រៀនសំអាងការតែអត់អ្នកអនុវត្តផាត់មុខ យកប្អូនប្រុសមកសាក ប៊ិះបាត់ប្អូនប្រុសព្រោះស្អាតពេក
- 2019-10-06 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនសំអាងការតែអត់អ្នកអនុវត្តផាត់មុខ យកប្អូនប្រុសមកសាក ប៊ិះបាត់ប្អូនប្រុសព្រោះស្អាតពេក
ដោយសារតែចង់ឲ្យទឹកដៃផាត់មុខរបស់ខ្លួនបានកើនឡើង ព្រោះជ្រុលចំណាយលុយរៀនសំអាងការដូចគេដែរ តែដោយសារតែអត់មានអ្នកស្ម័គ្រចិត្តឲ្យផាត់មុខនោះ បងស្រីក៏គិតដល់ប្អូនប្រុសរបស់ខ្លួនភ្លាម។
អ្នកណាក៏ដឹងដែរថា ដើម្បីដុះខាត់ជំនាញអ្វីមួយ យើងត្រូវអនុវត្តឲ្យបានច្រើនដង ប្រៀបដូចជាការសំលៀងកាំបិតដែរ ទាល់តែសំលៀងទើបមុត។ ជាក់ស្ដែង រៀនសំអាងការ និងផាត់មុខគឺតម្រូវឲ្យហ្វឹកហាត់ជាក់ស្ដែងលើមុខមនុស្សពិត ទើបដឹងថាស្នាដៃរបស់ខ្លួនកំពុងស្ថិតនៅកម្រិតណា។
តាមនោះដែរ មុននេះបន្តិចនៅលើបណ្ដាញសង្គមវៀតណាមបានល្បីរឿងបងស្រីរៀនសំអាងការតែរកអ្នកស្ម័គ្រចិត្តផាត់មុខមិនបាន ក៏គិតដល់ប្អូនប្រុសរបស់ខ្លួនមួយរំពេច។ ទោះបីជាមិនសូវពេញចិត្តក៏ដោយ តែដោយសារចិត្តអាណិតស្រលាញ់បងស្រី ប្អូនប្រុសរូបនេះចុងបញ្ចប់ក៏យល់ព្រម។
ក្រោយពេលផាត់មុខស្អាតបាតរួចហើយ បងស្រីគិតថា បើស្លៀកពាក់ជាប្រុសដូចមិនសូវសម ក៏ប្ដូរឲ្យស្លៀករ៉ូបពាក់សក់តែម្ដង។ ក្រោយពេលកម្រងរូបភាពប្អូនប្រុសរបស់នាងត្រូវបានបង្ហោះលើបណ្ដាញសង្គម មិត្តប្រុសៗរបស់នាងបានតាមសុំព័ត៌មានប្អូនរូបនេះជាច្រើននាក់ ដោយមិនដឹងឡើយថាជាមនុស្សប្រុស ហើយទោះបីជាប្រាប់ហើយក៏នៅតែមិនជឿ។ បងស្រីរូបនេះក៏បន្ថែមថា ប្អូនរបស់ខ្លួនគឺស្រលាញ់មនុស្សស្រីទេ៕
ចុចអាន៖ ស្រលាញ់គ្នាតាមអនឡាញ១ឆ្នាំ ស្រីម្នាក់បះសក់ពេលឃើញសង្សារនៅក្រៅសង្ហាកប់ខុសក្នុងរូប