ជះ​លុយ ២០០០ ​ដុល្លារ​ទៅ​កែ​ច្រមុះ នារី​ម្នាក់​សន្មត​ថា ច្រមុះស្អាត​អាច​លើក​សម្រស់​ដល់​ទៅ៨០%

  • 2019-10-10 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​មួយ​រូប បាន​ទទួល​ការ​ចាប់​អាម្មណ៍​ជា​ខ្លាំង​នៅ​ពេល​ចែក​រំលែក​ពី​ដំណើរ​នៃ​ការ​វះកាត់​កែ​ច្រមុះ​របស់​ខ្លួន ដោយ​បាន​លើក​ឡើង​ថា កែ​តែ​ច្រមុះ​មួយ​មុខ ទម្រង់​មុខ​ទាំង​ស្រុង​នឹង​ផ្លាស់​ប្ដូរ​ប្រែ​ជា​ស្អាត​តាម​នោះ​ដែរ។

សម័យ​កាល​ជឿនលឿន និង​ចាប់​ផ្ដើម​សម្បូរ​បែប ក្រៅ​ពី​តម្រូវ​ការ​ហូប​ចុក និង​ស្លៀក​ពាក់​ដែល​ជា​កត្តា​ដែល​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​នោះ​ មនុស្ស​យើង​ចាប់​ផ្ដើម​ស្វែង​រក​អ្វី​ដែល​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​មាន​សេចក្ដី​សុខ ដោយ​ក្នុង​នោះ​រួម​មាន​ការ​ធ្វើ​ដំណើរ​កម្សាន្ត ក្នុង​និង​ក្រៅ​ស្រុក។ ឯ​មួយ​ចំនួន​ទៀត នឹង​ចាប់​ផ្ដើម​ងាក​មក​​ផ្ដោត​លើ​ការ​តុប​តែង​ខ្លួន​ឯង​វិញ។

ជាក់​ស្ដែង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​មាន​មនុស្ស​​មិន​ថា​ប្រុស​ឬ​ស្រី​ចាប់​អារម្មណ៍​លើ​កែ​សម្ផស្ស​ដើម្បី​ឲ្យ​ខ្លួន​មាន​ទំនុក​ចិត្ត ក៏​ដូច​ជា​បាន​ស្អាត​ជាង​មុន។ ហើយ​ចំណុច​ដែល​ភាគ​ច្រើន​តែង​កែកុន​នោះ គឺ​ត្រង់​ខ្ទង់​ច្រមុះ​នេះឯង។ យោង​តាម​ការ​ចែក​រំលែករបស់​នារី​វ័យ​៣៣​ឆ្នាំ​មួយ​រូប មក​ពី​ប្រទេស​វៀតណាម ដែល​បាន​ចំណាយ​លុយ​៤៥​លាន​ដុង (ជិត​២០០០​ដុល្លារ) ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ការ​ចែក​រំលែកដំណើរ​ទៅ​កាន់​ការ​វះ​កាត់​ច្រមុះ​របស់​ខ្លួន​បាន​ឲ្យ​ដឹង​ថា ឲ្យ​តែ​ច្រមុះ​ស្អាត អ្នក​អាច​ស្អាត​ជាង​មុន​ដល់​ទៅ​៨០​%។

តាម​នោះ​ដែរ នារី​ឈ្មោះ Tu Anh មក​ពី​ទីក្រុង​ហូជីមិញ​​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កែ​ច្រមុះ នាង​មាន​ទម្រង់​មុខ​សាមញ្ញ ដែល​មនុស្ស​មើល​ម្ដង​នឹង​មិន​ចាំ​មុខ​ឡើយ។ ក្រោយ​ពេល​ចំណាយ​ពេល​គិត​គូរ​ច្បាស់​លាស់​ជិត​២​ឆ្នាំ នាង​ក៏​សម្រេច​ចិត្ត​ថា​ទៅ​កែ​ច្រមុះ។ ដោយ​គិត​ថា មនុស្ស​ម្នាក់​កើត​មក​មាន​មុខ​តែ​១ នាង​បាន​ជ្រើស​យក​ពេទ្យ​ធំ​មួយ​ក្នុង​ទីក្រុង​ដើម្បី​ធ្វើ ហើយ​អស់​លុយ​ដល់​ជិត​២០០០​ដុល្លារ។

នាង​បាន​បន្ថែម​ថា ការ​សម្រច​ចិត្ត​ដ៏​ប្រថុយ​នៅ​ពេល​នោះ បាន​ប្ដូរ​ឲ្យ​នាង​វិញ​នូវ​ទម្រង់​មុខ​ដែល​ខ្លួន​ពេញ​ចិត្ត​ ហើយ​មិន​ស្ដាយ​ថវិការ​ដែល​បាន​ចំណាយ​ឡើយ។ គ្រប់​គ្នា​បាន​សរសើរ​ថា​នាង​ស្អាត​ប្លែក ឯ​ម្ចាស់​សមី​ខ្លួន​ផ្ទាល់ បាន​ឲ្យ​ដឹង​ថា នាង​ស្អាត​ជាង​មុន​ដល់​ទៅ​៨០​% បើ​​ទោះ​បី​ជា​កែ​តែ​មួយ​ចំណុច​លើ​មុខ​ក៏​ដោយ៕

ចុចអានបន្ត៖ ៤​​ វិធី​ជួយ​កុំ​ឲ្យ​សុដន់​យារ​ធ្លាក់​ និង​នៅ​តែ​ស្រស់​ស្អាត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម