ហេតុអ្វីបានជាគេប្រារព្ធទិវាកុមារីអន្តរជាតិ ១១ តុលា?
- 2019-10-11 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានជាគេប្រារព្ធទិវាកុមារីអន្តរជាតិ ១១ តុលា?
ស្ទើររៀងរាល់ឆ្នាំ ក្មេងស្រីមិនទាន់គ្រប់អាយុត្រូវបង្ខំឲ្យរៀបការ រួមទាំងការធ្វើបាបទារុណកម្មផ្លូវចិត្ត រាងកាយ និងមិនសូវទទួលបានការថែទាំដូចក្មេងប្រុសឡើយ។ នេះជាការរើសអើងមួយ ដែលត្រូវយកចិត្តទុកដាក់ និងលុបបំបាត់ជាបន្ទាន់។
អាស្រ័យហេតុនេះហើយ អង្គការសហប្រជាជាតិសម្រេចបង្កើតទិវាកុមារីអន្តរជាតិ រៀងរាល់ឆ្នាំ នៅថ្ងៃទី១១ ខែតុលា។ ទិវានេះ ទទួលស្គាល់សិទ្ធិរបស់ក្មេងស្រី និងជំរុញការតាំងចិត្តជាសកលក្នុងការបញ្ចប់ការម៉ាក់ងាយភេទស្ត្រី ការរើសអើង អំពើហិង្សា និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ច ដែលធ្វើអោយប៉ះពាល់ដល់ក្មេងស្រី។ លើសពីនេះ ការបំបែកវដ្តនៃការរើសអើងនិងអំពើហិង្សា ដើម្បីលើកកម្ពស់ ការពារពេញលេញព្រមទាំងប្រកបដោយប្រសិទ្ធភាពនៃសិទ្ធិមនុស្សដល់ក្មេងស្រី។ នេះជាការទាមទាឲ្យមានការចូលរួមយ៉ាងសកម្មពីឪពុកម្ដាយរបស់ពួកគេ អាណាព្យាបាលដើម្បីផ្ដល់សេវាថែទាំដូចអ្នកគ្រប់គ្នា។
ទិវាកុមារីអន្តរជាតិ បានផុសផុលឡើង តាមរយៈគម្រោងរបស់អង្គការក្រៅរដ្ឋាភិបាល Plan International ដែលសហការជាមួយដៃគូផ្សេងៗក្នុងពិភពលោក។ គោលគំនិតនៃការប្រារព្ធទិវានេះពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីជាការដាស់តឿនឲ្យមនុស្សគ្រប់គ្នាទទួលបានសារការពារក្មេងស្រី។
ម្ល៉េះហើយយើងទាំងអស់គ្នា ត្រូវចូលរួមជាសកលដើម្បីការពារ ព្រមទាំងលើកកម្ពស់សិទ្ធិក្មេងស្រី ឲ្យទទួលបានការថែទាំ គាំពារយ៉ាងប្រសើរដូចក្មេងប្រុសដែរ៕
ចុចអានបន្ត៖
ចង់ឲ្យបរទេសស្គាល់និងអភិរក្សម្ហូបខ្មែរ ចុងភៅនារីម្នាក់ខំធ្វើរឿងច្រើនយ៉ាងគួរឲ្យរំភើបចិត្ត (វីដេអូ)