ឆ្នាំ២០២០ មនុស្សកើតក្នុងឆ្នាំទាំង៣នេះ ជួបសំណាងធំ ជីវិតមានហុងស៊ុយ
- 2019-10-08 05:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ២០២០ មនុស្សកើតក្នុងឆ្នាំទាំង៣នេះ ជួបសំណាងធំ ជីវិតមានហុងស៊ុយ
ក្នុងឆ្នាំ២០២០ខាងមុខ មានឆ្នាំ៣ ដែលតាមហោរាសាស្រ្តជឿថានឹងទទួលលាភសំណាងធំ ធ្វើឲ្យផ្លាស់ប្តូរឆាកជីវិតរបស់ពួកគេបាន។
១. ឆ្នាំមមែ
មនុស្សដែលកើតក្នុងឆ្នាំនេះ ច្រើនជាអ្នករម្យទម អត់ធ្មត់ និងដឹងពីរបៀបច្បាមឱកាសដើម្បីសាងអនាគត។ គេច្រើនតែជាមនុស្សឆ្លាតខាងរកមាសប្រាក់ ដោយមិនសូវពឹងផ្អែកគ្រួសារឡើយ។ បើនិយាយពីគុណសម្បត្តិរបស់ឆ្នាំពពែនេះវិញ គេជាមនុស្សពូកែសម្របខ្លួននឹងមជ្ឈដ្ឋានថ្មីបំផុត។
តាមក្បួនហោរាសាស្ត្រ ក្នុងឆ្នាំ២០១៩ គេជួបរឿងមិនសប្បាយចិត្ត តែក្នុងឆ្នាំ២០២០វិញ គ្រប់យ៉ាងនឹងផ្លាស់ប្ដូរ។ អ្នកនឹងទទួលលាភពីអ្នកណាម្នាក់ជួយឧបត្ថម្ភ និងពីអ្នកមានទ្រព្យជាច្រើន។ ចាប់ពីឆ្នាំ២០២០ រហូត១០ឆ្នាំខាងមុខ ជីវិតរបស់អ្នកកើតឆ្នាំមមែនឹងប្រសើរឡើងៗ។ សំណាងចេះតែចូលមកដូចទឹកបាក់ទំនប់។ ភាគច្រើនអ្នកមាន រួមទាំងបុគ្គលមានសមត្ថភាពចូលមកក្នុងជីវិតរបស់គេ ជួយត្រួសត្រាយផ្លូវជីវិតគេបន្ថែម។ ចំណែកមនុស្សនៅជុំវិញទៀតសោត ក៏បង្កើតនូវការសាទរដល់គេ តម្រង់ទិសដៅ ធ្វើឲ្យជីវិតពេញដោយសុខដម។
២. ឆ្នាំជូត
គេច្រើនជាមនុស្សឆ្លាត មានទេពកោសល្យ ឯករាជ្យភាព និងមានការច្នៃប្រឌិតឥតឈប់ឈរធ្វើឲ្យជីវិតគេកាន់តែរសនិយម។ លើសពីនេះ គេក៏ជាមនុស្សរឹងមាំ ហ៊ានគិតនិងធ្វើអ្វីមួយ ដោយលទ្ធផលច្រើនតែមិនសូវខកចិត្តទេ។ ទន្ទឹងនឹងនេះ គេអាចបត់បែនជាមួយមជ្ឈដ្ឋានថ្មី ព្រមទាំងបំពេញកិច្ចការបានតាមវិធីយ៉ាងប្រសើរ។
តាមក្បួនទស្សន៍ទាយ អ្នកកើតឆ្នាំកណ្ដុរក្នុងឆ្នាំ២០១៩ មានរឿងសំខាន់ៗច្រើនបានផ្លាស់ប្ដូរក្នុងជីវិត។ ប៉ុន្តែពួកគេនូវតែរកឃើញវិធីដោះស្រាយឲ្យជីវិតស្រស់បំព្រងដូចផ្ការីកក្នុងសួន។ សម្រាប់ដើមឆ្នាំ២០២០វិញ ជាឆ្នាំដែលគេត្រៀមចាប់យកភាពសប្បាយរីករាយ ជីវិតពោរពេញដោយទ្រព្យសម្បត្តិ ឱកាសក៏ចេះតែមាន ជាឆ្នាំដែលជួយឲ្យជីវិតអ្នកកាន់តែផ្លាស់ប្ដូរទៅរកភាពប្រសើរឡើងៗ។ បើនិយាយពី១០ឆ្នាំខាងមុខវិញ គេនឹងទទួលបានកិត្តិនាម ការងារនឹងធឹង ព្រមទាំងជីវិតអ្នកមាននិងស្រស់ស្អាត។
៣. ឆ្នាំរកា
អ្នកកើតឆ្នាំនេះជាមនុស្សប្រឹងប្រែងធ្វើការ និងតែងតែកសាងជីវិតឲ្យបានពេញលេញ។ មនុស្សកើតឆ្នាំមាន់ សុខចិត្តលះបង់ខ្លួនឯងដើម្បីឲ្យអនាគតកាន់តែភ្លឺស្វាង ពួកគេគិតថា ការប្រឹងប្រែងនឹងនាំមកនូវជោគជ័យ ហើយដំណោះស្រាយតែងមានសម្រាប់ជីវិត។
ចំពោះក្បួនទស្សន៍ទាយវិញ ក្នុងឆ្នាំ២០១៩ ឆ្នាំរកាទទួលបានលាភពីព្រះជាម្ចាស់ ព្រមទាំងឱកាសផ្សេងៗ។ យ៉ាងណាក៏ដោយ ជីវិតរបស់អ្នកកើតឆ្នាំមាន់នឹងកាន់តែផ្លាស់ប្ដូរយ៉ាងវិជ្ជមានក្នុងឆ្នាំ ២០២០។ ពីឆ្នាំ២០២០ទៅ ឆ្នាំរកានឹងជួបតែឱកាសល្អៗច្រើនដើម្បីផ្លាស់ប្ដូរជីវិត ព្រមទាំងមានអ្នកត្រួសត្រាយ ជួយឆ្នាំរកាឲ្យជោគជ័យក្នុងជីវិតការងារ។ បើអ្នកនៅលីវវិញ នឹងអាចរៀបការបាននៅឆ្នាំក្រោយ។ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ លុយចេះហូរចូលឥតខ្វះនឹងក្លាយជាអ្នកមានឆាប់ៗ៕
ចុចអាន៖ ចង់ដឹងថាអ្នកដទៃវាយតម្លៃយើងយ៉ាងម៉េច អាចដឹងតាមការរើសដើមឈើខាងក្រោម