មាន​តែ​ស្រាបៀ​មួយ​ដប​ព្យាបាល​សក់​បាន​ឡើង​ស្អាត​ទន់​រលាស់​ដូច​សរសៃ​សូត្រ​

  • 2018-02-27 09:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​ជា​ផ្នែក​ធំ​មួយ​នៃ​សម្រស់​របស់​មនុស្ស​ទូទៅ​ ជា​ពិសេស​ស្រី​ៗ​តែ​ម្ដង។​ ស្រី​ៗ​ណា​ក៏​ប្រាថ្នា​សក់​ក្រាស់​ស្អាត​ ទន់ ​រលោង​ ​រលាស់​ និង​មាន​គ្មាន​បែក​ចុង​ផង​ដែរ។​ ដោយ​សារ​ តែ​ឧបករណ៍​ធ្វើ​សក់​ប្រើ​កម្ដៅ​ និង​កង្វក់​នៃ​បរិយាកាស​ ក៏​ដូច​ជា​កម្ដៅ​ថ្ងៃ​ UV​ឡើង​ខ្លាំង​​ ដែល​ជា​មូល​ហេតុ​ចម្បង​ធ្វើ​សក់​ខូច។​ ប៉ុន្តែ​មាន​វិធី​សាស្ត្រ​ងាយ​ៗ​ដែល​មិន​ត្រឹម​តែ​អាច​ថែ​ទាំ និង​​ការពារ​សក់​ទេ​ តែ​ថែម​ទាំង​ជួយ​ធ្វើ​ឲ្យ​សក់​ទន់​រលោង​រលាស់​ ស្អាត​ដូច​សរសៃ​សូត្រ​ទៀត​ផង។​ វិធី​ព្យាបាល​សក់​នេះ​ស្រូល​ធ្វើ​បំផុត​ដោយ​ អ្នក​គ្រាន់​តែ​ត្រូវ​ការ​ ស្រាបៀ​មួយ​ដប​ប៉ុណ្ណោះ។​

វិធី​ធ្វើ៖​

១.​ កក់​សម្អាត​សក់​ឲ្យ​បាន​ស្អាត​ជា​មុន​សិន​ រួច​ចាក់​ស្រោច​ស្រាបៀ​លើ​សក់​ចាប់​ពី​គល់​អូស​មក​ដល់​ចុង​សក់។​ ២.​ ម៉ាស្សា​ គល់​សក់​និង​ស្បែក​ក្បាល​ ញី​ឲ្យ​សព្វ។​ ៣.​ ទុក​ចោល​ ៥​នាទី​សឹម​លាង​ចេញ។​ ៤.​ ធ្វើ​បែប​នេះ​មួយ​អាទិត្យ​ ២​ដង​។​

សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​ទទួល​បាន​លទ្ធផល​សក់​ស្អាត​ជា​ទី​គាប់​ចិត្ត​ក្រោយ​អនុវត្តន៍​ វិធីសាស្ត្រ​នេះ។

ចុចអាន៖ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​គ្រប់​គ្នា​ធ្វើ​បណ្ដាល​ឲ្យ​សក់​​ខូច​ធ្ងន់ធ្ងរ​ដោយ​មិន​ដឹង​ខ្លួន

ប្រភព៖ trendcrown ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម
អត្ថបទថ្មី