បើ​គេ​បង្ហាញ​សញ្ញាទាំង​នេះ​ចេញមក វាគ្រប់គ្រាន់ឲ្យ​អ្នកដើរ​ចេញ​ពី​ស្នេហា​នោះ​ហើយ

  • 2019-11-06 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រឿង​ខ្លះ​ទោះ​បី​អ្នក​ព្យាយាម​យ៉ាង​ណា​ក៏​មិន​អាច​ផ្លាស់​ប្ដូរ​ដែរជា​ពិសេស​​ក្នុង​រឿង​ស្នេហា ព្រោះ​បើ​ម្នាក់ទៀតអស់ចិត្ត​ទៅ​ហើយមិន​យូរ​វា​នឹង​ប្រេះបែក​ដូចគ្នា។ បើ​អ្នក​មើល​ឃើញ​ពី​សញ្ញា​ទាំង​នេះ​ហើយ ក៏​គួរ​ដល់​ពេល​សម​ល្មម​ចាក​ចេញ​ហើយ៖

រូបតំណាង

**១. កុហក​ម្ដង​ជាពីរដង**

កុហក​ម្ដង​អាច​ចាត់ទុក​ថា​គ្មាន​រឿង​អី​បាន ប៉ុប្តែ​បើ​ចេះ​តែ​កើតឡើងដដែលៗ សួរ​ខ្លួន​ឯង​មើល​តើ​អាច​ទ្រាំ​នឹង​ការ​កុហក​នេះ​ប៉ុន្មាន​ដង​ទៀត? មនុស្ស​ធំ​ៗ​អស់​ទៅ​ហើយ ហេតុអី​ត្រូវ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត បើ​គេ​ចង់​​ស្មោះ​ត្រង់​នឹង​អ្នក​គេ​មិន​បាច់​ព្យាយាម​កុហក​យើង​ម្ដង​ជា​ពីរ​ដង​នោះ​ទេ។

រូបតំណាង

២. ក្បត់

បើ​អ្នក​ឃើញ​នឹង​ភ្នែក ឮ​ផ្ទាល់​ត្រចៀក​ហើយ​នោះ អ្នក​គួរ​តែ​ត្រៀម​ចិត្ត​ក្នុង​ការ​ដើរ​ចេញ​ឲ្យ​ហើយ​ទៅ ព្រោះ​មិន​យូរ​ទេ​គេ​នឹង​និយាយ​ពាក្យ​នោះ​មក​កាន់​អ្នក ដូច្នេះ​គួរ​តែ​ចាកចេញ​មុន​គេ​និយាយ​ពាក្យ​នោះ។

៣. ភាព​អាត្មានិយម​ចូល​ខ្លួន

អាច​និយាយ​បាន​ថា​គេ​លែងខ្វល់ពី​រឿង​អី​ទាំង​អស់ គេ​ចាប់​ផ្ដើម​គិត​តែ​ពី​ខ្លួន​គេ​ គេ​ធ្វើ​អី​ក៏​បាន​ឲ្យ​តែ​គេ​សប្បាយ​ចិត្ត។ គេ​លែង​បារម្ភទោះ​រឿង​នោះ​ប៉ះពាល់​ដល់​ចិត្ត​អ្នក​ក៏​ដោយ​ ហើយ​រឹត​តែ​មិន​ចង់​ដោះស្រាយ ឬ​និយាយ​អី​ទាំង​អស់។

រូបតំណាង

៤. ភាព​ស្ងប់​ស្ងាត់​កើត​ឡើង

ស្រឡាញ់​គ្នា​បាន​ក្លាយ​ជា​ពាក្យ​សម្ដី​ដែល​គ្មាន​ឃើញ​សកម្មភាព។ គេ​ចាប់​ផ្ដើម​មាន​ភាព​ស្ងប់​ស្ងាត់​ជាមួយ​អ្នក ហើយ​គម្លាត​រវាង​អ្នក​ និងគេ ក៏​កាន់​តែ​ឆ្ងាយ​ទៅ​ៗទោះ​ពេល​ខ្លះ​អ្នក​ប្រឹង​​និយាយ​តែ​ឯង​ក៏​គ្មាន​បាន​ការ​ដែរ។

៥. មិន​ដែល​និយាយ​ពី​អនាគត

គេ​មិន​ដែល​គិត​ពី​រឿង​អនាគត ហើយ​ក៏​មិន​ដែល​ត្រៀម​ខ្លួន​សាង​គ្រួសារ​ជាមួយ​អ្នក​ដែរ គេ​ប្រហែល​កំពុង​តែ​ចាំ​ថ្ងៃ​បែក​គ្នា​មក​ដល់​តែ​ប៉ុណ្ណោះ។

៦. ឈ្លោះ​គ្នា​ច្រើន​ជាង​ត្រូវ​គ្នា

ស្រឡាញ់​គ្នា​បើ​ឈ្លោះ​គ្នា​ច្រើន​វា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ គួរ​តែ​គិត​ថា​យក​ស្នេហា​មក​ដើម្បី​ភាព​រីករាយ​ មិន​មែន​យក​មក​កើតទុក្ខ​ដេក​យំ​រាល់​យប់​ឡើយ៕

រូបតំណាង

ចុចអាន៖បើ​ឃើញ​គាត់​ប្រែប្រួល​បែប​នេះ មានន័យ​​ថា​គាត់​កំពុង​មាន​នារីម្នាក់ទៀត​ហើយ

ប្រភព៖ relrules ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម