Halloween ដើរលេងមិនដឹងថាត្រូវតែងអីមែនទេ ប្រេងខ្យល់ និងតែគុជកំពប់ជួយបាន
- 2019-10-30 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Halloween ដើរលេងមិនដឹងថាត្រូវតែងអីមែនទេ ប្រេងខ្យល់ និងតែគុជកំពប់ជួយបាន
ប្រសិនបើអ្នកគិតថា ការតុបតែងបែបជាខ្មោច ព្រាយ បិសាច ហួសសម័យហើយនោះ គំនិតតែងខ្លួនទាំង២នេះ ប្រាកដជាធ្វើឲ្យអ្នកលេចធ្លោជាងគេជាមិនខាន។
ទោះបីជាពិធីបុណ្យ Halloween ជាពិធីបុណ្យរបស់ប៉ែកអឺរ៉ុប ក៏ដោយ តែរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសអាស៊ីជាច្រើនចាប់ផ្ដើមចូលរួមក្នុងកម្មវិធីនេះដែរ។ ដោយគំនិតដើមនៃពិធីបុណ្យនេះ គឺតែងខ្លួនជាបែបព្រឺព្រួច គួរឲ្យខ្លាច ដោយតែងជាខ្មោច ក៏ដូចជាតួរឿងភាពយន្តដែលសាហាវជាដើម។
យ៉ាងណាក្ដី ដោយសារតែការតែងខ្លួនបែប ព្រឺព្រួចនេះចាប់ផ្ដើមមានអ្នកធ្វើច្រើនពេក ទើបមនុស្សជាច្រើន បានប្ដូរមកជាស្ទីលកំប្លែងៗវិញ ទើបទទួលបានការទាក់ទាញច្រើន។ ដោយពីមួយឆ្នាំទៅមួយឆ្នាំ គំនិតតែងខ្លួននេះបានផ្លាស់ប្ដូរជានិច្ច។
/News(2)/Other(5)/Other-(7)/5db8f27ad3a27_1572401760.jpg)
ជាក់ស្ដែងមុននេះបន្តិច នៅលើបណ្ដាញសង្គមចិននិងវៀតណាម បានបញ្ចេញស្ទីលតែងខ្លួន Halloween ថ្មី២ ដែលទទួលបានចំណាប់អារម្មណ៍ជាខ្លាំង។ តាមនោះដែរ អ្នកប្រើបណ្ដាញសង្គមចិន បានបញ្ចេញឈុតតែងខ្លួន ឲ្យក្មេងៗជាតែគុច តែអ្វីដែលពិសេសនោះគឺ កែវទាំងនេះជាបែបកំពប់វិញ។
រីឯខាងវៀតណាមវិញ ដែលទទួលបានការល្បីផ្ទុះលើបណ្ដាញសង្គមនោះគឺ នារីម្នាក់បានតែងខ្លួនឯងជាប្រេងខ្យល់ ដែលគ្រួសារណាក៏មានមួយដប។ ក្រោយពេលបានឃើញរូបទាំងនេះ មនុស្សជាច្រើនបានលាន់មាត់ថា បើតែងបែប២នេះ គឺធានាមិនឆុងជាមួយអ្នកណាតែម្ដង៕
ចុចអាន៖ សុខចិត្តអត់សើច អត់ញញឹម៤០ឆ្នាំ ព្រោះខ្លាចមានស្នាមជ្រួញ