៤ វិធីជួយកុំឲ្យសុដន់យារធ្លាក់ និងនៅតែស្រស់ស្អាត
- 2019-10-09 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីជួយកុំឲ្យសុដន់យារធ្លាក់ និងនៅតែស្រស់ស្អាត
រឿងដែលទាក់ទង់នឹងដើមទ្រូងគឺជារឿងមួយដែលមនុស្សស្រីមិនអាចមិនយកចិត្តទុកដាក់ និងមិនខ្វល់បានទេ។ បើអ្នកចេះតែបណ្ដោយវាអាចធ្វើឲ្យសុដន់របស់អ្នកងាយនឹងយារធ្លាក់។ ខាងក្រោមនេះជាវិធីសាស្ត្រ ៤ ដែលជួយឲ្យសុដន់របស់អ្នកនៅតែស្រស់ស្អាត ហើយកុំភ្លេចប្រាប់តៗគ្នាផង។
១. ជ្រើសរើសអាវទ្រនាប់ឲ្យត្រូវនឹងទំហំ
ដល់ពេលហើយដែលអ្នកគួរតែទិញអាវក្នុងដែលមានសភាពរយីករយាក និងខុសពីទំហំសុដន់។ ត្រូវលមើលផងព្រោះពាក់អាវក្នុងរលុងពេកធ្វើឲ្យសុដន់ធ្លាក់ ហើយបើពាក់រឹបពេកនិងធ្វើឲ្យសុដន់ខូចទ្រង់ទ្រាយ។
២. ពាក់អាវទ្រនាប់ប្រភេទកីឡាពេលហាត់ប្រាណ
គ្រប់ពេលទៅហាត់ប្រាណនារីៗត្រូវតែពាក់អាវក្នុងប្រភេទជាអាវសម្រាប់ហាត់កីឡា។ ព្រោះនៅពេលហាត់ប្រាណ សុដន់នឹងធ្វើចលនាគ្រប់ពេល ចឹងហើយអ្នកត្រូវតែពាក់អាវក្នុងប្រភេទកីឡា ដើម្បីគ្រប់គ្រង់សុដន់របស់អ្នក។
៣. កុំគេងផ្កាប់មុខ
ការគេងផ្កាប់មុខជាទីតាំងមួយដែលអ្នកគួរតែជៀសវាង ព្រោះវាធ្វើឲ្យបាត់បង់រូបរាងរបស់សុដន់ និងធ្វើឲ្យយារធ្លាក់។
៤. បញ្ឈប់ការជក់បារីនិងផឹកស្រា
ស្រីៗដែលចូលចិត្តជក់បារីប្រាកដជាចូលចិត្តផឹកស្រាមិនខាន។ ធ្វើបែបនេះនឹងធ្វើឲ្យសរសៃឈាមរបស់អ្នករួមតូច៕
ចុចអាន៖ មិនបាច់វះកាត់ទេ! ញ៉ាំតែអាហារ ៧ មុខនេះក៏ធ្វើឲ្យដើមទ្រូងធំបានដែរ