៥ សញ្ញានៅលើអណ្តាតជួយប្រាប់ពីសុខភាពរបស់អ្នក

  • 2019-11-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មើល​ឃើញនឹង​ភ្នែក​តាម​រយៈ​សរីរាង្គ​កាយរ​បស់​មនុស្ស​ម្នាក់ៗសុទ្ធ​តែ​ជួយ​បង្ហាញ​ពីសញ្ញា​សុខ​ភាព។ ក្នុង​ចំណោម​សរី​រាង្គ​កាយ​របស់​មនុស្ស អណ្តាត​ក៏ជា​ផ្នែក​មួយ​ដែរ អ្នក​ប្រាកដ​ជា​ភ្ងាក់​ផ្អើល​ពេល​ដឹង​ថា អណ្តាត​របស់​អ្នក​អាច​ជួយ​បង្ហាញ​ពី​សុខភាពរ​បស់អ្នក​បាន។ សញ្ញា​ទាំង ៥ នោះ​រួម​មាន៖

១ ទម្រង់​អណ្តាត​

អណ្តាត​ស្តើង​អាច​មាន​បង្ហាញ​ថាខ្វះ​ជាតិទឹ​កនិង​បញ្ហា​មេតា​ប៉ូលីស។

អណ្តាត​ហើម​អាច​បង្ហាញ​ពីបញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​ឬ​ការឆ្លង។

អណ្តាត​ក្រាស់​អាច​បង្ហាញ​ថា​អ្នក​ខ្វះ​វីតា​មីន B12 ។

២ ផ្នត់​បញ្ឈរ

ផ្នែក​បន្ទាត់​បញ្ឈរ​នៃ​អណ្តាត​ទទួល​ខុស​ត្រូវ​ចំពោះ​ឆ្អឹង​ខ្នង។ ប្រសិន​បើវា​កោង​ជិត​ដល់​ផ្នែក​ខាង​ក្រោម​នៃ​អណ្តាត​នេះ​អាច​មាន​ន័យ​ថា​មាន​បញ្ហា​នៅក្នុង​ឆ្អឹង​កង​ខ្នង​។

ទម្រង់​បត់នៅ​ពាក់​កណ្តាល​បញ្ឈរ​អាច​បង្ហាញ​ពី​បញ្ហា​នៅ​ក្នុង​តំបន់ thoracic។

បន្ទាត់​កោង​ជិត​ដល់​ចុង​អណ្តាត​អាច​បង្ហាញ​ពី​បញ្ហា​នៅ​តំបន់​មាត់​ស្បូន។

៣ អណ្តាត​មាន​ទម្រង់​ដូច​ផែនទី

វា​គឺជា​អាការៈរ​លាក​អណ្តាត​ដែល​ជា​កន្លែង​មាន​ការ​ប្រែ​ពណ៌​នៃ​តំបន់​ខ្លះ​នៃ papillae ។ នេះ​អាច​បង្ហាញ​ពីការ​ផ្ទុះ​អ័រម៉ូន​និង​កង្វះ​វីតាមីន B2 ពេលខ្លះ​វាអាច​បណ្តាល​ឱ្យក្តៅ​និង​ឈឺចាប់ទៀតផង។

៤ អណ្តាត​ញ័រ

ភាពច​លាចល​នៅ​ក្នុងអណ្តាត​អាច​មាន​ន័យ​ថាការ​ថប់ ​បារម្ភ​ ការ​ភ័យ​ខ្លាច​លាក់​កំបាំង​និង​ជំងឺសរ​សៃ​ ប្រសាទ។ នេះក៏​ជា​សញ្ញា​មួយ​នៃ​សញ្ញា​នៃ​ជំងឺ Parkinson’s Diseaseផង​ដែរ។

៥ អណ្តាត​មាន​ស្នាម​ចង្អូរ

មាន​សញ្ញា​នៅ​លើ​អណ្តាត​បែប​នេះច្រើន​តែ​ជា​តំណ​ពូជ។ វាក៏​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​រោគ​សញ្ញា Melkersson-Rosenthal (ជំងឺ​សរសៃ​ប្រសាទ​ដ៏កម្រ) និង​លេច​ឡើង​ក្នុង​ករណី​ដែល​ជំងឺ​ស្បែក​របក​ក្រហម​បង្ហាញ​។

ចុចអានបន្ត៖

មិនចង់មានបញ្ហាអំឡុង​ពេល​មក​រដូវនារីៗ​មិនគួរ​បរិភោគ​អាហារ ៤ ប្រភេទនេះឡើយ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម