ក្បួនទាយបង្ហើបថា មានមនុស្សកើតចំខែចំនួន៣ សំណាងខ្លាំងក្នុងឆ្នាំ២០២០

  • 2019-10-14 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​អ្នក​កើត​​ក្នុង​ខែ​ទាំង​៣​នេះ ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ដល់​ពេលវេលា​មាស​ហើយ​ ដោយសារ​ជីវិត​របស់​ពួក​គេ​នឹង​ជួប​សេចក្ដី​សុខ។ ​

​យោង​តាម​ក្បួន​ទស្សន៍​ទាយ ​​​នៅ​ក្នុង​ឆ្នាំ​២០២០ ​នៅ​ក្នុង​ឆាក​ជីវិត​របស់​អ្នក​កើត​​ខែ​ទាំង​​៣ ​នឹង​ជួប​តែ​រឿង​ល្អ​ៗ ​​​រីក​រាយ​ជាមួយ​នឹង​ជីវិត​ស្ងប់​សុខ​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់។ ​លើស​ពី​នេះ ​​បើ​ទោះ​មិន​កើត​ក្នុង​ត្រកូល​គ្រួសារ​អ្នក​មាន ​ក៏​ដល់​អាយុ​មាស​ដែល​អនាគត​របស់​ពួក​គេ​ពោរ​ពេញ​ដោយ​​ភាព​រុង​រឿង ​គ្មាន​ក្ដី​បារម្ភ​​ទៀត។ ​ពេល​កំពុង​ប្រឈម​នឹង​រឿង​លំ​បាក​ បែរ​ជា​ពួក​គេ​ជួប​សំណាង​ដោយ​ចៃ​ដន្យ​ទៅ​វិញ។

តោះ ​ចង់​ដឹង​ថា​មាន​ខែ​អ្វី​ខ្លះ​ដែល​សំណាង​ខ្លាំង​ក្នុង​ឆ្នាំ​២០២០ ​មក​ដឹង​ទាំង​អស់​គ្នា​៖

​១. ​​អ្នក​កើត​ខែ​មិនា

​មនុស្ស​កើត​ក្នុង​ខែ​ទី​៣​នេះ ​ជា​អ្នក​​មាន​បេះ​ដូង​រឹង​មាំ អត់​ធ្មត់ និង​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​រឿង​រ៉ាវ​ដោយ​ការ​ប្ដេជ្ញា​ចិត្ត។ ​​​គេ​ធ្លាប់​ឆ្លង​កាត់​ការ​លំ​បាក ហើយ​​បន្តិច​ទៀត​លាភ​សំណាង​នឹង​ទូ​ទាត់​ឲ្យ​គេ​វិញ​។

គេ​ទំនង​នឹង​មាន​​ការ​ជួយ​ជ្រោម​ជ្រែង​​ពី​អ្នក​មាន​អាយុ​ច្រើន ​​ហើយ​ពេល​នោះ​ទាំង​របរ​រក​ស៊ី និង​ជីវិត​​ជួប​តែ​សុខ​ដុម​គួរ​ឲ្យ​សរសើរ។ ​ជា​ភាព​ជាក់​លាក់ ​ពួក​គេ​នឹង​មាន​ឱកាស​​មួយ​​ គឺ​ឆ្នាំ​២០២០ ​ដើម្បី​ផ្លាស់​ប្ដូរ​ឆាក​ជីវិត។ ចាប់​ពី​ដើម​ឆ្នាំ​​ឆ្ពោះ​ទៅ​ដល់​ចុង​ឆ្នាំ ​សំណាង​លាភ​នឹង​តោង​ទាម​គេ​មិន​លែង ហើយ​ធ្វើ​ឲ្យ​គេ​​ឈប់​ខ្វល់​ពី​ទុក្ខ​​ព្រួយ​ទៀត ​ព្រោះ​ជីវិត​សម្បូរ​​សប្បាយ។

២. ​​អ្នក​កើត​ខែ​កញ្ញា

​ចំពោះ​អ្នក​កើត​ក្នុង​ខែ​នេះ​វិញ ភាគ​ច្រើន​ជា​មនុស្ស​មាន​ចរិត​ឬក​ពារ​ម៉ឺង​ម៉ាត់ ​ខ្ជាប់​ខ្ជួន ​និង​​ចិត្ត​ធម៌។ ​​គេ​ជា​មនុស្ស​មាន​ចក្ខុ​វិស័យ ​ស្វា​ហាប់ ​មាន​សមត្ថភាព​ក្នុង​ការ​ក្លាយ​ជា​មេ​ដឹក​នាំ​។ គេ​ច្រើន​តែ​មាន​ទំនាក់​ទំនង​ល្អ​ក្នុង​សង្គម​រស់​នៅ ដូច្នេះ​ហើយ​ទើប​អ្នក​ផង​តែង​ចង់​ឲ្យ​គេ​​ធ្វើ​ជា​អ្នក​ដឹក​នាំ ដោយសារ​តែ​ពាក្យ​សំដី​របស់​គេ​មាន​ឥទ្ធិពល។​

