អាហារ​ ៨ មុខ​​ជួយ​ដល់​ការ​ចង​ចាំ​ និង ស្មារតី​របស់​អ្នក

  • 2019-11-15 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ ​គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​រាង​កាយ​របស់​មនុស្ស​គ្រប់​រូប បើ​ពួកគេជ្រើស​រើស​នូវ​របប​អាហារ​ដែល​ត្រឹមត្រូវ។ អាហារ​ទាំង​នេះ​ សុទ្ធ​សឹង​តែ​ជា​​ប្រភេទ​អាហារ​ដែល​មាន​ប្រយោជន៍​សម្រាប់​ខួរ​ក្បាល​ និង​ ការ​ចងចាំ។

១. ប្រេង​អូលីវ

រូបតំណាង

ប្រេង​អូលីវ​ជា​ប្រភេទ​ប្រេង​ដែល​មាន​គុណភាព​ខ្ពស់ ហើយ​ត្រូវ​បាន​ណែនាំ​ឱ្យ​បរិភោគ​ ជាពិសេស​សម្រាប់​នារី ពី​ព្រោះ​វា​បំពេញ​ជាតិ​ខ្លាញ់​ដែល​ល្អ​ ចូល​ទៅ​ក្នុង​រាង​កាយ។ វា​មាន​ជាតិ អាស៊ីត​អូមេហ្គា៣ ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ខា្លញ់​អាក្រក់​ចេញ​ពី​ក្នុង​ខ្លួន​ ហើយ​ជួយ​ឱ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ​ផង​ដែរ។

២. សូកូឡា

រូបតំណាង

ថ្វី​ត្បិត​តែ​នារី​មួយ​ចំនួន​ធំ ​ព្រួយ​បារម្ភ​ពី​ការ​ឡើង​ទម្ងន់​ដោយ​ការ​ញុំា​សូកូឡា ប៉ុន្តែ​បើ​អ្នក​ជ្រើស​រើស​យក​សូកូឡា​ខ្មៅ​ វា​មិន​ងាយ​ធ្វើ​ឱ្យ​អ្នក​ធាត់​នោះ​ទេ​ ព្រោះ​វា​ជា​ប្រភេទ​ផ្សំ​ឡើង​ពី​ សូកូឡា​សុទ្ធ​ និង​ គ្មាន​ជាតិ​ទឹកដោះ​គោ​។ ជា​ពិសេស​នោះ​ វា​ជួយ​សម្រួល​ដល់​ខួរក្បាល​ ចរន្ត​ឈាម​ឱ្យ​ដើរ​ស្រួល​ ទៀត​ផង។

៣. ផ្លែ​ប៉ោម​

រូបតំណាង

ផ្លែ​ប៉ោម​គឺ ផ្លែឈើ​ដែល​មនុស្ស​គ្រប់​គ្នា​ចូលចិត្ត​ ហើយ​វា​មាន​សារៈ​សំខាន់​សម្រាប់​ខួរ​ក្បាល​ ពី​ព្រោះ​វា​ជួយ​ដល់​ការ​ចង​ចាំ​​ ការ​គិតគូ​នូវ​អ្វី​ដែល​ថ្មី ព្រម​ទាំង​ការ​ពារ​មិន​ឱ្យ​ខួរ​ក្បាល​ចុះ​អន់​ខ្សោយ ផង​ដែរ។

៤. ប៉េងប៉ោះ

រូបតំណាង

ប៉េងប៉ោះ តែង​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ជួយ​ឱ្យ​ស្បែក​ស្អាត និង​ ទន់ តែ​នរណា​ទៅ​ដឹង​ថា​វា​ក៏​ល្អ​ណាស់​ដែរ​សម្រាប់ខួរ​ក្បាល ព្រោះ​ជួយ​ប្រឆាំង​នូវ​ការ​ចុះ​អន់​ថយ​នៃ​កោសិកា​ខួរក្បាល​ និង ជួយ​ដល់​ចង​ចាំ។ យក​ល្អ​ គួរ​បរិភោគ​ប៉េងប៉ោះ​ស្រស់ ព្រោះ​នៅ​ជាតិ​វីតាមីន​ច្រើន។

៥. បន្លែ​បៃតង

រូបតំណាង

នរណា​ក៏​ដឹង​ដែរ​ថា បន្លែ​បៃតង​មាន​សារៈ​សំខាន់​ច្រើន​ណាស់​សម្រាប់​សុខភាព​ ក្នុង​នោះ​ក៏​មាន​ខួរក្បាល​ និង​ ការ​ចងចាំផង​ដែរ។ វា​មាន​សារជាតិ​ដែល​ធ្វើ​ឱ្យ​រាង​កាយ​មាន​ប្រតិកម្ម​រហ័ស​រហួន​ និង ជួយ​ឱ្យ​ខួរ​ក្បាល​ឆាប់​ស្រូប​យក​នៅការ​រៀន​សូត្រ​ផ្សេងៗ។

៦. ត្រី​សមុទ្រ​

រូបតំណាង

ត្រី​សមុទ្រ​ក៏​ជា​អាហារ​ដែល​សម្បូរ​សារជាតិ​ចិញ្ចឹម​ដល់​ខួរ​ក្បាល​ដែរ ជា​ពិសេស​ ត្រី​សាល់ម៉ុន​ និង ត្រី​ធូណា ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​អាស៊ីត​អូមេហ្គា​៣ ដែល​ជួយ​សម្រួល​ដល់​ការ​ចង​ចាំ។​ វា​ថែម​ទាំង​ប្រឆាំង​នឹង​ការ​ថយ​ចុះ​នូវ​ស្មារតី​ ទៀត​ផង។

៧. ពង​មាន់

រូបតំណាង

ពង​មាន់​ជា​ អាហារ​ដែល​ងាយ​ស្រួល​រក​ទិញ ហើយ​មាន​តម្លៃ​ថោក​ទៀត​ផង។ វា​មាន​ប្រូតេអ៊ីន​ និង វីតាមីន​ដែល​ជួយ​ឱ្យ​ខួរ​ក្បាល​ធ្វើ​ការ​បាន​យូរ និង មាន​ដំណើរការ​ល្អ។

៨. គ្រាប់​អាល់ម៉ុន​

រូបតំណាង

អាល់ម៉ុន​មាន​ផ្ទុក​នូវ​ជាតិ​ វីតាមីន​E​ និង ប៉ូតាស្យូម ដែល​ផ្តល់​នូវ​​ អុកស៊ីសែន​ និង សារធាតុ​ចិញ្ចឹម​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ។ សារធាតុ​ចិញ្ចឹម​ទាំងនោះ​ នឹង​ជា​ជួយឱ្យ​អ្នក​មាន​គំនិត​ថ្មីៗ និង​ ការ​ចងចាំ​ល្អ ជាពិសេស​គឺ​កាត់​បន្ថយ​នូវ​ការ​ភ្លេច​ភ្លាំង​ផង​ដែរ៕

អានបន្ត៖ រោគ​សញ្ញា​ទាំង​១០​ បង្ហាញ​ថា​អ្នក​ខ្វះ​ជាតិ​វីតាមីន D

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Siyou Tang