រោម​ចិញ្ចើម​កាន់​តែ​ក្រាស់​ស្អាត ដោយគ្រាន់​តែ​អនុវត្តវិធី​ងាយៗ​ទាំង​នេះ

  • 2019-10-17 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រោម​ចិញ្ចើម​ក្រាស់ ស្អាត​នារី​ណា​ក៏​ចង់​បាន​ដែរ ព្រោះ​វា​ជា​ចំណុច​សំខាន់​មួយ​ដែល​ជួយ​លើក​សម្រស់​នារី​ឲ្យ​កាន់​តែ​មាន​ភាព​ជឿជាក់។ ដូច្នេះ​ហើយ​សម្រាប់​មិត្តនារិ​ដែល​គាត់​ប្រាថ្នា​ចង់​បាន​រោម​ចិញ្ចើម​ក្រាស់ ហើយ​ទាក់ទាញ​នោះ គួរ​តែ​សាកល្បង​ជាមួយ​វិធីងាយៗ​ខាង​ក្រោម​នេះ ធានា​ថា​ទទួល​បាន​លទ្ធផល​ជាទីគាប់ចិត្ត ៖

១. ប្រេងដូង

ដើម្បី​ទទួល​បាន​រោមចិញ្ចើមក្រាស់​ និងគួរអោយចាប់អារម្មណ៍អ្នកអាចប្រើប្រេងដូងបាន។ ប្រូតេអ៊ីន​ជាច្រើន​ក៏ដូច​ជាសារធាតុចិញ្ចឹម​ដូចជា​វីតាមីន E និងជាតិដែកនៅក្នុងប្រេងដូងជំរុញអោយមានរោមចិញ្ចើមដែលមានសុខភាពល្អនិងក្រាស់។ វាក៏អាចជួយឱ្យចិញ្ចើមរបស់អ្នក​ខ្មៅ​ស្អាត​ផងដែរ។

ដាក់​ពីរបីតំណក់​នៅលើចុងម្រាមដៃរបស់អ្នកហើយត្រដុស​វានៅលើរោមចិញ្ចើម។

ម៉ាស្សាបានពីរបីនាទីដើម្បីបង្កើនចរន្តឈាម។

ទុកវា​ឲ្យ​បាន​មួយ​យប់។

នៅព្រឹកបន្ទាប់សូមលាងសម្អាតវាដោយទឹកក្តៅ។

ធ្វើដូចនេះ​ឲ្យ​បាន​ ១ ខែទៅ ២ ខែដើម្បី​កត់សម្គាល់​ការប្រែប្រួល​នៃកម្រាស់នៃរោមចិញ្ចើម។

២. ប្រេង​អូ​លីវ

ប្រេង​អូលីវ​ក៏ល្អ​សម្រាប់​រោមចិញ្ចើម​ដែរ​ព្រោះ​ វា​សំបូរវីតាមីន​E ហើយ​អាចជួយឱ្យសក់​ និង​​រោមរបស់​អ្នករីកលូតលាស់​លឿន​និងក្រាស់។ វាក៏ជួយរក្សាវាពណ៌​ចិញ្ចើម​ខ្មៅ​ស្អាត​ផងដែរ។

ម៉ាស្សាចិញ្ចើម​របស់អ្នក​ជាមួយ​ប្រេងអូលីវរយៈ​ពេល ៥ នាទី​មុន​ពេលចូល​គេង។

ទុកវាមួយ​យប់ បន្ទាប់មកលាងវាចេញដោយទឹកក្តៅឧណ្ហៗ​នៅព្រឹក។

ជាជម្រើសល្អ​អាច​លាយ​វា​ជាមួយ​ទឹកឃ្មុំ​កន្លះ​ស្លាបព្រាកាហ្វេ។

ដាក់វានៅលើរោមចិញ្ចើមនិងម៉ាស្សាពីរបីនាទី។ ទុកវាចោលអស់ ៣០ នាទីហើយលាងសម្អាតវាឱ្យក្តៅឧណ្ហៗ។

ធ្វើតាម​វិធី​ទាំងនេះម្តងក្នុងមួយ​ថ្ងៃរហូតដល់អ្នកទទួលបានលទ្ធផលដែលចង់បាន។

៣. ទឹកខ្ទឹមបារាំង

ទឹកខ្ទឹមបារាំងក៏ជួយផងដែរដល់ការលូតលាស់លឿនជាងមុននៃសក់ និង​រោម។ ទឹក​វា​មាន​សារធាតុ​ស្ពាន់ធ័រ​ដែលធ្វើអោយប្រសើរឡើងនូវផលិតកម្មនៃជាលិកា collagen ដែល​ត្រូវការសម្រាប់ការរីកលូតលាស់​នៃ​រោម​ចិញ្ចើម ហើយ​វា​ក៏​ជួយ​ពង្រឹង​ឫសសក់​ផងដែរ។

កិន​ខ្ទឹមបារាំង​តូចមួយហើយស្រង់​យក​ទឹក។

ម៉ាស្សា​ដោយ​យក​ទឹក​នោះ​លាប​លើ​រោមចិញ្ចើមប្រហែល ៥ នាទី។

ទុក​ឲ្យ​វាស្ងួត​ហើយបន្ទាប់មកលាងសម្អាត​វា​ស្រាលៗ​ជាមួយ​ទឹកត្រជាក់។

អនុវត្តការព្យាបាលនេះ​ម្តងក្នុងមួយថ្ងៃ។

ចុចអាន៖មាន​តែ​ស្រាបៀ​មួយ​ដប​ព្យាបាល​សក់​បាន​ឡើង​ស្អាត​ទន់​រលាស់​ដូច​សរសៃ​សូត្រ​

ប្រភព៖ top10homeremedies ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម