ដើម្បីរឹតចំណងស្នេហ៍ឲ្យកាន់តែស្និតរមួត នារីគួរយល់ដឹងពីរឿងសំខាន់មួយនេះ

  • 2019-10-16 04:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់​ទំនង​រវាង​បុរស​ និង​នារី​កាន់​តែ​មាន​ភាព​ផ្អែម​ល្ហែម​ផ្អែក​លើ​កត្តា​ជាច្រើន ការ​យល់​ចិត្ត​គ្នា ការ​យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​គ្នា ចេះ​អធ្យាស្រ័យ ចេះ​ផ្តល់​ពេល​វេលា​ឲ្យ​គ្នា ជា​ពិសេស សុខភាព និង​សម្រស់​ក៏​ជា​កត្តា​គួប​ផ្សំ​មួយ​ដែរ។

ជា​ការ​ពិត​បើ​សុខភាព​មិន​សូវ​ល្អ ភាព​ផ្អែម​ល្ហែម​ក៍​មិន​សូវ​មាន​ដែរ លើស​ពី​នេះ​ទៅ​ទៀត ការ​ថែ​ទាំ​សម្រស់ និង​រក្សា​រាង​ឲ្យ​នៅ​ស្អាត​ក៏​ជា​គន្លឹះ​មួយ​ដែល​អាច​រឹត​ចំណង​ស្នេហ៍​បាន​ផង​ដែរ។

(រូបតំណាង)

ស្រ្តី​គួរ​តែ​ថែ​ទាំ​សុខភាព និង​សម្រស់​ឲ្យ​នៅ​តែ​ស្រស់​ស្អាត ដូច្នេះ​ហើយ​គួរ​មាន​ផែន​ការ​គ្រួសារ​មួយ ពេល​ណា​ចង់​បាន​កូន​? ហើយ​គួរ​ទុក​គម្លាត​ពី​កូន​មួយ​ទៅ​កូន​មួយ​ទៀត​រយៈ​ពេល​ប៉ុន្មាន?​ ​ព្រោះ​ការ​មាន​កូន​ញឹក​ពេក​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ម្តាយ​។ ស្រ្តី​ភាគ​ច្រើន​ធាត់​ខូច​រាង ក្រោយ​ពេល​សំរាល​កូន​រួច ហើយ​អ្នក​ខ្លះ​គ្មាន​ពេល​ថែទាំ​សម្រស់ ព្រោះ​រវល់​តែ​មើល​ថែ​កូន​ជាដើម។

មិន​ចង់​ឲ្យ​មាន​កូន​ញឹក ​ហើយ​ខ្លាច​ខូច​រាង​មែន​ទេ?​ ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អ៊ីវ៉ា​អាច​ជួយ​បាន ព្រោះ​ជា​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ជំនាន់​ថ្មី ងាយ​ស្រួល​ប្រើ មាន​តម្លៃ​សមរម្យ និង​ជា​ផលិតផល​មក​ពី​អឺរ៉ុប មាន​ផល​រំខាន​តិច ជា​ពិសេស​មិន​ធ្វើ​ឲ្យ​ឡើង​ទំងន់ ធ្វើ​ឲ្យ​ស្រី​កាន់​តែ​មាន​ភាព​ជឿ​ជាក់។

អ្នក​អាច​រក​ទិញ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត អ៉ីវ៉ា បាន​នៅ​តាម​ឱសថ​ស្ថាន​ស្រប​ច្បាប់​នានា ក្នុង​ប្រទេស​កម្ពុជា។

ព័ត៌មាន​បន្ថែម សូម​ចូល​ទៅហ្វេស​ប៊ុក៖ ថ្នាំគ្រាប់ពន្យារកំណើត អ៉ីវ៉ា -​EVA

អត្ថបទ៖ លីដា

អត្ថបទពេញនិយម