ម្ដាយ​យក​ឈើ​ដែក​វាយ​កូន​ស្រី​ហូរ​ឈាម ព្រោះ​អាយុ​៣០​តែ​នៅ​គ្មាន​ប្ដី និង​រក​លុយ​មិនបាន

  • 2019-11-15 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ជា​ម្ដាយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ ក្រោយ​ពេល​វាយ​កូន​ស្រី​ធំ​ដោយ​ឈើ​ដែក ធ្វើ​ឲ្យ​កូន​ស្រី​ហូរ​ឈាម ដោយ​សារ​តែ​នាង​អាយុ​៣០​ហើយ​ តែ​នៅ​មិន​ទាន់​មាន​គ្រួសារ។

ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​​ក្នុង​ខេត្ត Jiangsu ប្រទេស​ចិន បើ​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន South China Morning Post។ ជន​រង​គ្រោះ​មាន​ត្រកូល Lin បាន​ទៅ​ប្ដឹង​ប៉ូលិស ពី​ហេតុការណ៍​ដែល​ខ្លួន​ត្រូវ​ទទួល​អំពើហិង្សា​បែប​នេះ។ នៅ​លើ​ដង​ខ្លួន​របស់​ជន​រង​គ្រោះ គឺ​មាន​ហូរ​ឈាម​ច្រើន និង​ជាំ​ជា​ច្រើន​កន្លែង។

ភ្លាម​ៗ​ក្រោយ​នោះ អ្នក​ម្ដាយ​ដែល​មាន​ត្រកូល Wang ត្រូវ​បាន​ប៉ូលិស​កោះហៅ​ដើម្បី​មក​បំភ្លឺ​ពី​សាច់​រឿង។ ទោះ​បី​ជា​មិន​ព្រម​ឡើង​ប៉ុស្ត៍ តែ​នារី​រូប​នេះ​ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​បាន​វាយ​លើ​នាង Lin ពិត​មែន។

យោង​តាម​ការ​ផ្ដល់​ចម្លើយ​របស់​ជន​រងគ្រោះ នាង​តែង​ត្រូវ​ម្ដាយ​វាយ​ដោយ​ឈើ​ដែក​ជា​ញឺកញាប់ ព្រោះ​ដោយ​សារ​ខ្លួន​គ្មាន​ប្ដី ហើយ​រក​លុយ​មិន​បាន​ច្រើន។ មុន​នោះ​ដែរ នាង​បាន​ដាក់​ពាក្យ​បណ្ដឹង​២​ដង​ហើយ តែ​លើក​មុន​ៗ​ស្នាម​របួស​មិន​ធ្ងន់​ដូច​លើក​នេះ។ ក្រោយ​ពេល​ត្រូវ​បាន​សាច់ញាតិ​ផ្ដល់​យោបល់​ថា​ឲ្យ​លើកលែង​ចំពោះ​ម្ដាយ នារី​ខាង​លើ​បាន​ព្រមឲ្យ​ប៉ូលិស​ដោះ​លែង​ម្ដាយ​ដោយ​មិន​មាន​បង់​លុយ​អ្វី​ទាំង​អស់៕

​ចុចអាន៖ ​ វេរ​លុយ​ឲ្យ​មិត្ត​ស្រី​អនឡាញ​១ម៉ឺន​៥​ពាន់​ដុល្លារ ដល់​ជួប​ខាង​ក្រៅ បុរស​ម្នាក់​ស្ដាយ​ក្រោយ​លែង​ទាន់

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម