ស្រីស្អាតម្នាក់ ធ្វើឲ្យគេស្រឡាំងកាំងដោយសារផ្ទះមិន​ខុស​ពី​គំនរ​សំរាម

  • 2019-10-19 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទស្សនិក​ជា​ច្រើន​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង នៅ​ពេល​ស្រី​ស្រស់​ល្បី​ឈ្មោះ​លើ​អ៊ីនធឺណិត​មួយ​រូប ដែល​ធ្វើ​ឲ្យ​គេ​ឈ្លក់​វង្វេង​គ្រប់​គ្នា​នោះ បែរ​ជា​មាន​ការ​រស់នៅ​ដ៏​សែន​គគ្រិច​គួរ​ឲ្យ​ខ្លាច។

គេ​តែង​ថា​រូប​សម្បត្តិ​មនុស្ស​បែប​ណា​ វា​ក៏​នឹង​ឆ្លុះ​បញ្ចាំង​នូវ​ការ​រស់​នៅ​របស់​ពួក​គេ​ដូច​គ្នា។ ឧទាហរណ៍​ថា បើ​អ្នក​តុប​តែង​ខ្លួន​ស្អាត ការ​រស់​នៅ​របស់​អ្នក​ក៏​ប្រកប​ដោយ​ភាព​រៀបរយ និង​មាន​អនាម័យ​ដូច​គ្នា។ យ៉ាងណាក្ដី មាន​ករណី​មួយ​ចំនួន គឺ​ផ្ទុយ​មក​វិញ​ទាំង​ស្រុង​រវាង​រូប​សម្បត្តិរ​បស់​មនុស្ស​ម្នាក់ និង​ការ​រស់​នៅ​របស់​ពួក​គេ។ ជាក់​ស្ដែង​មុន​នេះ​បន្តិច ស្រី​ស្អាត​លេខ​១​ប្រចាំ​បណ្ដាញ​សង្គម​ជប៉ុន​ឈ្មោះ Manami Nishiue ដែល​មាន​អ្នក​គាំទ្រ​រាប់​លាន​នាក់ និង​មាន​សម្រស់​ស្អាត​ធ្វើ​ឲ្យ​ស្រី​ជា​ច្រើន​​ច្រណែន ហើយ​ប្រុស​ៗ​ចង់​បាន​ធ្វើ​ជា​សង្សារ​គ្រប់​គ្នា​នោះ បែរ​ជា​មាន​ការ​រស់​នៅ​គ្មាន​អនាម័យ​យ៉ាង​ខ្លាំង។

តាម​នោះ​ដែរ មុន​នេះ​បន្តិច នៅ​ពេល​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ចុះ​មក​សម្ភាសន៍ស្រី​ស្អាត​នេះ​ផ្ទាល់​នៅ​ផ្ទះ​របស់​នាង គេ​បាន​ស្រឡាំងកាំង​គ្រប់​គ្នា។ នៅ​ក្នុង​បន្ទប់​ជួល​របស់​នាង​ គឺ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មិន​ខុស​ពី​គនរ​សំរាសាធារណៈ​ឡើយ។​ ដោយ​គ្រប់​ថង់​ប្លាស្ទិក និង​នំ​ចំណី​ដែល​នាង​ញ៉ាំ​គឺ​មាន​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​នៅ​ក្នុង​បន្ទប់ គ្មាន​ចន្លោះ​ឡើយ ហើយ​សូម្បី​តែ​នៅ​លើ​ពូក​ដែល​នាង​គេង ក៏​គ្មាន​សល់​កន្លែង​ច្រើន​សម្រាប់​គេង​ឡើយ ព្រោះ​សុទ្ធ​តែ​ជា​អីវ៉ាន់​របស់​នាង​ទាំង​អស់។

ពិធី​ករ​កម្មវិធី​បាន​ឆ្ងល់​ថា បើ​សំរាម​ច្រើន​យ៉ាង​នេះ ស្រី​ស្អាត​រូប​នេះ​អាច​រស់​នៅ​បាន​យ៉ាង​ដូច​ម្ដេច។ ទើប​នាង​បាន​ឆ្លើយ​វិញ​ថា នាង​នឹង​ប្រមូល​សំរាម និង​អី​វ៉ាន់​មក​មួយ​ដុំ ហើយ​ទុក​ចន្លោះ​បន្តិច​ដើម្បី​ថត​វីដេអូ​របស់​ខ្លួន។ ចំពោះ​ការ​គេង​វិញ ទោះ​បី​ជា​មាន​អី​វ៉ាន់​ច្រើន​លើ​គ្រែ​ក៏​នាង​អាច​គេង​បាន​ដោយ​គ្មាន​បញ្ហា៕

ចុចអាន៖ ​ ​ រៀន​សំអាង​ការ​តែ​អត់​អ្នកអនុវត្ត​ផាត់​មុខ យក​ប្អូន​ប្រុស​មក​សាក ប៊ិះ​បាត់​ប្អូន​ប្រុស​ព្រោះ​ស្អាត​ពេក

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី