កូរ៉េរកឃើញថា ចំនួនសិស្សមានបំណងចង់សម្លាប់ខ្លួនកាន់តែកើនឡើង

  • 2019-10-16 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​កំឡុង​ពេល​មួយ​ទសវត្សន៍​ចុង​ក្រោយ​នេះ អត្រា​សម្លាប់​ខ្លួន​របស់​សិស្សានុសិស្ស​កូរ៉េ​នៅ​តែ​បន្ត​កើន​ឡើង ហើយ​តួ​លេខ​បាន​កើន​ឡើង​ខ្ពស់​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៨ ដែល​ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​ជា​ខ្លាំង។

រូបតំណាង

យោង​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន Mainichi របស់​ប្រទេស​ជប៉ុន ​ក្នុង​ខែ​​តុលា​​នេះ​បាន​ឲ្យ​ដឹង​ថា មាន​សិស្ស​ចំនួន​៧០៩​នាក់​មាន​បំណង​សម្លាប់​​ខ្លួន និង​១៤៤​នាក់​បាន​សម្លាប់​ខ្លួន​នៅ​ប្រទេស​កូរ៉េ​កាល​ពី​​ឆ្នាំ​២០១៨។ នេះ​គឺ​ជា​តួលេខ​ដែល​ខ្ពស់​បំផុត ចាប់​ពី​ពេល​ក្រសួង​អប់រំ​កូរ៉េ​ចាប់​ផ្ដើម​រាប់​ពី​ឆ្នាំ​២០១១។

រូបតំណាង

អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ​គឺ​មក​ពី​ ក្មេង​ៗ​មិន​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​សង្គម ហើយ​ញៀន​នឹង​គ្រឿង​បច្ចេកវិទ្យា​ខ្លាំង​ពេក។ តួ​លេខ​នៃ​កូន​សិស្ស​ដែល​ព្យាយាម​សម្លាប់​ខ្លួន​បាន​កើន​ពី​១៩​ករណី ដល់​៣៧​ករណី។ ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ មាន​សិស្ស​ថ្នាក់​បឋម​៥៨​ករណី​ចង់​សម្លាប់​ខ្លួន ហើយ​មាន​៣​នាក់​​សម្លាប់​ខ្លួន​បាន​សម្រេច។

រូបតំណាង

សាស្ត្រាចារ្យ Hong Hyun Joo នៃ​សកលវិទ្យាល័យ Hallym បាន​ឲ្យ​ដឹង​ថា​ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​ដែល​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​កាន់​តែ​មាន​អាយុ​តិច​ជាង​មុន។ សំពាធ​នៃ​ការ​សិក្សា​ខ្ពស់​ពេក​នៃ​ប្រព័ន្ធ​អប់រំ​របស់​កូរ៉េ​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​កើត​បញ្ហា​នេះ​ដូច​គ្នា ដោយ​ជា​មធ្យម សិស្សានុសិស្ស​កូរ៉េ​ត្រូវ​រៀន​ពី​១០ ទៅ​១២​ម៉ោង ដោយ​ខែ​វ៉ាកង​ក៏​ត្រូវ​រៀន​ដូច​គ្នា៕

ចុចអាន៖ ​​ ហេតុអ្វីបានជាគេប្រារព្ធ​ទិវា​​កុមារី​អន្តរជាតិ ១១ តុលា?

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel