កុំឲ្យក្រញាញ់ខួរពេលចេញវិក័យបត្រភ្លើងអស់លុយច្រើន គួរដឹងល្បិចសំចៃប្រើកំសៀវអគ្គីសនី

  • 2019-10-11 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​សន្សំ​សំ​ចៃ​​ភ្លើង​ពេល​ប្រើ​ប្រាស់​កំ​សៀវ​អគ្គីសនី ​អ្នក​អាច​អនុវត្ត​តាម​វិធី​ងាយ​ៗ​​៤​យ៉ាង​ដូច​ខាង​ក្រោម​បាន។ ​កុំ​ឲ្យ​ដល់​ពេល​ចេញ​វិក័យបត្រ​ភ្លើង​មក​ ក្រញាញ់​ខួរ​​វិល​មុខ​នឹង​តួលេខ​​លុយ​ច្រើន​សន្ធឹក ហើយ​តាំង​រអ៊ូ​ថា​អត់​សូវ​ប្រើ​ភ្លើង​ច្រើន​ផង ​ម៉េច​អស់​លុយ​​ច្រើន​ម្ល៉េះ។

១. ទិញ​កំសៀវ​មាន​លោត​សញ្ញា

​នៅ​ពេល​អ្នក​ទិញ​កំសៀវ​ គួរ​តែ​ជ្រើស​យក​​កំសៀវ​ណា​មាន​ប៊ូតុង​បង្ហាញ​សញ្ញា​នៅ​ពេល​ដោត​ភ្លើង​ដាំ​ទឹក។ ​វា​នឹង​ងាយ​ស្រួល​ដឹង​ថា ​ទឹក​កំពុង​ដាំ ហើយ​ពេល​ពុះ​នឹង​បិទ​​អូ​តូ​ម៉ា​ទិច។ ​តែ​អ្នក​ក៏​ត្រូវ​ដក​ឌុយ​​ចេញ​ពី​ព្រី​ភ្លើង​ដែរ។ ​វិធី​នេះ​ជួយ​សន្សំ​សំចៃ​ភ្លើង ​និង​មិន​ខាត​ពេល​មក​មើល​ថា​ពេល​ណា​ទឹក​ពុះ។

២. ​កុំ​ដាក់​ទឹក​ច្រើន​​​ឬ​តិច​ពេក

​​កុំ​ដាក់​ទឹក​ច្រើន​ពេក ហើយ​ក៏​មិន​ត្រូវ​ដាក់​តិច​ពេក​ដែរ។ ​គួរ​ដាក់​បរិមាណ​ទឹក​សម​ល្មម​តាម​តម្រូវ​ការ។

៣. ​លាង​កំបោរ​ជាប់​កំសៀវ​ចេញ​ពេល​ប្រើ​យូរ​

​ជា​ធម្មតា ​កំសៀវ​អគ្គិសនី​ប្រើ​យូរ​ឆ្នាំ​ទៅ​តែង​មាន​ជាប់​កំបោរ​នៅ​បាត​មិន​ខាន។ ​ម្ល៉ោះ​ហើយ​ពេល​ដាំ​ទឹក​ទៅ ​​អ្នក​ផឹក​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ។ ​លុប​បំបាត់​បញ្ហា​ទាំង​នេះ ​អ្នក​អាច​យក​ទឹក​ខ្មេះ​ពណ៌​ស​មួយ​ភាគ​លាយ​ជាមួយ​ទឹក​ធម្មតា​​មួយ​ភាគ​ដាំ​ចូល​​គ្នា​មួយ​ពុះ ​បន្ទាប់​មក​លាង​កំសៀវ​ចេញ​ដោយ​ទឹក​ត្រជាក់។

៤. ​បិទ​គម្រប​ពេល​ដាំ​ទឹក

​ត្រូវ​ចាំ​ថា ពេល​ដាំ​ទឹក​កុំ​ភ្លេច​បិទ​គម្រប​កំសៀវ​ផង ព្រោះ​វា​នឹង​ធ្វើ​​ឲ្យ​ទឹក​ឆាប់​ពុះ មិន​សូវ​ខាត​ភ្លើង។ ​ម្យ៉ាង​ទៀត ​​ពេល​អ្នក​បិទ​គម្រប ​កុង​តាក់​លោត​ឡើង​លើ​កំសៀវ​នឹង​​រលត់​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​សីតុណ្ហភាព​ទឹក​ពុះ​​ឈាន​ដល់​១០០​ អង្សារ​សេ៕

ចុចអាន៖ ​ ពេល​ស្នាក់​នៅ​សណ្ឋាគារ ហាម​ដាច់​ខាត​ប្រើ​របស់​ទាំង​នេះ ប្រយ័ត្ន​យក​រោគ​ដាក់​ខ្លួន

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម