត់​ចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់ ​ហើយ​បារម្ភ​ខ្លាច​អ្នក​ខឹង។ ​

រូបតំណាង

៥. ធ្វើ​រឿង​ភ្ញាក់​ផ្អើល​​ជា​ច្រើន​ដើម្បី​អ្នក​

​ស្រី​ៗ​យើង ​បើ​បុរស​ម្នាក់​នោះ​តែង​តែ​បង្កើត​ការ​ភ្ញាក់​ផ្អើល​​ដល់​អ្នក​ដូច​​ជា​ ទិញ​អំណោយ​ក្នុង​ថ្ងៃ​កំណើត ​ជូន​បាច់​ផ្កា​ក្នុង​ទិវា​សំខាន់​ៗ ​បបួល​អ្នក​ទៅ​ញ៉ាំ​អី ​ទិញ​កា​ដូ​ឲ្យ​អ្នក ​ឬ​តែង​ទូរសព្ទ​មក​និយាយ​លេង​ជាមួយ​អ្នក​ស្ទើរ​​រាល់​ថ្ងៃ។ ​នោះ​មាន​ន័យ​ថា ​គាត់​ពិត​ជា​មាន​អារម្មណ៍​ពិសេស​លើ​អ្នក​ហើយ។ ​ ​

​បើ​បុរស​​ដែល​អ្នក​កំពុង​ជួប ​មា​ន​​​ចំណុច​ទាំង​នេះ​មាន​ន័យ​ថា​គាត់​ច្បាស់​លាស់​ជាមួយ​អ្នក​ហើយ ។ គាត់​គ្មាន​បំណង​លេង​សើច​ ឬ​ញ៉ែ​អ្នក​លេង​ៗ​ទេ។ ​ដោយសារ​តែ​ក្ដី​ស្រលាញ់​ពិត ​ទើប​ធ្វើ​ឲ្យ​គាត់​បង្ហាញ​សកម្មភាព​ទាំង​នេះ ​ដោយ​មិន​ដឹង​ខ្លួន ៕​​

​​ចុចអាន៖ ​ រឿង​​តូច​ៗ​ដែល​បុរស​ធ្វើ​ដោយ​មិន​ដឹងខ្លួន​តែស្រី​ៗ​យល់​ថា​ផ្អែម​ល្ហែម

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម