Zhao Li Ying និង Angelababy អត់​មាន​រឿង​សម្ដែង​ក្រោយ​សម្រាល​កូន​រួច

  • 2019-11-04 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​កើត​កូន​រួច តារា​ស្រី​ជួរ​មុខជា​ច្រើន​របស់​ចិន​ មាន​ភាព​លំបាកច្រើន​ដើម្បី​ត្រលប់​មក​កាន់​ទូរទស្សន៍​វិញ ចំនួន​រឿង​របស់​ពួក​គេ​ក៏​ធ្លាក់​ចុះ​ដូច​គ្នា។

ក្រោយ​ពេល​សម្រាល​កូន​បាន​៤​ខែ កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying ចាប់​ផ្ដើម​ត្រលប់​មក​កាន់​ពិភព​សិល្បៈ​វិញ។ យ៉ាងណាក្ដី បណ្ដាញ​ព័ត៌មាន 163 បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​តារា​សម្ដែង​ Feng Shao Feng បាន​ជួប​ផល​វិបាក​មួយ​ចំនួន ដោយ​ទទួល​បាន​សំណើរ​ថត​រឿង​ថ្មី​តិច​ជាង​មុន ទោះ​បី​ជា​នាង​ជា​រាជនីទូរទស្សន៍​ម្នាក់​ក៏​ដោយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រឿង The Story of Minglan ដែល​ជា​គម្រោង​មុន​នាង​សម្រាល​កូន​នោះ ក៏​ទទួល​បាន​ការ​​ចាប់​អារម្មណ៍​ក៏​ដោយ តែ​ផលិតករ​ក៏​ក្រែង​រអា​ក្នុង​ការ​ជ្រើស​យក​នាង​ដែរ។

មុន Zhao Li Ying តារា​ស្រី​ជា​ច្រើន​ក៏​ជួប​ប្រទះ​រឿង​ដូច​គ្នា​ដែរ ជាក់​ស្ដែង សាន់ឆាយ Barbie Hsu បាន​ត្អូញត្អែរ​ថា ក្រោយ​កើត​កូន​គឺ​នាង​គ្មាន​រឿង​ថត​តែ​ម្ដង។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ តួ​រឿង ស្នេហា​បួន​ដួង​បានឲ្យ​ដឹង​ថា ខ្លួន​ធ្លាប់​តែ​ដើរ​តួ​ឯក ស្រាប់​តែ​ពេល​នេះ នាង​ត្រូវ​គេ​អញ្ជើញ​ដើរ​តួ​ម៉ែ​របស់​តួ​ស្រី​ដែល​មាន​អាយុ​តិច​ជាង​នាង​១៥​ឆ្នាំ​ទៅ​វិញ។

ដូច​គ្នា​នឹង Zhao Li Ying និង សាន់ឆាយ គឺ​តារា​សម្ដែង​ស្រី​ជួរ​មុខ Angelababy ដោយ​មុន​ពេល​សម្រាល​កូន ក្នុង​រយៈ​ពេល​២​ឆ្នាំ នាង​ថត​បាន​១២​រឿង ទាំង​រឿង​ភាគ និង​ភាពយន្ត តែ​ក្រោយ​សម្រាល​កូន​រួច គឺ​នាង​មាន​ស្នាដៃ​រឿង​ភាគ​តែ​មួយ​គត់​គឺ​រឿង entrepreneurial age។

បើ​តារា​ជួរ​មុខ​ជើង​ចាស់​ដូច​ជា Zhao Wei ក្រោយ​ពេល​កើត​កូន​រួច គឺ​សឹង​តែ​គ្មាន​រឿង​ថ្មី​ចេញ​តែ​ម្ដង។ និយាយ​ពី​បញ្ហា​នេះ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​សម្រាល​កូន​រួច ប្រជាប្រិយ​ភាព​​របស់​តារា​ស្រី​មួយ​ចំនួន​ត្រូវ​បាន​ធ្លាក់​ចុះ ដូច​នេះ​ចំនួន​រឿង​របស់​ពួក​គេ​ក៏​ធ្លាក់​ចុះ​ដូច​គ្នា៕

ចុចអានបន្ត៖ កំពុង​កើត​គ្រុន​មែន​ពិត តែ​ចៀវៃ នៅ​តែ​ត្រូវ​គេ​រិះគន់​ខ្លាំង​ដោយ​សកម្មភាព​មួយ​នេះ

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម