ពេលព្រលឹម ក្រោកពីដំណេក ស្រ្តីគួរធ្វើរឿង៧យ៉ាងនេះ
- 2019-11-18 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលព្រលឹម ក្រោកពីដំណេក ស្រ្តីគួរធ្វើរឿង៧យ៉ាងនេះ
នរណាៗក៏ចង់មានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃដែរមែនទេ? បើថែមទាំងអាចជាជំនួយផ្នែកសុខភាពទៀត កាន់តែល្អមែនទេ? អស់បារម្ភហើយថាត្រូវចាប់ផ្តើមថ្ងៃថ្មីដោយរបៀបណា ទើបអាចជួយសុខភាព ហើយអាចធ្វើឱ្យមានអារម្មណ៍ល្អពេញមួយថ្ងៃទៀត។ ៧ ចំណុចនេះនឹងជួយដោះស្រាយចម្ងល់របស់អ្នក៖
១. ភ្ញាក់ពីព្រលឹម
ជាការពិតណាស់ អ្នកណាក៏ចង់គេងឱ្យបានយូរដែរ យូរកាលណា ល្អកាលហ្នឹង តែតាមការស្រាវជ្រាវ ការភ្ញាក់ពីព្រលឹម មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់អ្នក។ ការភ្ញាក់ពីព្រលឹមធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយចិត្ត និង ស្រស់ស្រាយជាងមុន ជួយជម្រុញប្រព័ន្ធភាពសុំារបស់អ្នក ជួយឱ្យអ្នកបំពេញការងារបានប្រសើរ និង ជួយរក្សាទម្ងន់របស់អ្នកទៀតផង។ ដូចនេះ អ្នកគួរចាប់ផ្តើមទម្លាប់ ចូលគេងពីព្រលប់ ហើយភ្ញាក់ពីព្រលឹមវិញម្តងដើម្បីសុខភាព។
២. ព្យាយាមកុំបិទម៉ោងរោទិ៍
ការដែលអ្នកតែងតែបិទនូវម៉ោងរោទិ៍ចោល វានឹងបង្កើតជាទម្លាប់។ ការទម្លាប់ធ្វើដូចនេះ វាហាក់បីដូចជា អ្នកកំពុងផ្តល់ឱកាសឱ្យរាងកាយរបស់អ្នកបង្កើតនូវ វដ្ដដំណេក ជាថ្មីម្តងទៀត។ ដូច្នេះហើយទើបពេលអ្នកភ្ញាក់ឡើងម្តងទៀត វាធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកមិនបានគេងគ្រប់គ្រាន់ ហើយនឹងអាចប៉ះពាល់ដល់ស្មារតី និង អារម្មណ៍អ្នកពេញមួយថ្ងៃទៀតផង។
៣. ពិសារទឹកឱ្យបានមួយកែវធំ
បើគិតទៅ អ្នកតែងផឹកទឹកយ៉ាងញឹកញាប់ពេញមួយថ្ងៃ ចុះទម្រាំរាងកាយរបស់អ្នកមិនបានទទួលជាតិទឹកចូលខ្លួនអស់រយៈពេល ១យប់ ? ថាតើវាខ្វះជាតិទឹកយ៉ាងណា នៅពេលព្រឹក? ដូចនេះ ក្រោយពេលអ្នកភ្ញាក់ពីគេងភ្លាម អ្នកគួរផឹកទឹកឱ្យបាន ១កែវ ដើម្បីផ្តល់ជាតិទឹកឱ្យរាងកាយវិញ។ ការសិក្សាបានបញ្ចាក់ថា ការផឹកទឹកចំណុះ ៥០០ មីលីលីត្រ ពេលព្រលឹម ជួយដល់ការរំលាយអាហាររបស់អ្នករហូតទៅដល់ ៣០% ឯណោះ។
៤. សមាធិ
អ្នកគួរយកពេល ១០នាទី ដែលអ្នកបិទម៉ោងរោទិ៍ហើយគេងវិញនោះ មកជំនួសដោយការសមាធិវិញ។ ការស្រាវជ្រាវបានបង្ហាញថា ការអនុវត្តនូវការសមាធិពេលព្រឹក គឺមានអត្ថប្រយោជន៍ច្រើនសម្រាប់រាងកាយដូចជា៖ ជួយបំបាត់ការស្រ្តេស ជួយគ្រប់គ្រងជម្ងឺថប់អារម្មណ៍ ជួយបង្កើននូវផលិតភាព ជួយឱ្យអ្នកមានអារម្មណ៍ហាត់ប្រាណ និង ជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។
៥. បរិភោគអាហារពេលព្រឹកដែលល្អសម្រាប់សុខភាព
ពិតណាស់ អ្នកមិនអាចរំលងការញុំាអាហារពេលព្រឹកបានទេ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់រាងកាយ។ អ្នកគួរជ្រើសរើសអាហារដែលមានជាតិ ប្រូតេអ៊ីន និង ជាតិកាកសរសៃ ឱ្យបានច្រើននៅពេលព្រឹក។ ជាតិប្រតេអ៊ីនអាចជួយដល់ ការសម្រកទម្ងន់ ជាពិសេសជាតិខ្លាញ់ក្បាលពោះ ជួយដល់ការរំលាយអាហារ និង ជួយឱ្យអ្នកឆ្អែតបានយូរ។ អាហារពេលព្រឹកដែលល្អសម្រាប់សុខភាពគួរមានធាតុផ្សំដូចជា នំបុ័ង ផ្លៃបឺរ និងពងមាន់ ជាដើម។
៦. គួរធ្វើចលនារាងកាយ
ចំណុចនេះគឺសម្រាប់អ្នកមានពេលគ្រប់គ្រាន់ពេលព្រឹក។ អ្នកគួរឈ្លៀតពេលភ្ញាក់ពីព្រលឹម ហើយធ្វើលំហាត់ប្រាណតិចតួច ដើម្បីសម្រួលចលនាសាច់ដុំ ដែលមិនបានដំណើរការពេញមួយយប់។ ការហាត់ប្រាណ ឬ ធ្វើចលនាពេលព្រឹកនេះ នឹងជួយឱ្យអ្នកមានអារម្មណ៍ល្អ និង ស្រស់ស្រាយ ហើយ បំបាត់សភាពខ្ជិលច្រអូសពេលព្រឹកផងដែរ។
៧. គួរត្រូវពន្លឺថ្ងៃខ្លះ
ការសិក្សាបានបង្ហាញថា រាងកាយរបស់យើង ត្រូវការពន្លឺធម្មជាតិ ដើម្បីសម្របខ្លួនទៅនឹងពេលវេលា។ បើរាងកាយរបស់អ្នកមិនបានទទួលយកនូវពន្លឺថ្ងៃ វានឹងអាចដំណើរការខុសប្រក្រតីទៅតាមពេលវេលា អាចបង្កជាបញ្ហាងងុយខុសម៉ោង ឬ បញ្ហាការរំលាយអាហារជាដើម។ គួរបញ្ចាក់ផងដែរថា ពន្លឺថ្ងៃម៉ោង៨ព្រឹក ដល់១២ថ្ងៃ គឺល្អសម្រាប់អ្នក៕
អានបន្ត៖ អាហារ ៨ មុខជួយដល់ការចងចាំ និង ស្មារតីរបស់អ្នក