សុខ​ចិត្ត​អត់​សើច​ អត់​ញញឹម​៤០​ឆ្នាំ ព្រោះ​ខ្លាច​មាន​ស្នាម​ជ្រួញ

  • 2019-10-21 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​រក្សា​បាន​ស្បែក​មុខ​ម៉ដ្ឋ​រលោង​ គ្មាន​ស្នាម​ជ្រីវជ្រួញ នារី​ម្នាក់​បាន​លាក់​ស្នាម​ញញឺម​របស់​ខ្លួន​តាំង​ពី​មាន​អាយុ​១០​ឆ្នាំ ហើយ​ការ​ព្យាយាម​របស់​នាង​បាន​សម្រេច ដោយ​ទោះ​មាន​វ័យ​ចាស់ ហើយ​មិន​ដែល​ឆ្លង​កាត់​ការ​វះកាត់​ក៏​ដោយ តែ​នាង​នៅ​តែ​មាន​មុខ​គ្មាន​ស្នាម​ជ្រួញ។

ដើម្បី​អូសទាញ​ភាព​វ័យ​ក្មេង​របស់​ខ្លួន មនុស្ស​ស្រី​ត្រូវ​ប្រើ​វិធី​ជា​ច្រើន​ដើម្បី​កុំ​ឲ្យ​ចាស់​ដោយ​ក្នុង​នោះ​រួម​មាន​ប្រើ​គ្រឿង​សំអាង ចាក់​ថ្នាំ លេប​ថ្នាំ នេះ​បើ​គិត​ដល់​វិធី​ស្រាល​ៗ។ បើ​និយាយ​ពី​វិធី​ខ្លាំង​ៗ​វិញ​មាន​ដូច​ជា អ៊ុត​ស្បែក​មុខ បាញ់​កាំរស្មី ឬ​វះកាត់​បន្តឹង​ស្បែក​មុខ​ជាដើម។

យ៉ាងណាក្ដី នារី​ម្នាក់​បាន​ទម្លាយ​វិធី​ដែល​ធ្វើ​ឲ្យ​ស្បែក​ចាំ ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​វិធី​ទាំង​អស់​ខាង​លើ​ឡើយ។ ជាក់ស្ដែង នារី​ឈ្មោះ Tess Christian វ័យ​៥០​ឆ្នាំ មក​ពី​សហរដ្ឋ​អាមេរិក បាន​បង្ហើប​តិចនិក​កុំឲ្យ​មុខ​ជ្រួញ​នោះ​គឺ​កុំ​សើច គឺ​សូម្បី​តែ​ញញឺម​ក៏​មិន​បាន​ដែរ។

នារី​ខាង​លើ​បាន​បន្ថែម​ថា នាង​បាន​រស់​នៅ​ដោយ​​មិន​សើច​ចាប់​តាំង​ពី​អាយុ​១០​មក​មក​ម៉្លេះ ហើយ​នៅ​ពេល​នេះ ពេល​ដែល​មាន​អាយុ​៥០​ឆ្នាំ​ហើយ​ក៏​នាង​មិន​ចាំ​បាច់​វះកាត់​អ្វី​ក៏​មុខ​នៅ​តែ​រលោង មិន​ជ្រួញ។ វិធី​នេះ​គឺ​ធ្វើ​ឲ្យ​សាច់​ដុំ​មុខ​មិន​កំរើក​នាំ​ឲ្យ​មិន​មាន​ស្នាម​ផ្នត់​លើ​មុខ ដែល​គេ​ហៅ​ថា​ស្នាម​ជ្រួញ​នេះ​ឯង។

យ៉ាងណាក្ដី មនុស្ស​ជា​ច្រើន​បាន​ប្រឆាំង​នឹង​វិធី​នេះ ត្បិត​ពួក​គេ​គិត​ថា​ស្នាម​ញញឺម​គឺ​ជា​សុភមង្គល​របស់​មនុស្ស មិន​គួរ​ណា​ដោយ​សារ​ខ្លាច​ជ្រួញ​ហើយ​មិន​ញញឺម​នោះ​ឡើយ៕

ចុចអាន៖ ​ ប្លែកមែន! សិស្សនៅឥណ្ឌាត្រូវយកប្រអប់គ្របក្បាល ដើម្បីកុំឲ្យលួចមើលគ្នាបានពេលប្រឡង

ចុចអាន៖ ​ ប្លែកមែន! សិស្សនៅឥណ្ឌាត្រូវយកប្រអប់គ្របក្បាល ដើម្បីកុំឲ្យលួចមើលគ្នាបានពេលប្រឡង

ប្រភព៖ bestie ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម