ត្រូវ​ crush បដិសេធព្រោះតែរាងធាត់ នារី​ម្នាក់​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ crush ស្ដាយ​ក្រោយ

  • 2019-11-18 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចឹង​បាន​គេ​ថា ព្យាយាម​គង់​បាន​សម្រេច​ពិត​ជា​មិន​ខុស​ឡើយ ត្បិត​ដោយ​សារ​តែ​ត្រូវ​មនុស្ស​ដែល​ខ្លួន​លួច​ស្រលាញ់​បដិសេធ​ដោយ​សារ​មាន​រាង​ធាត់ បាន​ធ្វើ​ឲ្យ​នារី​ម្នាក់​ពុះពារ​រហូត​ដល់​ក្លាយ​ជា​ស្រី​ស្អាត​ម្នាក់។

គេ​តែង​និយាយ​តៗ​គ្នា​ថា កុំ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ឈឺចាប់ឲ្យ​សោះ ព្រោះ​នាង​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ជាង​នាង​ដែល​ធ្លាប់​ឆ្លង​កាត់​ទៅ​ទៀត។ ក្នុង​រយ​ពេល​កន្លង​មក​ គេ​បាន​សង្កេត​ឃើញ​ករណី​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ជា​ច្រើន​មក​ហើយ ពី​អាក្រក់​មក​ស្អាត ក៏ដូច​ជា​ពី​ធាត់​មក​ស្គម​ដោយ​សារ​ត្រូវ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បដិសេធ។ តាម​នោះ​ដែរ គេ​យើង​អាច​ឃើញ​បាន​យ៉ាង​ច្បាស់​ថា ការ​ឈឺចាប់​ផ្លូវ​ចិត្ត​គឺ​ជាកំលាំង​ចិត្ត​ដ៏​ខ្លាំង​ដើម្បី​យើង​ជម្នះ​ខ្លួន​ឯង ក្លាយ​ជា​មនុស្ស​ថ្មី​មួយ​ទៀត។

ដូច​នឹង​ករណី​ជា​ច្រើន​ដែល​បានរៀបរាប់​ខាង​លើ ស្រី​ស្អាត​ម្នាក់​ឈ្មោះ Bao Tu មក​ពី​ប្រទេស​ចិន​​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​សរសើរ​មិន​បាន​ពី​ដំណើរ​ប្រែ​ពី​ធាត់​មក​ស្គម​ស្អាត​របស់​ខ្លួន។ គ្មាន​អ្នក​ណា​ដឹង​ឡើយ​ថា មុន​ពេល​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឈ្មោះ​ល្បី​គួរ​សម​លើ​បណ្ដាញ​សង្គម នារី​រូប​នេះ ធ្លាប់​ត្រូវ​មនុស្ស​ដែល​ខ្លួន​លួច​ស្រលាញ់​ផ្ទាល់ បដិសេធ​យ៉ាង​សាហាវ។

“ទោះ​បី​ជា​ដឹង​ថា​ វា​ជា​រឿង​ធម្មតា​នៅ​ពេល​ត្រូវ​គេ​បដិសេធ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​គឺ​អ្វី​ដែល​គេ​និយាយ​មក​ខ្ញុំ។ គេ​ថា​ខ្ញុំ​ជា​មនុស្ស​ស្រី​ តែ​មិន​ចេះ​មើល​ថែ​ទាំ​ខ្លួន​ឯង បណ្ដោយ​ឲ្យ​ធាត់​ហួស​កំរិត ចាំ​ស្រក​គីឡូ​ឲ្យ​បាន​សិន​ទៅ ហើយ​ចង់​ស្រលាញ់​អ្នក​ណា ក៏​ស្រលាញ់​ទៅ” Bao Tu រំលឹក​ឡើង​វិញ។

ក្រោយ​ពេល​ត្រូវ​គេ​បោះ​សំដី​ចុក​បែប​នេះ ស្រី​ស្អាត​មក​ពី​សៀងហៃ បាន​សម្រេច​ចិត្ត​តម​អាហារ គួប​ផ្សំ​នឹង​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ ហើយ​សឹង​តែ​ប្រែ​ជា​មនុស្ស​ថ្មី​មួយ​ទៀត​គេ​មិន​ស្គាល់ ពេល​នាង​ស្រក​គីឡូ​បាន​សម្រេច​ពិត​មែន។ ខណៈ​គីឡូ​ស្រក​នោះ ចំនួន​អ្នក​គាំទ្រ​របស់​នាង​លើ​បណ្ដាញ​សង្គម​ក៏​ចាប់​ផ្ដើម​កើន​យ៉ាង​លឿន។ ប៉ុន្តែ​នៅ​ពេល​ស្អាត​ហើយ សម៉ី​ខ្លួន​​ផ្ទាល់​បែរ​ជា​លែង​គិត​រឿង​មនោសញ្ចេតនា​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ជា​ច្រើន​នឹក​ស្ដាយ​ក្រោយ៕

ចុចអានបន្ត៖ ម្ដាយ​យក​ឈើ​ដែក​វាយ​កូន​ស្រី​ហូរ​ឈាម ព្រោះ​អាយុ​៣០​តែ​នៅ​គ្មាន​ប្ដី និង​រក​លុយ​មិនបាន

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម