មើល​ឲ្យ​ហើយ​មុន​រៀបការ​! ស្រី​ៗ​គួរ​​ជៀស​បុរស​​​​មាន​ចរិត ៧​ប្រភេទ​នេះ

  • 2019-10-28 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​ស្រមៃ​មើល​ថា​បើ​អ្នក​រៀប​ការ​ជាមួយ​បុរស​ម្នាក់​ដែល​មិន​ឲ្យ​តម្លៃ​អ្នក​ តើ​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា? ប្រាកដ​ជា​គ្មាន​សុភមង្គល​ទេ​មែន​ទេ? ដូច​នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​មុន​និយាយ​ថា​ Yes៖

រូបតំណាង

**១. ចិត្ត​ចង្អៀត ពូកែ​សង្ស័យ**

ទោះ​អ្នក​ស្រឡាញ់​គាត់​ខ្លាំង​​ប៉ុណ្ណា​ក៏​​គាត់​​មិន​​ដែល​ទុក​ចិត្ត​អ្នក​ដែរ​ ​ហើយ​តែង​សង្ស័យ​គ្រប់​រឿង​ គ្រប់​ពេល។

២. ស្អប់​សត្វ​ចិញ្ចឹម

ហេតុ​អ្វី​អ្នក​គួរ​ជៀស​បុរស​បែប​នេះ​ទៅ​វិញ? ចម្លើយ​គឺ​ថា​បុរស​ប្រភេទ​នេះ​គ្មាន​មេត្តាធម៌​ក្នុង​ខ្លួន​ទេ​។

៣. មិន​គោរព​សន្យា

នេះ​បាន​ន័យ​ថា​គាត់​លេង​សើច​ជាមួយ​អ្នក​ហើយ។ សម្ដី​ ឬ​ទង្វើ​អ្នក​​ក៏​គ្មាន​ប្រយោជន៍​​អ្វី​សម្រាប់​គាត់​ដែរ​។

​​ ៤. ដោះ​សារ​មិន​ចេះ​ចប់

«មក​ពី​បង​រវល់​ខ្លាំង​ត្រូវ​ទៅ​បន្ទាន់...។» សម្ដី​បែប​នេះ​គឺ​តែង​តែ​ឮ​ពី​មាត់​គាត់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ទេ។

រូបតំណាង

៥. កុហក

វា​ជា​សញ្ញា​នៃ​ការ​មិន​ទុក​ចិត្ត​គ្នា​ទាល់​តែ​សោះ។ បើ​នៅ​បែប​នេះ​តើ​អាច​រស់​ជាមួយ​គ្នា​យ៉ាង​ម៉េច​ទៅ?

៦. មិន​ស្រឡាញ់​គ្រួសារ

គ្រួសារ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ជីវិត​មនុស្ស។ បើ​ថ្ងៃ​នេះ​គេ​​ហាក់​លែង​សូវ​ខ្វល់​ពី​អ្នក​ផ្ទះ ឬ​ឪពុក​ម្ដាយ​ហើយ ថ្ងៃ​ក្រោយ​អ្នក​ក៏​​អាច​មិន​ត្រូវ​បាន​គេ​ខ្វល់​ដូច​គ្នា។

៧. មិន​ចេះ​ដោះស្រាយ​បញ្ហា​បែប​​មនុស្ស​ធំ

បើ​គ្រាន់​តែ​បញ្ហា​តូចតាច ក៏​គេ​អាច​បង្ក​ជា​រឿង​ធំៗ ឬ​​ចូល​ចិត្ត​ប្រើ​អំពើហិង្សា​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ទៅ​អនាគត​អ្នក​អាច​នឹង​ត្រូវ​គ្រាំ​កាយ​គ្រាំ​ចិត្ត ដោយ​សារ​ភាព​ឆេវឆាវ​របស់​គេ​​មិន​ខាន។

​ទាំង​នេះ​ហើយ​គឺ​ជា​សញ្ញា​ដែល​អ្នក​គួរ​ជៀស​ឲ្យ​ហើយ​កុំ​ឲ្យជួប​ទុក្ខ​ពេល​ក្រោយ៕

ចុច​អាន៖ មេរៀន​ ៥ ចំណុច​ក្នុង​ជីវិត​ដែល​គ្មាន​​អ្នក​ណា​​បង្រៀន​​អ្នក​​ឡើយ

ប្រភព៖ tapoos ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម