បើឃើញគាត់ប្រែប្រួលបែបនេះ មានន័យថាគាត់កំពុងមាននារីម្នាក់ទៀតហើយ
- 2018-01-24 05:02:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើឃើញគាត់ប្រែប្រួលបែបនេះ មានន័យថាគាត់កំពុងមាននារីម្នាក់ទៀតហើយ
មនុស្សយើងបើបែងចែកខ្លួនជាពីរហើយគឺប្រាកដជាមិនអាចដូចពេលផ្ដោតលើតែម្នាក់នោះទេ ដូច្នេះគាត់នឹងចាប់ផ្ដើមប្រែប្រួល។ បើអ្នកសង្កេតឃើញគាត់ប្រែប្រួលដូចខាងក្រោមនោះ អាចនឹងបញ្ជាក់ថាគាត់ចាប់ផ្ដើមមានមនុស្សម្នាក់ទៀតហើយ ៖
១. រវល់ច្រើនជាងមុន
ពេលខ្លះមិនមែនគាត់រវល់ជាមួយការងារនោះទេ តែគាត់យកលេសនេះមកដាក់មុខ។ គាត់មិនទាន់គ្មានពេលឲ្យអ្នកទាំងស្រុងនោះទេ ប៉ុន្តែចាប់ផ្ដើមមានរឿងជាច្រើនត្រូវធ្វើហើយពេលខ្លះក៏មិនអាចកំដរអ្នកច្រើនដូចពីមុនទៀតដែរ។
**២. ចាប់ផ្ដើមមិនពេញចិត្តច្រើន**
អ្នកចាប់ផ្ដើមខុសច្រើនជាងមុន ហើយពេលខ្លះអ្នកគិតថាវាជារឿងលេងសើចតែគាត់បែរជាយកជារឿងមែនទែនទៅវិញ។ ពាក្យសម្ដីចាប់ផ្ដើមបញ្ច្រាសគ្នាបន្តិចម្ដងៗ រហូតពេលខ្លះអាចឈ្លោះគ្នាខ្លាំងក៏មាន។
៣. ការលាក់បាំងក៏ចេះតែមានជាញឹកញាប់
គាត់ចាប់ផ្ដើមចេះកុហក ចេះរកលេសនេះលេសនោះមកបិទបាំងជាញឹកញាប់ រហូតដល់ពេលខ្លះជីកឬកជីគល់គាត់ពេកគាត់បែរជាខឹងថាអ្នកដេញដោលច្រើន សួរច្រើនទៅវិញហើយនិយាយត្រឹមថាអ្នកមិនយល់ពីគាត់។ ពេលខ្លះគាត់ប្រាប់ថាទៅជាមួយមិត្តភក្តិ ឬជាប់ការងារ ប៉ុន្តែការពិតគាត់កំពុងរីករាយជាមួយមនុស្សស្រីម្នាក់ទៀតតែប៉ុណ្ណោះ។
៤. ទូរស័ព្ទរបស់គាត់តែងតែស្អាតស្អំជានិច្ច
ឲ្យតែពេលជួបគ្នាពេលណាក៏ទូរស័ព្ទគាត់គ្មានជាប់ដានអីដែរ និយាយរួមគឺស្អាតស្អំតែម្ដង ប៉ុន្តែពេលខ្លះអ្នក Call ទៅគាត់ គឺគាត់កំពុងនិយាយជាមួយអ្នកផ្សេង។ ពេលខ្លះទៀតគាត់មិនចង់ឲ្យយើងកាន់ឬលេងនោះទេ គឺគាត់សម្ដែងចេញមកដូចជាភ័យ ឬមុនពេលយើងយកទូរស័ព្ទគាត់ប្រើគាត់ចាប់ប្រើមុនសិនទើបឲ្យយើងតាមក្រោយ។
៥. គាត់រក្សាទំនាក់ទំនងធម្មតាដើម្បីកុំឲ្យអ្នកសង្ស័យ
គាត់នៅតែ Call ឬ ផ្ញើសារមកអ្នកធម្មតាប៉ុន្តែជាញឹកញាប់ប្រើនៅពេលដែលគាត់ត្រូវរវល់ទៅណាមកណា។ គាត់ប្រាប់អ្នកបែបនេះដើម្បីឲ្យអ្នកដឹងថាគាត់រវល់ ហើយមិនគិតច្រើន។ ពេលខ្លះគាត់ប្រាប់ថាគាត់ត្រូវចេញក្រៅ ហើយអ្នកចង់ទៅជាមួយគាត់ដែរប៉ុន្តែគាត់បែរជាមានហេតុផលដើម្បីឲ្យឲ្យអ្នកទៅជាមួយទៅវិញ។
៦. ពេលមានថ្ងៃពិសេសអីមួយគាត់ក៏មានការងារដែរ
ពេលមានថ្ងៃអីពិសេសអីមួយគឺគាត់ត្រូវបែងចែកខ្លួនទៅកន្លែងផ្សេងដែរហើយ ជួនកាលគាត់ថាទៅជាមួយមិត្តភក្តិ គ្រួសារ ឬកន្លែងការងារជាដើម។ មានន័យថាគាត់នៅតែកំដរយើង តែគាត់នឹងមានរឿងផ្សេងត្រូវធ្វើ ឬជួនកាលគាត់មានបញ្ហាអីមិនអាចជួបយើងបានតែម្ដង។
យ៉ាងណាក៏ដោយពេលខ្លះវាអាចនឹងមានបញ្ហាជាច្រើនទៀតដែលអ្នកត្រូវសង្កេតមើល ព្រោះអ្នកអាចយល់ច្រឡំ ឬគិតខុសដូច្នេះគួរតែប្រើពេលមើលបីការប្រែប្រួលរបស់គាត់ឲ្យបានយូរសិន៕
ចុចអាន៖៦ យ៉ាងដែលមនុស្សស្រីមិនគួរបណ្ដោយខ្លួនឲ្យខុសឡើយនៅពេលមានសង្សារ