មិនចង់មានបញ្ហាអំឡុង​ពេល​មក​រដូវនារីៗ​មិនគួរ​បរិភោគ​អាហារ ៤ ប្រភេទនេះឡើយ

  • 2019-11-14 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការថែរក្សាសុខភាពបានល្អគឺជារឿងដែលមនុស្សគ្រប់រូបចាំបាច់ត្រូវធ្វើ។ យ៉ាងណាមិញ អ្នកមានសុខភាពល្អបានក៏អាស្រ័យទៅលើការញុំាចំណីអាហារបានល្អនិងគ្រប់គ្រាន់ផងដែរ។ ដូច្នេះតើចំពោះមិត្តនារីកំពុងមានរដូវមានដឹងទេថា អាហារណាមិនគួរបរិភោគ? អាហារនិងភេសជ្ជ៤ប្រភេទដែលអ្នកមិនគួរបរិភោគអំឡុងពេលមករដូវនោះរួមមាន៖

១. ទឹក​ដោះ​គោ

អ្នក​គួរ​តែ​ចៀស​វាង​ផលិត​ផល​ទឹក​ដោះគោ​ ប្រសិនបើ​អ្នក​ជួប​ប្រទះ​ការ​រមួល​ក្រពើ​និង​ឈឺពោះ​ជា​ប្រ​ចាំ។ ទឹក​ដោះ​គោ​មាន​ជាតិ lactose ដែល​ជា​ប្រភេទ​ស្ករ​ជាក់លាក់​មួយ​ដែល​មនុស្ស​មួយ​ចំនួន​ពិបាក​រំលាយ។ លើសពី​នេះ​ទៀត​ជាតិ lactose អាច​បណ្តាល​ឱ្យហើម​ពោះ​ ឈឺពោះ និង​ចង្អោរ។

២. ស្ករ​គ្រាប់​និង​នំ​ចំណី

អាហារ​សម្រន់​ដែល​អ្នក​ចូលចិត្ត​អាច​ធ្វើអោយ​អារម្មណ៍​របស់អ្នក​មានភាព​ប្រសើរ​ឡើង​ប៉ុន្តែវា​ក៏រួមចំ​ណែក​ដល់ការ​ហើមពោះ​​និង​ការរលាក​ផងដែរ។ នោះក៏​ដោយ​សារ​តែ​បរិមាណ​ជាតិ​ស្ករ​ចម្រាញ់​ដែល​ពួក​គេ​មាន រាង​កាយ​របស់​អ្នក​កំពុងឆ្លង​កាត់​បញ្ហា​គ្រប់គ្រាន់​ក្នុងការ​បាត់បង់​ឈាម​និង​សារធាតុ​រ៉ែ​សំ​ខាន់ៗ។

៣. កាហ្វេ​អ៊ីន

ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​ទទួល​ទាន​ជាតិ​កាហ្វេអ៊ីន​នៅ​លើ​វដ្តរដូវរ​បស់​អ្នក​ពិតជា​អាច​ពន្យា​ររយៈ​ពេល​របស់វា​បាន​ហើយ​ក្នុងករណី​ខ្លះ​សូម្បី​តែនាំ​ឱ្យ​មាន​អស់រដូវ​នៃ​ការ​មករដូវ។ ក្នុង​ករណី​ដែល​អ្នក​មាន​ទំនោរ​ទទួល​រងពី​បញ្ហា​នេះ​អ្នកគួរ​តែ​ចៀស​វា​ងផឹក​កាហ្វេ​មុន​និង​ក្រោយ​ពេល​មក​រដូវ។

៤. អាហារ​ហឹលៗ

ការ​បរិភោគ​អាហារ​មានរ​សជាតិ​ហឹរៗ​អាច​បណ្តាល​ឲ្យមាន​អាការ​មិន​ល្អក្នុង​ក្រពះ​របស់​អ្នក។ ទោះ​បីជា​យ៉ាងណា​ក៏ដោយប្រសិន​បើអ្នកចេះជ្រើស​រើសបានត្រឹមត្រូវ​នោះ​វា​ប្រាកដ​ជា​មាន​ប្រ​យោជន៍​ដូច​ជា ម្ទេស​ស្រស់​ជួយ​ប្រឆាំង​ការហើម​រលាក​និង​ជួយ​ព្យា​បាល​ប្រព័ន្ធរំ​លាយ​អាហារ​ទន់​ខ្សោយ។

ចុចអានបន្ត៖

អ្នកស្បែកស្ងួត គួរទទួលទានផ្លែឈើ៥ប្រភេទនេះដើម្បីបង្កើន​ជាតិទឹកពីខាងក្នុង

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន