កំពុងកើតគ្រុនមែនពិត តែចៀវៃ នៅតែត្រូវគេរិះគន់ខ្លាំងដោយសកម្មភាពមួយនេះ
- 2019-11-04 02:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងកើតគ្រុនមែនពិត តែចៀវៃ នៅតែត្រូវគេរិះគន់ខ្លាំងដោយសកម្មភាពមួយនេះ
សកម្មភាពថ្មីបំផុតរបស់តារាសម្ដែងស្រីតៃវ៉ាន់ Ruby Lin ដែលត្រូវគេថា គ្មានគំនិតនោះ កំពុងត្រូវរងការរិះគន់យ៉ាងខ្លាំង។
មុននេះបន្តិច កម្មវិធីថ្មីដែលស្ដីពីការស្នាក់នៅជុំគ្នារបស់សិល្បករចិន ដែលមានការចូលរួមពីសំណាក់តារាសម្ដែងស្រីជើងចាស់តៃវ៉ាន់ Ruby Lin ទើបតែត្រូវបានចាក់ផ្សាយភាគីទី១ សម្រាប់រដូវកាលទី៣។ ដោយសារតែមួយរយៈក្រោយនេះ តួរឿង ព្រះនាងយេយេជួបរឿងអាស្រូវច្រើនដូចនេះ ការបង្ហាញខ្លួនលើកនេះរបស់នាងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
ជាក់ស្ដែង នៅក្នុងភាគនេះដែរ នៅពេលកំពុងពិភាក្សាពីរឿងមួយ ប្រពន្ធរបស់តារាសម្ដែងប្រុស Wallace Huo បានប្រើក្រដាសដើម្បីជូតច្រមុះ ដោយមុននោះនាងបានកើតគ្រុនព្រោះផ្លាស់ប្ដូរអាកាសធាតុ។
យ៉ាងណាក្ដី ប្រការដែលធ្វើឲ្យស្រីស្អាតវ័យ៤៣ឆ្នាំត្រូវគេរិះគន់យ៉ាងចាស់ដៃនោះគឺ ក្រោយពេលជូតសំបោររួច នាងមិនបានទុកក្រដាសអនាម័យចូលក្នុងធុងសំរាមឡើយ ដោយទុកវាចោលនៅលើតុតែម្ដង។ សកម្មភាពនេះ បានធ្វើឲ្យនាងត្រូវគេថាឲ្យថា គ្មានគំនិត ដោយអ្នកដទៃអាចឆ្លងជំងឺពីនាងក៏ថាបាន។ មិនត្រឹមប៉ុណ្ណោះ សកម្មភាពរត់ទៅផាត់មុខខណៈកំពុងប្រជុំរបស់អ្នកម្ដាយកូន១ក៏ត្រូវគេថាឲ្យមិនតិចដែរ ដោយគេលើកឡើងនាងបារម្ភពីសម្រស់ហួសហេតុពេក៕
ចុចអានបន្ត៖ អ្នកសុំទានសង្ហារបំផុតប្រទេសចិន ត្រូវគេឲ្យ៥ពាន់ដុល្លារដើម្បីជាម៉ូដែល