រៀនធ្វើគ្រឿងផ្សំពងទាកូនបែបថ្មី ឈ្ងុយឆ្ងាញ់លើសរសជាតិធ្លាប់ញ៉ាំកន្លងមក
- 2019-10-11 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនធ្វើគ្រឿងផ្សំពងទាកូនបែបថ្មី ឈ្ងុយឆ្ងាញ់លើសរសជាតិធ្លាប់ញ៉ាំកន្លងមក
អ្នកធ្លាប់តែញ៉ាំពងទាកូនស្ងោរដោយរសជាតិធម្មតា ពេលញ៉ាំគ្រាន់តែដាក់អំបិល ម្រេច ក្រូចឆ្មា លាយគ្នាជាការស្រេច។ ដើម្បីឲ្យប្លែកលើសរសជាតិបែបនេះបន្ថែម កញ្ញា សូមលើកយករូបមន្តគ្រឿងផ្សំបែបថ្មីឲ្យឈ្ងុយឆ្ងាញ់ លើសពីពងទាកូនដែលអ្នកធ្លាប់ញ៉ាំកន្លងមក។
គ្រឿងផ្សំ៖
-ស៊ុតកូន ៥ -៦ គ្រាប់
-ស្លឹកខ្ទឹម ស្លឹកអំពិល
-អំបិល ស្ករ ប្រេងឆា
-ទឹកប្រេងខ្យង សាតេ
វិធីធ្វើ៖
-ដាក់ស្លឹកអំពិល ៥០ក្រាមបង់ចូលទឹកពុះ ដើម្បីចម្រាញ់បានទឹកអំពិល។ យកខ្ទះឆាម្ទេសក្រៀមឲ្យឈ្ងុយ រួចទុកមួយអន្លើ។
-ដាក់ប្រេងចូលខ្ទះ ហើយដាក់ខ្ទឹមសនិងខ្ទឹមក្រហមលីងចូលគ្នាឲ្យឡើងក្លិនឈ្ងុយ។ រួចចាក់ទឹកអំពិល ៣ - ៤ ស្លាបព្រា។ បន្ទាប់មកដាក់ទឹកម្ទេសមួយស្លាបព្រា ប្រេងខ្យងមួយស្លាបព្រា អំបិល ស្ករ សាតេ ចូលគ្នា។ រួចថែមទឹកបន្តិច និងម្ទេសក្រៀមដែលឆារួចទុកមួយសន្ទុះឲ្យពុះ។
-ស៊ុតយកទៅស្ងោររួចត្រូវបកសំបកចេញ ដាក់ចាន។ បន្ទាប់មក ចាក់ទឹកគ្រឿងផ្សំដែលទើបធ្វើរួចស្រោចពីលើពងទាទាំងនោះ។
អ្នកអាចបន្ថែមសណ្ដែកដីពីលើពងទាកូនក៏បាន ដើម្បីបង្កើនរសជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងថែមបន្លែដូចជាជី ឬខ្ញី សម្រាប់ញ៉ាំជាមួយ៕
ចុចអាន៖ កុំឲ្យក្រញាញ់ខួរពេលចេញវិក័យបត្រភ្លើងអស់លុយច្រើន គួរដឹងល្បិចសំចៃប្រើកំសៀវអគ្គីសនី