អ្នកម្នាងថៃ ត្រូវដកគ្រប់បុណ្យស័ក្ដិទាំងអស់ពីបទមិនស្មោះត្រង់
- 2019-10-24 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកម្នាងថៃ ត្រូវដកគ្រប់បុណ្យស័ក្ដិទាំងអស់ពីបទមិនស្មោះត្រង់
ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានដកគ្រប់បុណ្យស័ក្ដិរបស់អ្នកម្នាងទាំងអស់ ពីបទមិនស្មោះត្រង់ និងមានមហិច្ឆិតាដណ្ដើមតំណែងម្ចាស់ក្សត្រី បើតាមព័ត៌មានរបស់រាជវង្សថៃឲ្យដឹង។
មុននេះបន្តិច បណ្ដាញព័ត៌មាន SCMP បានឲ្យដឹងថា អតីតអ្នកការពាររាជវង្សថៃ លោកស្រី Sineenat Wongvajirapakdi អាយុ៣៤ឆ្នាំ ដែលត្រូវបានតែងតាំងជាអ្នកម្នាងកាលពីថ្ងៃទី២៨ ខែកក្កដានោះ ត្រូវបានដកគ្រប់បុណ្យស័ក្ដិ ក៏ដូចជាតំណែងនានារបស់ខ្លួនហើយ។ គួរបញ្ជាក់ផងដែរថា Sineenat គឺជាអ្នកម្នាងទី១ក្នុងរយៈពេល១០០ឆ្នាំចុងក្រោយនេះក្នុងរាជវង្សថៃ ដ្បិតកន្លងមក ព្រះមហាក្សត្រមានម្ចាស់ក្សត្រីតែម្នាក់គត់។
យប់ថ្ងៃទី២១ តុលា ព័ត៌មានរាជវង្សបានរាយការណ៍នៅលើទូរទស្សន៍ថា អ្នកម្នាងត្រូវបានដកហូតគ្រប់បុណ្យស័ក្ដិ និងតំណែងទាំងអស់ ពីបទមិនស្មោះត្រង់ និងមានសកម្មភាពប្រឆាំងនឹងម្ចាស់ក្សត្រី Suthida ដោយមានមហិច្ឆតាផ្ទាល់ខ្លួន។
សេចក្ដីរាយការណ៍បានបន្ថែមថា អតីតអ្នកម្នាងរូបនេះ មិនយល់ច្បាប់រាជវង្ស ហើយមានសកម្មភាពដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដូចជាចង់ជំនួសតំណែងរបស់ម្ចាស់ក្សត្រី Suthida។ មុននោះដែរ មុនពេលត្រូវបានតែងតាំងជាអ្នកម្នាង Sineenat គឺជាមេទ័ពស្រីម្នាក់ ដូចនឹងម្ចាស់ក្សត្រីដែរ៕
ចុចអាន៖ ប្លែកមែន! សិស្សនៅឥណ្ឌាត្រូវយកប្រអប់គ្របក្បាល ដើម្បីកុំឲ្យលួចមើលគ្នាបានពេលប្រឡង