​យោង​តាម​ក្បួន​ទស្សន៍​ទាយ ​​ឲ្យ​ដឹង​ថា ​អ្នក​កើត​ខែ​​ទី​៩​នេះ ​ទោះ​កន្លង​មក​គេ​ជួប​រឿង​ច្របូក​ច្របល់​ក៏​ដោយ ​តែ​វា​លែង​ក្លាយ​ជា​សញ្ញា​​​គួរ​ឲ្យ​ខ្វល់​ខ្វាយ​ទៀត​ហើយ​ព្រោះ​ភាព​ជោគជ័យ​របស់​គេ​ខិត​ជិត​មក​ដល់​ហើយ​។ ឆ្លង​ចូល​ឆ្នាំ​២០២០ ​ពួក​គេ​នឹង​​រក​ឃើញ​ឱកាស​ដើម្បី​កែ​ប្រែ​ជោគ​វាសនា​ឡើង​ទៅ​មួយ​កម្រិត​ទៀត។ ​នៅ​ថ្ងៃ​ក្រោយ ពួក​គេ​មិន​ត្រឹម​រីក​រាយ​នឹង​ភាព​​សម្បូរ​សប្បាយ​ជាមួយ​​សាច់​ញាតិ​នោះ​ទេ ​តែ​ក៏​អស់​កើត​ទុក្ខ បារម្ភ​ច្រើន​ទៀត​ដែរ។

៣. ​អ្នក​កើត​ខែ​វិច្ឆិកា ​​

​បើ​និយាយ​ពី​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​នេះ​វិញ ​គេ​ជា​មនុស្ស​មាន​ការ​គិត​វិជ្ជមាន និង​តែង​លើក​ទឹក​ចិត្ត​សម្រាប់​ជីវិត​ខ្លួន​ឯង​ឲ្យ​​មាន​​កម្លាំង​ដើរ​​ទៅ​មុខ​គួរ​ឲ្យ​សរសើរ ​ថ្វី​បើ​កន្លង​មក​តែ​​ង​ប្រទះ​នឹង​រឿង​ស្មុគ​ស្មាញ​ក៏​ដោយ។ ​អ្នក​កើត​ចំ​ខែ​ទី​១១​នេះ ​ជា​មនុស្ស​ឆ្លាត​វៃ ​មាន​ទេព​កោសល្យ។ ​មិន​ត្រឹម​ជា​មនុស្ស​មាន​ស្នេហា​ជ្រាល​ជ្រៅ ​​អត្ត​ចរិត​​គេ​វិញ​ក៏​សុភាព​រាប​សារ​ដែល​ធ្វើ​ឲ្យ​អ្នក​ផង​ចូល​ចិត្ត។ ​

​យោង​តាម​ក្បួន​ហោរា​សាស្រ្ត វេលា​កន្លង​ដែល​ធ្លាប់​តែ​ឈឺ​ក្បាល​នឹង​រឿង​រញ៉េរញ៉ៃ ​ដល់​ពេល​ដែល​អរគុណ​ចិត្ត​ដ៏​ក្លាហាន​របស់​​គេ​ដែល​បាន​យក​ឈ្នះ​វា។ ​សម្រាប់​​ពេល​បន្តិច​ទៀត ​ទំព័រ​ថ្មី​នៃ​​ជីវិត​ចាប់​ផ្ដើម​បើក ដើម្បី​ស្រវា​យក​ភាព​រុង​រឿង។ ​ពិសេស​ឆ្លង​ចូល​ឆ្នាំ​២០២០ ​អ្នក​កើត​ខែ​វិច្ឆិកា ​នឹង​ជួប​ឱកាស​មាស​​យ៉ាង​ច្រើន ដែល​កាន់​តែ​ជួយ​ជំរុញ​ឲ្យ​ជីវិត​របស់​ពួក​គេ​រឹង​មាំ​ឆ្ពោះ​ទៅ​មុខ។ ​គេ​នឹង​​រក​ប្រាក់​បាន​ច្រើន ​ហើយ​កាន់​តែ​ពិសេស​ទៀត​នោះ ​គឺ​ដល់​ពេល​ដែល​ជួប​មនុស្ស​ក្នុង​បេះ​ដូង​ច្បាស់​លាស់​ម្នាក់៕​​

ចុចអាន៖ ​​ ឆ្នាំ២០២០ មនុស្សកើតក្នុងឆ្នាំទាំង៣នេះ ជួបសំណាងធំ ជីវិតមានហុងស៊ុយ

​​​​​​​

ប្រភព៖ soha ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម